ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

រដ្ឋបាលរាជធានីភ្នំពេញ កំពុងពិចារណា ជ្រើសរើស យកក្រុមហ៊ុនចំនួន៣ ដើម្បីផ្តល់ សេវាប្រមូលសំរាមក្នុងរាជធានី

រដ្ឋបាលរាជធានីភ្នំពេញ កំពុងពិចារណា ជ្រើសរើស យកក្រុមហ៊ុនចំនួន៣ ដើម្បីផ្តល់ សេវាប្រមូលសំរាមក្នុងរាជធានី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ម៉េត មាសភក្តី  អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះថា ដើម្បីដោះស្រាយបញ្ហាសំរាម រដ្ឋបាលរាជធានីភ្នំពេញ កំពុងពិចារណា និងវាយតម្លៃ ដោយសម្រេចជ្រើសរើសយកក្រុមហ៊ុនចំនួន៣ ប៉ុណ្ណោះ ក្នុង ចំណោមក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំ និងឆ្លងកាត់នីតិវិធីដេញថ្លៃរួចមក ដើម្បីផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ប្រកបលក្ខណៈស្តង់ដារក្នុង រាជធានីភ្នំពេញ។ លោកបន្ដថា ដ្បិតតែពេល វេលានៃការចាប់ផ្តើម ការចូលអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី មិនទាន់បានកំណត់ជាក់ លាក់ ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រមូលសំរាម ដោយបែងចែកខណ្ឌទាំង១៤ ជា៣តំបន់។ តំបន់នីមួយៗ មានមួយក្រុមហ៊ុនមួយ ជាអ្នកទទួលខុសត្រូវ និង រៀបចំតារាងពេលវេលាជាក់លាក់ក្នុងការប្រមូលសំរាមពីគ្រប់ច្រកផ្លូវ ចេញចូល ផងដែរ។ ដោយសារកំណើនប្រជាពលរដ្ឋរាជធានីភ្នំពេញ បានធ្វើឱ្យបរិមាណផលិតសំរាម សំណល់រឹងកាន់តែមានការកើនទ្បើង ដែ...
ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី ២៩លានដុល្លារអាមេរិក ដើម្បីគាំទ្រឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី ២៩លានដុល្លារអាមេរិក ដើម្បីគាំទ្រឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង២៩ លានដុល្លារអាមេរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើងនូវការផ្តល់ សេវាតាមរយៈកំណែទម្រង់សំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការជានៅតាមតំបន់ជនបទដែលភាគច្រើន ពលរដ្ឋក្រីក្ររស់នៅ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃទី២២ កញ្ញានេះ បានលើកឡើងថា សម្រាប់កម្មវិធីទី២ នៃការអភិវឌ្ឍ ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើវិមជ្ឈការរួមមាន ប្រាក់កម្ចី ផ្តោត​លើគោលនយោបាយចំនួន២០លានដុល្លារ ដែលនឹងគាំទ្រដល់វិធីសាស្រ្ត ដើម្បីពង្រឹងផែនការគ្រប់គ្រងសារពើពន្ធនៃរដ្ឋ បាលមូលដ្ឋានក៏ដូចជារដ្ឋបាលសាធារណៈ ។ ទន្ទឹមនេះ ក៏រួមបញ្ចូលប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩,៣៥លានដុល្លារ ដើម្បីជួយ កសាងសាលារដ្ឋបាលមូលដ្ឋានជាតិដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់មន្រ្តី រាជ រដ្ឋាភិបាលក្នុងតំបន់។ លើសពីនេះទៀត រ...
CDC៖ សហរដ្ឋអាមេរិកនឹងមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជានាថ្ងៃអនាគត

CDC៖ សហរដ្ឋអាមេរិកនឹងមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជានាថ្ងៃអនាគត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដោយមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ នេះយោងតាមការផ្សព្វផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ។ លោក សុខ ចិន្តាសោភា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ហើយនេះជាលើកទី១នៃជំនួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជាសកលរបស់ជំងឺកូវីដ-១៩។ លោកអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសាទរដល់ក្រុមហ៊ុនអាមេរិកនានាដែលបានបង្កើនការលក់នៅកម្ពុជា ខណៈដែលតម្រូវការទិញរបស់ប្រជាពល...
 ក្រសួងការងារ សហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ផ្តល់ឱកាសការងារជាង២០០កន្លែងដល់យុវជន

