ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

នាយកការផ្សាយ”ដេលីខ្មែរ “បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនរួចហើយលើកទី២នៅមន្ទីពេទ្យកុមារជាតិរាជធានីភ្នំពេញ

នាយកការផ្សាយ”ដេលីខ្មែរ “បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនរួចហើយលើកទី២នៅមន្ទីពេទ្យកុមារជាតិរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នាយកការផ្សាយដេលីខ្មែរ លោក ហៃ ស៊ីណា (វឌ្ឍនា) បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរួចហើយលលកទី២នៅមន្ទីពេទ្យកុមារជាតិរាជធានីភ្នំពេញនៅថ្ងៃទី២៦ខែមីនានេះ។ លោកនាយកបានចាត់ទុកថា ការចាត់វ៉ាក់សាំងនេះនឹងជួយការ ពារសុខភាពកុំឲ្យការពារមេរោគកូវីដ១៩ ហើយកុំចាត់ទុកវ៉ាក់សាំងនេះគឺជារឿងធម្មតាពេក បើមើលរំលងនឹងជួបហានិភ័យផងដែរ។ លោកបានថ្លែងបន្តទៀតថា ការចាក់នេះ ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណា មួយជូនកម្ពុជាក្នុងនាមមិត្តដែកថែប ។ លោក ហៃ ស៊ីណា ( វឌ្ឍនា) ក៏បានថ្លែងអំណរគុណ ចំពោះមិត្តចិននិងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភព លោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាល ចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន ៦០ម៉ឺនដុសបានដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ៤០ម៉ឺនដូសទៀតបំរុងមកដល...
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានផ្ដល់សិទ្ធិអាទិភាព ដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានផ្ដល់សិទ្ធិអាទិភាព ដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដល់សិទ្ធិអាទិភាព ដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា។ តាមលិខិត របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា បានផ្ដល់សិទ្ធ អាទិភាពដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា» ។...
គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣ពាន់ដូសពីគណបក្សកុម្មុយនិស្តចិន

គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣ពាន់ដូសពីគណបក្សកុម្មុយនិស្តចិន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ គណបក្ស ហ្វ៊ុនស៊ិនប៉ិច ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣ ពាន់ដូសពីគណបក្សកុំម្មុយនិស្តចិននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។ សេចក្តីជូនដំណឹងរបស់ស្ថានទូតចិនបង្ហាញថា ដើម្បីបន្តលើកកម្ពស់ចំណងមិត្តភាពបន្ថែមទៀត រវាងគណបក្សកុម្មុយនិស្តចិន និងគណបក្ស នៃប្រជាជនកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងវិបត្តិជំងឺកូវីដ-១៩។ ក្រុមអ្នកវិភាគនយោបាយបានលើកឡើងជាចម្ងល់ តើ FUN មានកន្លែងរៀបចំទុកដាក់ និងយន្តការ ប្រើប្រាស់ដែរឬទេ ?វាអាចនិងប្រើប្រាស់ឬរបូតចូលទីផ្សារដែលបង្កើតអោយមានភាពអាណាធិបតេយ្យវ៉ាក់សាំងនៅកម្ពុជា។ អ្នកវិភាគថា ប្រសិនបើ FUN ឆ្លាតគួរបង្វែរវ៉ាក់សាំងនេះជូនរាជរដ្ឋាភិបាលជាអ្នកគ្រប់គ្រងទៅវិញ  ព្រោះថា បច្ចុប្បន្ននេះគណ បក្សហ្វ៊ុនស៊ិន ប៉ិច មិនមានធនធានមនុស្ស ឬសមត្ថភាពក្នុងការគ្រប់គ្រងបាននៅឡើយទេ។ លើសពីមានការវិគាគថា បក្ស មួយនេះះកំពុងតែបាត់បង់កេរ្តិ៍ឈ្មោះ និងប្រជាប...
អ្នកឧកញ៉ា  ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារដល់គ្រូពេទ្យស្មគ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន(TYDA)

