ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាពនា​​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ បានដឹកនាំ​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនូវរបៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍មានដូចខាងក្រោម៖ ១- សេចក្តីព្រាងគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥។ ២- សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហ កម្មកម្ពូជាឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០១៧-២០១៨។ ៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖ ៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៣.២- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រុងគីហ្កាលីនៃពិធីសារម៉ុងរ៉េអាល់ស្តីពីសាធាតុបំផ្លាញ ស្រទាប់អូហ្សូន។ ៣.៣-សេចក្តីព្រាងច្បាប់ស្តីពីក...
អ្នកឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក កើនឡើងដល់ជាង២១លាននាក់

អ្នកឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក កើនឡើងដល់ជាង២១លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometerបានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ដល់ជាង២១លាននាក់គឺចំនួន ២១ ០៧៩ ៣០៥នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជាង៧៥ម៉ឺនាក់គឺចំនួន ៧៥៣ ៤៥១នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ជិត១៤លាននាក់គឺចំនួន ១៣ ៩១១ ៣៧៨នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រដដែលនេះ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់គឺចំនួន ៦ ៣៦១នាក់ និងឆ្លទៅទៅមនុស្សថ្មីជាង២៧ម៉ឺននាក់គឺចំនួន ២៧២ ៨៥៨នាក់នៅជុំវិញពិភពលោក ។ ប្រទេស៣នៅលើពិភពលោក ដែលមានមនុស្សស្លាប់ដោយសារវីរុសCovid-19ជាង១ពាន់នាក់ក្នុង១ថ្ងៃ គឺសហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន ១២៨៤នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ចំនួន ១៣០១នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន ១០០៦នាក់ ៕...
អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋមកយកកូនឈើទៅដាំ ដើម្បីស្ដារគម្រប ព្រៃឈើឡើងវិញក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋមកយកកូនឈើទៅដាំ ដើម្បីស្ដារគម្រប ព្រៃឈើឡើងវិញក្នុងតំបន់អង្គរ

ព័ត៌មានជាតិ
ភ្នំពេញ៖ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះថា ដើមឈើមានសារៈសំខាន់យ៉ាងខ្លំាងសម្រាប់មនុស្សជាតិ ទំាងប្រាសាទ បុរាណ និងទាំងបរិស្ថានផងដែរ ដូចនេះ នៅឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា នឹងផ្ដល់កូន ឈើជាច្រើនប្រភេទចំនួន១០ម៉ឺនដើម ដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ សម្រាប់យកទៅដាំ បើទោះបីនៅទីណាក៏ដោយ។ ការផ្ដល់កូនឈើនេះ ក្នុងគោលបំណង ស្ដារគម្រប ព្រៃឈើក្នុង តំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឱ្យកាន់តែច្រើនឡើង និង បំផុសស្មារតី ឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថានផងដែរ។ កូនឈើសម្រាប់ចែកជូនសម្រាប់ចែកជូនសាធារណជនដោយមិនគិតថ្លៃនោះ មាន ដូចជាកូនឈើ គ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ ពពេល អង្កាញ់ រំដួល លឿងរាជ គុយ សិរមាន់ ផ្ញៀវ អង្គារដី ផ្កាក្ងោកតូច ផ្កាក្ងោកធំ ផ្កាឥន្ទនេល ផ្កាអង្គាបុស្ស។ លោកបានបន្តថា ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេលជាង២ខែ ម...
ក្រសួងកសិកម្ម ស្នើចិននាំចេញ ត្រីប្រា និងត្រីទីឡាបព្យា ទៅជប៉ុន និងចិនចន្លោះ ៥០ ទៅ១០០តោន

ក្រសួងកសិកម្ម ស្នើចិននាំចេញ ត្រីប្រា និងត្រីទីឡាបព្យា ទៅជប៉ុន និងចិនចន្លោះ ៥០ ទៅ១០០តោន

ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្នើចិន នូវលទ្ធភាពនាំចេញ ត្រីទីឡាបព្យា និងកន្ធាយដើម្បីនាំចេញទៅ ចិន ។ លោកថាយ សុមុនី ប្រធាន នាយកដ្ឋានអភិវឌ្ឍន៍ វារីវប្បកម្មបានថ្លែង ប្រាប់សារព័ត៌មាន បែបនេះ កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០២០។ លោកបញ្ជាក់ដូច្នេះថា៖ ដោយឡែក ជប៉ុន បាន យកសំណាក ត្រីទីឡាបព្យាកម្ពុ ជា ទៅពិសោធន៍នៅជប៉ុន ២ដងរួចមកហើយ និងមានគម្រោង នាំចេញត្រី ទី ឡាបព្យា ពីកម្ពុជាពី៥០ទៅ១០០តោនប៉ុន្តែ ដោយសារបញ្ហាកូវីដ-១៩ គម្រោងត្រូវបាន ផ្អាក។ សម្រាប់លក្ខខណ្ឌ ដែលកម្ពុជាអាចនាំចេញ ផល នេសាទនេះបាន គឺទាមទារ ឲ្យកសិករ ចិញ្ចឹមតាម លក្ខណៈបច្ចេកទេសពូជ និងការផ្ដល់ចំណីឲ្យបានត្រឹមត្រូវ ។ ប៉ុន្តែលោកមិន អាចកំណត់ពេលវេលាបាន នោះទេ ដោយត្រូវរង់ចាំការសម្រេចពីភាគី ជប៉ុន និងចិនសិន។ បើយោងតាមរបាយការណ៍ បូកសរុប ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០១៩-២០២០ លើវិស័យជលផល ឆ្នាំ២០១៩ ផលនេសាទ និងវារីវប្បកម្មសរុប ...
ពិភពលោកបារម្ភពីសុវត្ថិភាពវ៉ាក់សាំងបង្ការវីរុសCovid-19របស់ប្រទេសរុស្ស៊ី

ពិភពលោកបារម្ភពីសុវត្ថិភាពវ៉ាក់សាំងបង្ការវីរុសCovid-19របស់ប្រទេសរុស្ស៊ី

សង្គម និងកម្សាន្ត
អ្នកជំនាញផ្នែកសុខភាព និងអ្នកវិទ្យាសាស្ត្រជាច្រើននៅជុំវិញពិភពលោក បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងគុណភាពរបស់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ប្រទេសរុស្ស៊ី ដែលត្រូវបានប្រកាសចុះក្នុងបញ្ជីរឱសថជាតិរបស់ប្រទេសរុស្ស៊ី ដោយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលនេះបើតាមការចុះផ្សាយរបស់ Nature។ លោក Peter Hotez អ្នកវិទ្យាសាស្ត្រផ្នែកវ៉ាក់សាំងនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក បាននិយាយថា សេចក្តីប្រកាសរបស់លោក ពូទីន ក្នុងការដាក់បញ្ចូលវ៉ាក់សាំងបង្ការវីរុសCovid-19ទៅក្នុងបញ្ជីរឱសថជាតិរបស់ខ្លួនគឺវាលឿនខ្លាំងពេក ដោយសារប្រទេសនេះមិនបានបង្ហាញពិភពលោកអោយដឹងពីជំហាននៃការសាកល្បងនោះទេ។ ចំណែកអ្នកជំនាញផ្នែកវ៉ាក់សាំងនៅវិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី បាននិយាយថា ការបង្ហាញពីក្តីព្រួយបារម្ភរបស់ពិភពលោកចំពោះវ៉ាក់សាំងបង្ក...
ក្រុមហ៊ុន Toshiba ខាតបង់ទឹកប្រាក់១១៧លានដុល្លារនៅត្រីមាសទី២ឆ្នាំនេះ

ក្រុមហ៊ុន Toshiba ខាតបង់ទឹកប្រាក់១១៧លានដុល្លារនៅត្រីមាសទី២ឆ្នាំនេះ

ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនអេឡិកត្រូនិកយក្ស Toshiba របស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហានេះ ស្តីអំពីការបាត់បង់ប្រាក់ចំណូលដ៏ច្រើនសម្បើមកាលពីត្រីមាសទី២នៃឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅប្រទេសនេះ និងនៅជុំវិញពិភពលោក ដែលនេះបើយោងតាម NHK។ ក្រុមហ៊ុន Toshiba បានអោយដឹងថា ក្នុងរយៈពេល៣ខែចាប់ពីខែមេសារហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុន បានខាតបង់ទឹកប្រាក់ប្រមាណ១២.៦ពាន់លានយ៉េន ស្មើនឹង១១៧លានដុល្លារអាមេរិក ក្រោយពេលដែលក្រុមហ៊ុននេះ បានទទួលប្រាក់ចំណូលប្រមាណ៧៣លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សេចក្តីប្រកាសដដែលបានបន្ថែមថា ការលក់ផលិតផលគ្រប់ប្រភេទរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះ២៦%កាលពីត្រីមាសទី២ បើប្រៀបធៀបនឹងត្រីមាសទី១ ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥៩៩.៨ពាន់លានយ៉េន ស្មើនឹង៥.៥ពាន់លានដុល្លារអាមេរិក៕...
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការប្រារព្ឋព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០២០នេះ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការប្រារព្ឋព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០២០នេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការប្រារព្ឋព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២០នេះ។ នេះបើយោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើជូនទៅសម្តេចចៅហ្វាវាំង គង់ សំអុល ដែលវិទ្យុបាយ័នទទួលបាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។    
សម្ពោធផ្លាកឈ្មោះថ្មីរបស់អគ្គនាយកដ្ឋាន “ក.ប.ប.”និងប្រាប់មន្ត្រីឱ្យបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនជាអាទិភាព

សម្ពោធផ្លាកឈ្មោះថ្មីរបស់អគ្គនាយកដ្ឋាន “ក.ប.ប.”និងប្រាប់មន្ត្រីឱ្យបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនជាអាទិភាព

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញសម្ពោធផ្លាកឈ្មោះ និងរូបសញ្ញាថ្មីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” អតីតអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យ ទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ “កាំកុងត្រូល” ដើម្បីបន្តបំពេញតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្មបានប្រគល់ជូន ឱ្យស័ក្តិសមជាមួយនឹងមុខមាត់ថ្មីរបស់អគ្គនាយកដ្ឋាននៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ទន្ទឹមនឹងការដាក់សម្ពោធផ្លាកឈ្មោះនិងរូបសញ្ញាថ្មីនេះ លោករដ្ឋមន្ត្រីបានក្រើនរំលឹកដល់មន្ត្រីនៅក្នុងអគ្គនាយកដ្ឋាន ក.ប.ប. ទាំងអស់ឱ្យបន្តការខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនជាអាទិភាព ដើម្បីបង្កើនប្រសិទ្ធិភាព និងទំនុកចិត្តកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។ ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្...
លោក ឃួង ស្រេង ជំរុញឲ្យមន្ដ្រីខណ្ឌ សង្កាត់រៀបចំអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយបានលឿន នៅថ្នាក់សង្កាត់ ដើម្បីបង្ខិតសេវាសាធារណៈនៅជិតផ្ទះពលរដ្ឋ

លោក ឃួង ស្រេង ជំរុញឲ្យមន្ដ្រីខណ្ឌ សង្កាត់រៀបចំអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយបានលឿន នៅថ្នាក់សង្កាត់ ដើម្បីបង្ខិតសេវាសាធារណៈនៅជិតផ្ទះពលរដ្ឋ

ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ឃួង ស្រេង ជំរុញឲ្យមន្ដ្រីខណ្ឌ សង្កាត់រៀបចំអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយបានលឿន នៅថ្នាក់សង្កាត់ ដើម្បីបង្ខិតសេវាសាធា រណៈនៅជិតផ្ទះពលរដ្ឋ ស្របតាម គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយ ចំពោះការផ្ដល់សេវាផ្នែកអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ សីហា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ដើម្បីជំរុញការអ នុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ លើកិច្ចការអត្តសញ្ញាណកម្មឱ្យមានប្រសិទ្ធភាព និងបង្វិលសេវាកិច្ចការអត្តសញ្ញាណកម្មឱ្យកៀកជិតបងប្អូនប្រជា ពលរដ្ឋ ស្ថិតក្រោមដែនសមត្ថកិច...
Covid-19សម្លាប់មនុស្សថ្មីជាង៦ពាន់នាក់ និងឆ្លងទៅមនុស្សថ្មីជាង២៧ម៉ឺននាក់ក្នុង១ថ្ងៃនៅលើពិភពលោក

Covid-19សម្លាប់មនុស្សថ្មីជាង៦ពាន់នាក់ និងឆ្លងទៅមនុស្សថ្មីជាង២៧ម៉ឺននាក់ក្នុង១ថ្ងៃនៅលើពិភពលោក

ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ គឺចំនួន៦៦៤៦នាក់ និងឆ្លងទៅមនុស្សថ្មីជាង២៧ម៉ឺននាក់ គឺចំនួន២៧៤៥៦៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហានេះ។ សហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌា ជាប្រទេសដែលមានមនុស្សស្លាប់ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ អាមេរិកមានមនុស្សស្លាប់ថ្មីចំនួន១៣៨១នាក់ និងមនុស្សមានមនុស្សឆ្លងថ្មីចំនួន៥៤១៧៥នាក់ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ថ្មីចំនួន១១៦៤នាក់ និងមនុស្សឆ្លងថ្មីចំនួន៥៨០៨១នាក់ និងប្រទេសឥណ្ឌា មានមនុស្សស្លាប់ថ្មីចំនួន៩៥០នាក់ និងមនុស្សឆ្លងថ្មីចំនួន៦៧០៦៦នាក់។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់២០ ៧៨៦ ៣៤៩នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៧៥១ ៥៥៥នាក់ រួមទាំងមនុ...