ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ទេ និងបានជាសះស្បេីយចំនួន ១៧នាក់ជជនជាតិខ្មែរ
ក្រសួងសុខាភិបាលបានឲ្យដឹងថា រហូតដល់ម៉ោង ០៩:៣០ ព្រឹក ថ្ងៃទី ១៨ ធ្នូ ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា ទេ និងយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ទេ និងជាសះស្បេីយចំនួន ១៧នាក់ (ជនជាតិខ្មែរទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៦២នាក់ ដដែលចំនួនសំរាកពេទ្យនៅសល់ #២១នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន៣៤១នាក់ និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
ក្រសួងសុខាភិបាលណែនាំថា ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្...