 ក្រសួងការងារ សហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ផ្តល់ឱកាសការងារជាង២០០កន្លែងដល់យុវជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ផ្តល់នូវឱកាសការងារជាច្រើនកន្លែងជូនសិស្សនិស្សិត យុវជន អ្នកស្វែងរកការងារនៅក្នុងកម្មវិធី “កិច្ចសម្ភាសប្រចាំខែ”។ ក្រុមហ៊ុនធំៗទាំង៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសប្រចាំខែកញ្ញា ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក, ក្រុមហ៊ុន Elite Hospitality Trading Co.,Ltd , ក្រុមហ៊ុន TH CVS Co., Ltd (Circle K ) ។ លោក ឆោម សុខឿន មន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលសម្របសម្រួលការរៀប ចំព្រឹត្តិការណ៍ នេះបានឲ្យដឹងថា កិច្ចសម្ភាសការងារប្រចាំខែកញ្ញានេះ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុង មានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបាន ជួបជាមួយអ្នកកំពុងស្វែងរក ការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសក...
ឥណ្ឌូនេស៊ីជាប់លេខ១នៅអាស៊ាន ដែលមានអ្នកស្លាប់និងឆ្លងCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ឥណ្ឌូនេស៊ីជាប់លេខ១នៅអាស៊ាន ដែលមានអ្នកស្លាប់និងឆ្លងCovid-19ប្រចាំថ្ងៃច្រើនជាងគេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសឥណ្ឌូនេស៊ី ជាប់លេខ១នៅតំបន់អាស៊ីអាគ្នេយ៍ (Asean) ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញានេះ ។ ឥណ្ឌូនេស៊ីមានមនុស្សស្លាប់ថ្មីចំនួន ១៦០នាក់ និងមនុស្សឆ្លងថ្មីចំនួន៤០៧១នាក់ នេះបើយោងតាមការចុះផ្សាយរបស់ Worldometer ។ សូមបញ្ជាក់ជូនថា ប្រទេសជា​សមាជិកអាស៊ានដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេ គឺប្រទេសហ្វីលីពីនឈរក្នុងលំដាប់លេខ១ ដែលមានមនុស្សឆ្លងសរុបចំនួន ២៩១ ៧៨៩នាក់ ឥណ្ឌូនេស៊ីលេខ២មានមនុស្សឆ្លងសរុប ២៥២ ៩២៣នាក់ សិង្ហបុរីលេខ៣ មានមនុស្សឆ្លងសរុប ៥៧ ៦២៧នាក់ ម៉ាឡេស៊ីជាប់លេខ៤មានមនុស្សឆ្លងសរុប ១០ ៣៥៨នាក់ និងសហភាពមីយ៉ានម៉ាជាប់លេខ៥ មានមនុស្សឆ្លងសរុប ៦ ៧៤៣នាក់ ។ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១ ៧៦៣ ៧២១នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ ៩៧៤ ៥៤៦នាក់ ខណៈដែល...
ចិនគំរាមសងសឹកអាមេរិកវិញ ក្រោយពីអាមេរិកបិទប្រព័ន្ធ WeChat និង Tik Tok

ចិនគំរាមសងសឹកអាមេរិកវិញ ក្រោយពីអាមេរិកបិទប្រព័ន្ធ WeChat និង Tik Tok

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា ចិននឹងសងសឹកសហរដ្ឋអាមេរិកវិញ ដោយដាក់ទណ្ឌកម្មលើក្រុមហ៊ុននានារបស់ប្រទេសនេះ ក្រោយពីអាមេរិកបានសម្រេចបិទកម្មវិធី App ២តាមទូរស័ព្ទ គឺប្រព័ន្ធ WeChat និង Tik Tok ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ សូមបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក បានសម្រេចកាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះ ដោយហាមប្រាមការប្រើប្រាស់ App ទាំង២របស់ក្រុមហ៊ុនចិន គឺប្រព័ន្ធ WeChat និង Tik Tok នៅលើទឹកដីអាមេរិក ។ រដ្ឋាភិបាលអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនចិន ដែលមានប្រព័ន្ធ WeChat និង Tik Tok ពីបទឈ្លបយកការណ៍ ឬប្រមូលយកទិន្នន័យពីអ្នកប្រើប្រាស់ App ទាំង២នេះ ទៅអោយរដ្ឋាភិបាលចិន ខណៈដែលនៅពេលបច្ចុប្បន្ននេះ អាមេរិកមានអ្នកប្រើប្រាស់ប្រព័ន្ធ Wechat ប្រមាណជាង១៩លាននាក់ និងអ្នកប្រើប្រាស់ប្រព័ន្ធ Tik Tok ប្រមាណជាង១០០លាននាក់ ៕...
អង្គការ JICA នឹងជួយកសាង និងអភិវឌ្ឍកម្ពុជាលើវិស័យកសិកម្មចំនួនបី

