ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ចិនបិទស្ថានកុងស៊ុលអាមេរិកជាការសងសឹក ក្រោយអាមេរិកបិទស្ថានកុងស៊ុលរបស់ខ្លួន

ចិនបិទស្ថានកុងស៊ុលអាមេរិកជាការសងសឹក ក្រោយអាមេរិកបិទស្ថានកុងស៊ុលរបស់ខ្លួន

ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលរបស់ប្រទេសចិន បានសម្រេចបិទស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកនៅទីក្រុង ឆឹងទូ (Chengdu) នៃខេត្ត ស៊ីឈ័ន (Sichuan) ប្រទេសចិនជាស្ថាពរហើយនៅថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ ដែលជាការសងសឹកលើសហរដ្ឋអាមេរិក ដែលបានបិទស្ថានកុងស៊ុលរបស់ប្រទេសចិននៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដានេះ ដែលនេះបើយោងតាម NHK។ នៅរសៀលថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានជូនដំណឹងដល់ស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន អោយបិទស្ថានកុងស៊ុលរបស់ខ្លួនជាបន្ទាន់ និងមិនអនុញ្ញាតអោយមានកម្មភាពណាមួយពីមន្ត្រីស្ថានកុងស៊ុលអាមេរិកនៅប្រទេសចិន ក្រោយពីការជូនដំណឹងអោយបិទនេះ។ សូមបញ្ជាក់ជូនថា ការបញ្ជាអោយស្ថានទូតអាមេរិកបិទទ្វារស្ថានកុងស៊ុលរបស់ខ្លួននៅប្រទេសចិននេះ គឺជាការសងសឹកលើអាមេរិកវិញ ដែលបានបញ្ជាអោយស្ថានទូតរបស់ប្រទេសចិនប្រចាំនៅអាមេរិក បិទទ្វារស្ថានកុងស៊ុលរបស់ខ្លួនជាបន្ទាន់នៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស សហរដ្ឋអ...
ក្រុមហ៊ុនអ៊ីស្រាអែលផលិតឧបករណ៍ធ្វើតេស្តរកវីរុសCovid-19ក្នុងតម្លៃថោក

ក្រុមហ៊ុនអ៊ីស្រាអែលផលិតឧបករណ៍ធ្វើតេស្តរកវីរុសCovid-19ក្នុងតម្លៃថោក

ព័ត៌មានអន្តរជាតិ
លោក Oren Gavriely មន្ត្រីប្រតិបត្តិក្រុមហ៊ុន NanoScent ដែលជាក្រុមហ៊ុនផលិតបរិក្ខាវេជ្ជសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល បាននិយាយថា ក្រុមហ៊ុននេះកំពុងផលិតឧបករណ៍ធ្វើតេស្តរកវីរុសCovid-19ក្នុងតម្លៃថោក ដែលមានតម្លៃប្រហាក់ប្រហែល១០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង ដែលនេះជាការចុះផ្សាយរបស់ CNA។ លោក Oren Gavriely បានបន្ថែមថា ឧបករណ៍ធ្វើតេស្តរកវីរុសCovid-19នេះ គឺជាឧបករណ៍ធ្វើតេស្តតាមការដង្ហើម និងអាចដឹងលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក្នុងរយៈពេលតែ៣០វិនាទីតែប៉ុណ្ណោះ ដោយជនសង្ស័យមិនចាំបាច់ទៅកាន់មន្ទីរពេទ្យទេ បើមានឧបករណ៍នេះផ្ទាល់ខ្លួននៅផ្ទះ។ លោក Oren Gavriely បានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរកវីរុសCovid-19តាមរយៈការដកដង្ហើមនេះ មិនទាន់ត្រូវបានចែកចាយនៅលើទីផ្សារអន្តរជាតិនោះទេ ដោយក្រុមហ៊ុនកំពុងផលិត និងអាចមាននៅលើទីផ្សារជុំវិញពិភពលោកនៅពេលខាងមុខ៕...
ស្ពានអាកាសថ្មើរជើងផ្សារដើមគរ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយព្រឹកនេះ

