លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន( DLA )និងលោកជំទាវ ក្នុងឱកាសដ៏នក្ខត្តឫក្សសោមនស្សរីករាយនៃខួបកំណើតគម្រប់ ៧០ឈានចូល ៧១ឆ្នាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់នាថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១
ក្នុងឱកាសដ៏នក្ខត្តឫក្ស ប្រកបដោយទឹកចិត្តសោមនស្សរីករាយ នៃខួបកំណើតគម្រប់ ៧០ឈានចូល ៧១ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះ។
លោកឧកញ៉ា ឆាយ សុធា អគ្គនាយក ក្រុមហ៊ុន DLA ( Dia mond Lucky Asia ) និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមលំអោនកាយគោរព ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ បុត្រា បុត្រី ចៅៗ ជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អបរិបូណ៍ កម្លាំង ពលំមាំមួន ប្រកបដោយសិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ ដើម្បីដឹកនាំប្រទេសជាតិឆ្ពោះទៅអភិវឌ្ឍន៍ជាតិ ។
លោកឧកញ៉ាបានផ្ញើសារថា "ក្នុងស្មារតីពោរពេញដោយសម្មាទិដ្ឋិរបស់ខ្ញុំបាទ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ គឺជាអ្នកដឹកនាំកំពូលប្រកបដោយវីរភាពគំរូ ដ៏ឧដ...