អង្គការ JICA នឹងជួយកសាង និងអភិវឌ្ឍកម្ពុជាលើវិស័យកសិកម្មចំនួនបី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារ ជាមួយលោកស្រី MIYAHARA Ai អនុប្រធានអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ: អង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ហើយជាពិសេសនោះគឺវិស័យកសិកម្មផងដែរមានជាអាទិ៍៖ ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ ការបង្កើនការងារផ្សព្វផ្សាយបច្ចេកទេសដល់អ្នកផលិតឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែសង្វាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ និងជាពិសេសសមត្ថភាពមន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែ ហើយថ្មីៗនេះជួយសហការជាមួយក្រុមហ៊ុន Yamato Green ចុះ MOU ជាមួយក្រសួងដើម្បីជួយជំរុញផលិតកម្មបន...
អនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្ត​ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

អនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្ត​ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖  គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) បានឯកភាព អនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល និងលិខិតបទដ្ឋានគតិយុត្តដែលបានអភិវឌ្ឍក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់គាំទ្រដល់ការអនុវត្តក្រប ខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា(CQF) ឱ្យផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន (AQRF) ក៏ដូចជាការគាំទ្រប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា(CBACS) ដើម្បីលើកកម្ពស់និងជំរុញការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននេះ ។ ការពិនិត្យ និងផ្តល់ការអនុម័តយល់ព្រមលើឯកសារគាំទ្រថ្នាក់ជាតិនេះ ព្រមទាំងប្រកាសបច្ចុប្បន្នភាពសមាសភាព និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាលថ្មី ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធា...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្ដល់ចំណេះដឹងដល់សហគ្រិនភាព ក្នុងវិស័យកសិកម្ម នៅស្រុកខ្សាច់កណ្ដាល

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្ដល់ចំណេះដឹងដល់សហគ្រិនភាព ក្នុងវិស័យកសិកម្ម នៅស្រុកខ្សាច់កណ្ដាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កណ្តាល៖ ដោយសារតែមានបញ្ហាជំងឺកូវីដ-១៩ ធ្វើអោយសេដ្ឋកិច្ចប្រទេសនីមួយៗ មានការធ្លាក់ចុះហើយវិស័យមួយចំនួនជាប់គាំង នៅតែវិស័យកសិកម្ម ដែលអាចដំណើរ ការបានជាធម្មតាទើបធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្ដល់ចំណេះដឹងជូនសហគ្រិនភាព ក្នុងវិស័យកសិកម្មសម្រាប់យុវជន នៅស្រុកខ្សាច់កណ្ដាល ដើម្បីផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ ពិធីបណ្ដុះបណ្ដាល ស្ដីពីសហគ្រិនភាព ក្នុងវិស័យកសិកម្មសម្រាប់យុវជន ស្រុកខ្សាច់កណ្តាល ដែលក្រោមអធិបតីភាព លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងអស់លោកលោកស្រី អភិបាលស្រុកខ្សាច់កណ្តាលទាំងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកសិករយុវជនស្រុក នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២០ ។ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានណែនាំ ដល់យុវជនក្នុងស្រុកខ្សាច់កណ្តាលថា ដោយសារតែបញ្ហាcovid.19 ធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ច លើពិភព លោកក៏ដូចជាសេដ្ឋកិច្ចនៅប្រទេសកម្ពុជាយើងដូ...
អ្នកស្លាប់ដោយសារវីរុសCovid-19នៅអាមេរិក កើនឡើងដល់ជាងពីរសែននាក់

អ្នកស្លាប់ដោយសារវីរុសCovid-19នៅអាមេរិក កើនឡើងដល់ជាងពីរសែននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង២០ម៉ឺននាក់ហើយ គឺចំនួន២០៤ ៥០៦នាក់ និងកំណើនមនុស្សឆ្លងសរុបបានកើនឡើងដល់ជាង៧លាននាក់ គឺចំនួន៧ ០៤៦ ២១៦នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញានេះ ដោយបន្ថែមអ្នកស្លាប់ថ្មីចំនួន៣៨៨នាក់ និងអ្នកឆ្លងថ្មីចំនួន៣៦ ៣៧២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ៤០២៨នាក់ និងបានឆ្លងទៅមនុស្សថ្មីចំនួន ២២៦ ៨៥២នាក់ នៅទូទាំងពិភពលោក ហើយប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោកនៅថ្ងៃទី២២ ខែកញ្ញានេះ ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេ គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន ១០៥៦នាក់ និងមានមនុស្សឆ្លងថ្មីចំនួន ៧៤ ៤៩៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១ ៤៧២ ២០៥នាក់ និងកំណើនមនុស្ស...