ស្ពានអាកាសថ្មើរជើងផ្សារដើមគរ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយព្រឹកនេះ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើជើង ផ្សារ ដើមគរ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅស៊ីទុង ក្នុងខណ្ឌ ទួលគោក នាព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០។ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ស្ពានអាកាសថ្មើជើងបែបនេះ យើងនិងធ្វើការសាងសង់បន្ថែមចំនួន២៧ កន្លែងទៀតនៅរាជធានីភ្នំពេញ ដើម្បីឲ្យឆ្លើយតបតាម តម្រូវការ ស្របតាមកំណើន របស់ប្រជាពលរដ្ឋចេះតែកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះទាំងប្រ ជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាង៣លានហើយ។ ទន្ទឹមនឹងកំណើន នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន៤ ទីតាំងរួចមកហើយដែរ។ គឺទី១ ស្ពាន ថ្មើងជើង ផ្សារជំម្ពូវ័ន ,ទី២ ផ្សារដើមគរ ,ទី៣ ស្ពាន់ថ្មើជើងរង្វង់មូលនាងគង្ហីងផ្សារអូឡាំពិក និងទី៤ នៅសាលាសន្ធមុខ ។ ស្ពានអាកាសទាំង៤ទីតាំងនេះ គឺដើម្បីសម្រួលការកកស្ទះចរាចរណ៍ និ...
អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌ ទួលគោកដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌ ទួលគោកដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺចំនួនពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជា ពលរដ្ឋបានធ្វើដំណើរមានភាពងាយស្រួលនិងជាការ លើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរផងដែរ។ ការសម្រេចឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺខាងលើនេះ ធ្វើឡើងខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីខណ្ឌទួលគោកចុះពិនិត្យមើលស្ថានភាពផ្លូវទាំងពីរខ្សែនេះ កាលពីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០ ក្រោយពី លោកអភិបាលរាជធានី បញ្ចប់ពិធី បើក សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវស្ពានអាកាសថ្មើជើងក្នុងសង្កាត់ផ្សារដើមគរ ជាប់ព្រំប្រទល់ សង្កាត់ បឹងសាលាខណ្ឌទួលគោករាជធានីភ្នំពេញ។ កំណាត់ផ្លូវទាំង២ខ្សែដែលគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺនេះរួមមានផ្លូវលេខ១៨៦និងផ្លូវលេខ២៤៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងខណៈ ចុះពិនិត្យមើលស្ថានភា...
លោក ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

លោក ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ លោក ហ៊ុន ម៉ានី តំណាងរាស្រ្ដខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញសួរសុខទុក្ខ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តចារ្យវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សាផ្ទាល់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបានមកសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត​សភាចារ្យ រស់ ចន្រ្តាបុត្រ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត ។ លោកគឺជាបញ្ញវន្តគម្រូមួយរូប ដែលបានសិក្សាស្រាវជ្រាវ និងបានបង្កើតស្នាដៃជាច្រើន ហើយចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសង្គមជាពិសេសលើវិស័យអប់រំ និងប្រវត្តិសាស្រ្ត សម្រាប់ជាពុទ្ធិដល់យុវជនជំនាន់ក្រោយ។ » លោកបន្ទៀត​ថា លោកនិងក្រុមគ្រួសារ ព្រមទាំងសហការី សូមជូនពរឲ្យឯកឧត្តមបណ្ឌិតសភាចារ្យ ឆាប់បានជាសះស្បើយ និងមានកម្លាំង​ពលំ...
មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិពិភាក្សាស្តីពី “ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”

មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិពិភាក្សាស្តីពី “ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ថ្ងៃសុក្រ ៤កើត ខែស្រាពណ៏ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹង វេលាម៉ោង ៩:៣០ នាទីព្រឹកនា សភាពាណិជ្ជកម្មកម្ពុជា លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក​​ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមជាមួយមន្ត្រីសំខាន់ៗពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ជាមួយនឹងមន្ត្រីក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិស្តីពី “ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”។ លោកឧកញ៉ា លឹម ហេង ថ្លែងថា« គោលបំណងនៃការសិក្សានេះគឺដើម្បីពិនិត្យពីលទ្ធភាពនៃការបង្កើតតំបន់ពិសេសសម្រាប់បណ្តុំរោចចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្មបម្រើអោយការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ទន្ទឹមនេះការសិក្សានេះនឹងសិក្សាលម្អិតបន្ថែមទៅលើតំបន់ដែលមានសក្កានុពលក្នុងការបង្កើតតំបន់ពិសេសនេះ, យន្តការគាំទ្រពីរាជរដ្ឋាភិបាល ន...
កងទ័ពរំដោះប្រជាជនចិន (PLA) បានសាកល្បងកាំជ្រួចមីស៊ីល បាញ់ពីលើអាកាសថ្មី សម្រាប់កងឧទ្ធម្ភាគចក្រ

កងទ័ពរំដោះប្រជាជនចិន (PLA) បានសាកល្បងកាំជ្រួចមីស៊ីល បាញ់ពីលើអាកាសថ្មី សម្រាប់កងឧទ្ធម្ភាគចក្រ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយចិន​ បានរាយការណ៍កាលពីសប្តាហ៍មុនថា កងទ័ពរំដោះប្រជាជនចិន (PLA) បានសាកល្បងកាំជ្រួចមីស៊ីល បាញ់ពីលើអាកាសថ្មី សម្រាប់កងឧទ្ធម្ភាគចក្រ វាយប្រហាររបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះកាសែត Global Times បានរាយការណ៍អំពីការធ្វើតេស្តនេះ ដោយកត់សម្គាល់ថា ឧទ្ធម្ភាគចក្រប្រភេទមួយ ដែលមិនបានបង្ហាញ បានធ្វើការសាកល្បងនៅទីតាំងរបស់ PLA មួយកន្លែងនៅខេត្ត Alxa នៅតំបន់ស្វយ័ត Inner Mongolia នៅថ្ងៃទី ២២ ខែមិថុនា។ បុគ្គលិកមិនបញ្ជាក់អត្តសញ្ញាណម្នាក់ នៃក្រុមហ៊ុនអាកាសចរណ៍ឧស្សាហកម្មចិន បានប្រាប់សារព័ត៌មាន China Aviation News ថា “ នៅក្នុងពិភពលោកទាំងមូល មីស៊ីលនេះស្ថិតនៅក្នុង ទីតាំងឈានមុខគេ” ។ ដោយដកស្រង់សម្តី អ្នកជំនាញខាងអាកាសចរណ៍ Global Global បានសរសេរថា“ មីស៊ីលទំនងជាពូកែខ្លាំងពីចំងាយ ភាពត្រឹមត្រូវនិងថាមពល ដែលធ្វើឱ្យវាក្លាយជាសុបិន្តអាក្រក់...
លោករដ្ឋមន្ត្រី វេង សាខុន រៀបចំកិច្ចជំនួបពិភាក្សាជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាសាស្ត្រ