អ្នកឧកញ៉ា  ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារដល់គ្រូពេទ្យស្មគ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន(TYDA)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អ្នកឧកញ៉ា  ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រាបានប្រកាសឧបត្ថម្ភថវិកាចំនួន២០ ម៉ឺនដុល្លារដល់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពអាវសរដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩ ។ អ្នកឧកញ៉ាបញ្ជាក់ថា"យើងទាំងអស់គ្នារួមគ្នាជួយទ័ពអាវសរ ដែលកំពុងរំដោះអាយុជីវិតយើង ជីវិតយើងទាំងអស់គ្នាផ្ញើរវាស នាលើទ័ពអាវសរហើយបើយើងមិនរួមគ្នាទប់ស្កាត់ទេគ្រួសាជាទីស្រលាញ់របស់យើងនឹងចាកចេញទៅដោយគ្មានថ្ងៃត្រលប់ "។ ដើម្បីទប់ស្កាត់ជំងឺ covid 19 ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា បានបរិចាកថវិកាចំនួន3 លានដុល្លារ ផងដែរ។ អ្នកឧកញ៉ាថ្លែងសារថា"ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹង យក លុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមា...
ឧកញ៉ា កែវ មុំ  អតីតប្រធាន( CWEA) នឹងឈរឈ្មោះឡើងវិញ ដើម្បីឲ្យសមាជិកសមាគមសហគ្រិនស្ត្រី-កម្ពុជា បោះឆ្នោតជ្រើសរើសប្រធានអាណត្តិទី 4

ឧកញ៉ា កែវ មុំ អតីតប្រធាន( CWEA) នឹងឈរឈ្មោះឡើងវិញ ដើម្បីឲ្យសមាជិកសមាគមសហគ្រិនស្ត្រី-កម្ពុជា បោះឆ្នោតជ្រើសរើសប្រធានអាណត្តិទី 4

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧកញ៉ា កែវ មុំ អតីប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា នឹងឈរឈ្មោះឡើងវិញ ដើម្បីឲ្យសមាជិកសមាគមសហគ្រិនស្ត្រី-កម្ពុជា ( CWEA) បោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីអាណត្តិទី 4 ដែលប្រព្រឹត្តិទៅនៅថ្ងៃទី 31 ខែមីនាឆ្នាំ 2021 ចាប់ពីម៉ោង 1:00 រសៀល ។ លោកស្រីឧកញ៉ា បានលើកឡើងថា"ពីព្រោះតែនាងខ្ញុំជាអតីតប្រធានសមាគមសហគ្រិនស្ត្រី-កម្ពុជា ( CWEA) នៅអណត្តិទី 2 នាឆ្នាំ 2015 ដល់ 2018។ ទើបមានសមាជិក សមាគមសហ គ្រិនស្ត្រី-កម្ពុជា ( CWEA)ជាច្រើនរូបស្នើសុំ នាងខ្ញុំឱ្យត្រលប់មកវិញ ដើម្បីបន្តដឹកនាំ សមាគមសហគ្រិនស្ត្រី-កម្ពុជា(CWEA) នៅអណត្តិទី 4 នេះម្ដងទៀត "។ ឧកញ៉ា  កែវ មុំ មានប្រសាសន៍ថា" ដូច្នេះហើយទើបនាងខ្ញុំសម្រេចចិត្តមកឈរឈ្មោះ បោះឆ្នោតជ្រើសរើសជាប្រធានសមាគម CWEA ម្តងទៀតដើម្បីនាងខ្ញុំអាចបន្តបេសកកម្ម 3ចំណុចធំៗ ដែលនាងខ្ញុំបានរំពឹងទុកថា នឹងអាចជួយដល់សហគ្រិនស្ត្រីបាន" ។ ឧកញ៉ា បន្ថែមទៀតថា ចំណុចទី1. ប្រមូលនិង កៀងគង សហ គ្រិនស្ត្រីកម្ព...
លោក លន់ ណុន ជាប្អូន លន់ នល់ ប្រមូលពួកបញ្ញវន្តប្រឆាំងសម្ដេចនរោត្តមសីហនុ តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ

