រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ស្នើរឲ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចអូស្រ្ដាលីមកដាក់ទុនវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួប លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្ដី បានស្នើឱ្យភាគីអូស្ដ្រាលីផ្ដល់មន្រ្ដីបច្ចេសទេសការពារអ្នកប្រើប្រាស់ (Consumer Protection) មកប្រចាំការនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី និងស្នើសុំឱ្យភាគីអូស្ដ្រាលីបន្ដគាំទ្រផ្ដល់អាហារ រូបករណ៍ជូនកម្ពុជា។ ហើយបានស្នើរឲ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចអូស្រ្ដាលីទាំងឡាយមកវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប លោកអគ្គរាជទូត បានបញ្ជាក់ថា អូស្រ្ដាលីនឹងបន្ដផ្ដល់អាហា រូបករណ៍ជូនកម្ពុជា ហើយក៏បានកោតសសើរកម្ពុជា ទោះបីក្នុងស្ថានភាពលំបាក់ក្នុងវិបត្តកូវីដ-១៩ ការនាំចេញអង្ករផ្កាម្លិះខ្មែរទៅអូស្ដ្រាលី បាន...








