សម្ដេចក្រឡាហោម ថា ៖ អាជ្ញាធរពាក់ព័ន្ធ ត្រូវទទួលយកព័ត៌មានរិះគន់ និងសរសើរ ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព
ប៉ៃលិន៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទូទាំងប្រទេស ត្រូវទទួលយកព័ត៍មានតិទៀន និងព័ត៍មានសរសើរ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជាពិសេស អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តប៉ៃលិន ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់អប់រំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចំពោះការបំផុសបំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗ ដែលមានចរិតអុជអាល បង្កឲ្យមានហិង្សាក្នុងសង្គម។
សម្ដេចក្រឡាហោម បានបន្ថែមថា ត្រូវខិតខំបំផុសកា...








