លោក កៅ កោសល រៀបចំកិច្ចប្រជុំពិភាក្សាកិច្ចការពិព័រណ៍ និងការអនុវត្តការងារកន្លងទៅផែនការសកម្មភាពឆ្នាំ២០២០
ភ្នំពេញ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំពិភាក្សាការងារមួយស្តីពីសកម្មភាពនិងវឌ្ឍនភាពការងារនៃនាយកដ្ឋានកិច្ចការពិព័រណ៍ លោក កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងលោក-លោកស្រី ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការពិព័រណ៍។
កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ គឺក្នុងគោលបំណងពិនិត្យឡើងវិញនូវការងារស្នូលនៃកិច្ចការពិព័រណ៍ ការអនុវត្តការងារកន្លងទៅ ផែនការសកម្មភាពឆ្នាំ២០២០ វឌ្ឍនភាពការងារពីដើមឆ្នាំ២០២០ រហូតដល់ ខែសីហាឆ្នាំ២០២០ និងទិសដៅបន្តសកម្មភាពការងាររបស់នាយកដ្ឋានចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២០។
ខ្លឹមសារ ទី១- ការងារស្នូលរបស់នាយកដ្ឋាន ដែលសង្ខេបដោយ លោកប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍ ទី២- ការអនុវត្តការងារកន្លងទៅ ផែនការសកម្មភាពឆ្នាំ២០២០ វឌ្ឍនភាពការងារពីដើមឆ្នាំ២០២០ រហូតដល់ ខែសីហា...