លោក លន់ ណុន ជាប្អូន លន់ នល់ ប្រមូលពួកបញ្ញវន្តប្រឆាំងសម្ដេចនរោត្តមសីហនុ តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន លន់ ណុន ជាសិស្សនាយទាហានជំនាន់ទី១៣ ។ ក្រោយបញ្ចប់កម្មសិក្សានៅសាលានាយទាហាន ភ្លាម គាត់បានទទួលឋានន្តរ ស័កិ្ត ជាអនុសេនីយ៍ទោ (ស័កិ្ត២) ខណៈមិត្តរួមជំនាន់ទី១ ៣ ជាមួ យគាត់ទាំងអស់ ទទួលបានឋានន្តរស័កិ្ត ត្រឹមតែនាយចំណង់ ប៉ុណ្ណោះ ។ ក្រោយមក គាត់បានក្លាយជានាយកងរាជអាវុធហត្ថ រហូតដល់មានព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៧០ ។ដោយសារអំណាចរបស់ បងប្រុសគាត់ ជាឧត្តមសេនីយ៍ឯក និងជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៦៧ មក លន់ ណុន បើទោះបីមិនមានបុណ្យស័កិ្តអ្វីធំដុំប៉ុន្មានក៏ពិតមែន តែគាត់បានក្លាយទៅជាមនុស្សដ៏មានឥទ្ធិពលម្នាក់។ ើ គាត់បានប្រមែប្រមូលនិស្សិតបញ្ញវន្តដែលមានគំនិតប្រឆាំងនឹង របបរាជានិយម មកធ្វើជាកម្លាំងរបស់គាត់តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ ។ គាត់បានបើកអង្គប្រជុំសម្ងាត់តូចៗ ដែលមានគ្នាយ៉ាងច្រើនបួនដប់នាក់ប៉ុណ្ណោះ នៅក្នុងផ្ទះសម្រាប់លំហែកាយចុងសប្តាហ៍របស់គាត់មួយកន្លែង នៅក្បែរវត្តក្រពើហា ត្រង់មាត់ស្ទ...
នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអ៊ែល ប្រកាសអំពីជ័យជំនះ ក្នុងការបោះឆ្នោតសកល

នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអ៊ែល ប្រកាសអំពីជ័យជំនះ ក្នុងការបោះឆ្នោតសកល

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះថា លោក បេចាមីនណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃអង្គារ បានប្រកាសអំពីជ័យជំនះ នៅក្នុងការបោះឆ្នោត លើកទី៤ នៅក្នុងរយៈពេល០២ឆ្នាំ។ ការប្រកាសបានធ្វើឡើង បន្ទាប់ពីការបោះឆ្នោត ត្រូវបានបិទ ដែលបានផ្សព្វផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ ចំនួន៣របស់ប្រទេសអ៊ីស្រាអ៊ែល ដែលបានបង្ហាញ មិនទាន់មានអ្នកឈ្នះភ្លាមៗ នៅក្នុងការបោះឆ្នោត ស្របពេលដែលនយោបាយ នៅតែបន្តជាប់គាំងនៅឡើយ ។ លោក ណេតាន់យ៉ាហ៊ូ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ជ័យជំនះដ៏ធំធេងមួយ ដល់បក្សប្រកាន់ស្តាំនិយម និងបក្ស Likud ស្ថិតក្រោមការដឹកនាំរបស់ខ្ញុំ” ។ លោកបានថ្លែងថា គណបក្ស Likud ដែលជាបក្សស្តាំនិយមរបស់គាត់ គឺ “យូរមកហើយ” ដែលជាបក្សធំបំផុតនៅក្នុងប្រទេសអ៊ីស្រាអ៊ែល បន្ទាប់ពី ការបោះឆ្នោតអះអាងអំពីការឈ្នះប្រមាណ៣១អសនៈនោះ ។ លោក ណេតាន់យ៉ាហ៊ូ បានឲ...
លោករដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់មិត្តចិនរួចរាល់ហើយនៅវគ្គទី២នៅមន្ទីពេទ្យកាល់ម៉ែត្រ

លោករដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់មិត្តចិនរួចរាល់ហើយនៅវគ្គទី២នៅមន្ទីពេទ្យកាល់ម៉ែត្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោករដ្ឋលេខាធិការក្រសួងព័ត៌មាន  សាម៉ន បណ្ឌិត្យ កាលពីថ្ងៃទី២៣ មិនា២០២១ បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់មិត្ត ចិន បានរួចរាល់ហើយនៅវគ្គទី២នេះនៅមន្ទីពេទ្យកាល់ម៉ែត្រដែលវ៉ាក់សាំងនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងសម្តេចតេជោ ហ៊ុន សែននិងមេដឹកនាំចិន ទើបចេញជាផ្លែផ្កានូវជំនួយវ៉ាក់សាំងនេះ។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា " ម្សិលមិញថ្ងៃទី២៣នេះ ខ្ញុំបានចាក់វ៉ាក់សាំងលើកទី២រួចហើយ។តែទោះបីជាយើងបានចាក់វ៉ាក់សាំងលើកទី២រួចរាល់ហើយក៏ដោយក៏យើងត្រូវអនុវត្តន៏តាមគោលការណ៏របស់ក្រសួងសុខាភិបាលជាកំហិត រួមទាំងចូលរួមអនុវត្តន៏ច្បាប់ទប់ទាំងអស់គ្នា។អគុណរាជរដ្ឋាភិបាលកម្ពុជា"។ តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាលចិនបានផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាម (SINOFARM) ចំនួន១លានដូស។ បច្ចុប្បន្ននេះ វ៉ាក់សាំងចំនួន ៦០មុឺនដូសបានដឹកមកកម្ពុជា កាល ពីថ្ងៃទី ០៧ ខែកុម្ភៈ ខណៈ៤០មុឺនដូសទៀតបម្រុងមកដល់កម្ពុជ...
លោករដ្ឋលេខាធិការ ហេង សួរ បញ្ជាក់ថា ជនដែលឃោសនាបំផុសបំផុលអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ

លោករដ្ឋលេខាធិការ ហេង សួរ បញ្ជាក់ថា ជនដែលឃោសនាបំផុសបំផុលអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវ: បានថ្លែងថា សូមបងប្អូនកម្មករ និងជនរួមជាតិរួមគ្នាចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា។ លោករដ្ឋលេខាធិការ មានប្រសាសន៍បន្តទៀតថា វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារ!ចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឲ្យយើងអាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន!។ លើសពីនេះលោកថ្លែងថា ជនដែលឃោសនា បំផុសបំផុល អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ និងមហាជន! អំពើបាបនេះអាចឲ្យអ្នកចុះនរក!។ លោករដ្ឋលេខាធិការបាន សូមបងប្អូនជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាលបានខិតខំស្វែងរកមក!ដោយលោក ហេង សួរ លើកឡើងថា "ខ្ញុំ និងមិត្តភ័ក្ត្របានចាក់វ៉ាក់សាំងទាំងនោះរួចហើយ និងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពយើងខ្ញុំទេ!"។ ដូ...
ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ រកឃើញនៅផ្សារសាមគ្គី ស្រុកសំរោងទង

ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ រកឃើញនៅផ្សារសាមគ្គី ស្រុកសំរោងទង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារសាមគ្គី ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។  មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញជា ប្រេងឆា តែកំប៉ុង ផ្សិតកំប៉ុង និងប្រេងខ្យង ហួសកាលបរិច្ឆេទប្រើប្រាស់ និ...