លោករដ្ឋមន្ត្រី វេង សាខុន រៀបចំកិច្ចជំនួបពិភាក្សាជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាសាស្ត្រ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចជំនួបពិភាក្សាជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាសាស្ត្រ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ ជំនួយនោះ មានគោលបំណងនៃកិច្ចជំនួបនេះគឺដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៅក្នុងវិស័យកសិកម្ម និងកាលានុវត្តភាពក្នុងការសិក្សាស្រាវជ្រាវនូវបច្ចេកវិទ្យាកែច្នៃធាតុចូលកសិកម្ម និងបច្ចេកវិទ្យាក្រោយពេលប្រមូលផល ក្នុងការជំរុញផលិតកម្មកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងធានានូវនិរន្តភាព។ លោករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះប្រតិភូ ដែលជាក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាដែលបានចាប់អារម្មណ៏ផ្នែកកសិកម្ម ហើយក្រសួងក៏ទទួលស្វាគមន៍ចំពោះគំនិតថ្មីៗសម្រាប់គាំទ្រដល់ដំណើរការអភិវឌ្ឍនៅក្នុងវិស័យកសិកម្មផងដែរ។ លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនថា វិស័យកសិកម្មនៅកម្ពុជាបានឆ...
ចិនចោទប្រកាន់អាមេរិកពីបទបង្ករឿង ក្រោយពីបិទស្ថានកុងស៊ុល

ចិនចោទប្រកាន់អាមេរិកពីបទបង្ករឿង ក្រោយពីបិទស្ថានកុងស៊ុល

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន បានប្រកាសក្នុងសន្និសីទព័ត៌មានមួយ កាលពីថ្ងៃពុធ ទី២២ ខែកក្កដានេះ ដោយចោទប្រកាន់មេដឹកនាំរបស់សហរដ្ឋអាមេរិកពីបទព្យាយាមបង្ករឿងជាមួយប្រទេសចិន ដោយបញ្ជាអោយបិទស្ថានកុងស៊ុលរបស់ប្រទេសចិនប្រចាំនៅទីក្រុង ហូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលនេះតាមការចុះផ្សាយរបស់ CNA ។ ការចោទប្រកាន់របស់លោក Wang Wenbin ត្រូវបានធ្វើឡើងក្រោយពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានផ្ញើលិខិតកាលពីថ្ងៃចន្ទ ទី២១ ខែកក្កដានេះ អោយស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុង ហូស្តុន បិទទ្វារជាបន្ទាន់ ដោយទុកពេលត្រឹមតែ៣ថ្ងៃអោយមន្ត្រីស្ថានកុងស៊ុលនេះបិទទ្វារជាស្ថាពរ ។ ក្រោយពីសន្និសីទសារព័ត៌មាននោះ លោក Wang Wenbin បានផ្ញើលិខិតទៅកាន់និស្សិតជនជាតិចិនទាំងអស់នៅសហរដ្ឋអាមេរិក អោយបង្កើនការប្រុងប្រយ័ត្នពីការចាប់ខ្លួនពីកងម្លាំងរដ្ឋាភិបាលអាមេរិកយកទៅសួរចម្លើយ ដែលអាចអាមេរិកកំពុងស៊ើបអង្កេតរឿងអ្វីមួយ ៕  ...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសសើរចំពោះ លោក ប៉ិច បូឡែន ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគម សហព័ន្ធអប់រំ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសសើរចំពោះ លោក ប៉ិច បូឡែន ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគម សហព័ន្ធអប់រំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន កោតសសើរចំពោះ លោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការី ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមសហព័ន្ធអប់រំ ដើម្បីជួយអភិវឌ្ឍវិស័យអប់រំ ជាពិសេស ក្នុងវិស័យឯកជន និង បានចូលរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលសិស្ស និស្សិត នៅកម្ពុជា ។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី កោតសរសើបែបនេះ ក្នុងឱកាសបានអនុញ្ញាតឲ្យលោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការីអញ្ជើញចូលជួបសំដែងការគួរសម នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ លោក ប៉ិច បូឡែន ក៏បានលើកឡើងអំពីវឌ្ឍនៈភាពរបស់សមាគម ដែលបានដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន ។ ក្នុងនោះ ផងដែរ សម្រាប់សមាគ...