ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងត្បូងធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២២ឆ្នាំ

ផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងត្បូងធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២២ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យពីធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានអោយដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ នៅត្រីមាសទី២ ចាប់ពីខែមេសារហូតដល់មិថុនា ឆ្នាំ២០២០នេះ បានធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២២ឆ្នាំកន្លងមក រហូតដល់៣.៣% ដែលនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Xinhua ។ ការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូងក្នុងអត្រា៣.៣%នេះ គឺធ្លាក់ចុះលើអត្រា១.៣%នៃ GDP ដែលបានធ្លាក់ចុះស្រាប់កាលពីត្រីមាសទី១ ចាប់ពីខែមករារហូតដល់ខែមីនានៃឆ្នាំដដែលនេះ ។ លោក ហុង ណាំគី (Hong Nam-ki) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា GDP របស់ប្រទេសនេះ ដែលបានធ្លាក់ការធ្លាក់ទៅក្នុងកម្រិតទាបបំផុតនៅត្រីមាសទី១ និងទី២ ឆ្នាំនេះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ។  ...
មនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសCovid-19កើនឡើងដល់ជាង៧ពាន់នាក់លើពិភពលោក

មនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសCovid-19កើនឡើងដល់ជាង៧ពាន់នាក់លើពិភពលោក

ព័ត៌មានជាតិ
កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅលើពិភពលោក នៅតែបន្តហក់ឡើងកាន់តែខ្ពស់គួរអោយព្រួយបារម្ភ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដានេះ កំណើនមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ជាង៧ពាន់នាក់ គឺចំនួន ៧១១៣ នាក់ និងកំណើនមនុស្សឆ្លងថ្មីប្រចាំថ្ងៃគិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា មានចំនួន ២៧៩ ៧៥៨ នាក់ ដែលនេះបើយោងតាម Worldometer ។ ចំពោះកំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ បានកើនឡើងដល់ ១៥ ៣៧១ ០៣១ នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ ៦៣០ ១២៩ នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះ ក៏បានកើនឡើងដល់ ៩ ៣៤៨ ១៦៤ នាក់ផងដែរ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ដដែលនេះ សហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល មានកំណើនមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោករហូតដល់ជាង១ពាន់នាក ដែលអាមេរ...
ប្រធានមន្ទីរកសិកម្មខេត្តជំរុញដល់ប្រជា កសិករទាំងអស់ ត្រូវខិតខំចិញ្ចឹមត្រីសត្វ និងដាំបន្លែ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជំនួសការនាំចូល

ប្រធានមន្ទីរកសិកម្មខេត្តជំរុញដល់ប្រជា កសិករទាំងអស់ ត្រូវខិតខំចិញ្ចឹមត្រីសត្វ និងដាំបន្លែ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជំនួសការនាំចូល

ព័ត៌មានជាតិ
មណ្ឌលគិរី៖ ដើម្បីលើកកម្ពស់ជីវភាព ប្រជា ពលរដ្ឋឱ្យកាន់តែមានលក្ខណៈសមរម្យ តាមរយៈការចិញ្ចឹមសត្វ និងត្រីនៅក្នុងសហគមន៍ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានជំរុញដល់ប្រជាកសិករទាំងអស់ ត្រូវខិតខំចិញ្ចឹមត្រី សត្វ និងដាំបន្លែ ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក ជំនួសការនាំចូលពី ប្រទេសជិតខាង។ លោកប្រធានមន្ទីរបានជំរុញបែបនេះ ក្នុងពិធីចែកកូនត្រីដល់ប្រជាកសិករបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលប្រព្រឹត្តទៅនៅឃុំស្រែព្រះ ស្រុកកែវសីមា នៅព្រឹកថ្ងៃព្រហស្ស ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ លោក សុង ឃាង បានបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងខេត្តមណ្ឌលគិរី ដែលជាកម្មវិធីរបស់ក្រសួងកសិ កម្ម រុក្ខាប្រមាញ់ ន...
លោកឧកញ៉ា អែល សារ៉ុម និងលោកជំទាវ សូមគោរពជូនពរ លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ

លោកឧកញ៉ា អែល សារ៉ុម និងលោកជំទាវ សូមគោរពជូនពរ លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ

សង្គម និងកម្សាន្ត
លោកឧកញ៉ា អែល សារ៉ុម និងលោកជំទាវ សូមគោរពជូនពរ លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ឈ្នះអស់សត្រូវគ្រប់ទិសទី និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។ លោកឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ ចូលរួមត្រេកអរ និងវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែង នូវរាល់ភារកិច្ចទាំងឡាយដែលបានសម្រេច បានរហូតទទួលបានលទ្ធផលដ៍ល្អប្រសេីរ ក្នុងពេលបច្ចុប្បន្ននេះ។ ជាថ្មីម្ដងទៀត លោកឧកញ៉ា អែល សារ៉ុម និងលោកជំទាវ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។...
លោកឧកញ៉ា ឡូវ ហ៊ឺង យកគ្រឿងឧបភោគ បរិភោគ ភេសជ្ជះ ថ្នាំពេទ្យ ម៉ាសនិងថវិកាមួយចំនួនផ្តល់ជូនកងវិស្វកម្មដែលកំពុងបើកការដ្ឋានស្ថាបនាផ្លូវលំ០១ខ្សែ

លោកឧកញ៉ា ឡូវ ហ៊ឺង យកគ្រឿងឧបភោគ បរិភោគ ភេសជ្ជះ ថ្នាំពេទ្យ ម៉ាសនិងថវិកាមួយចំនួនផ្តល់ជូនកងវិស្វកម្មដែលកំពុងបើកការដ្ឋានស្ថាបនាផ្លូវលំ០១ខ្សែ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមដំណេីរ លោក អែល សារ៉ុម ប្រធានស្ថាបនិក ក្រុមហ៊ុនK E P គ្រុប និងលោក ប៊ុន វុត្ថា អគ្គនាយកក្រុមហ៊ុន S-Auto បាននាំនូវអំណោយ លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជះ ថ្នាំពេទ្យ ម៉ាសនិងថវិកា មួយចំនួនកាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តទងត្រឡាច ស្ថិតនៅក្នុងភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមដំណេីរ លោក អ៊ែល សារ៉ុម ប្រធានស្ថាបនិក ក្រុមហ៊ុនK E P គ្រុប និងលោក ប៊ុន វុត្ថា អគ្គនាយកក្រុមហ៊ុន S-Auto បាននាំនូវអំណោយ  ហ៊ុលោក ឧត្តមសេនីយន ម៉ាណែត ជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជះ ថ្នាំពេទ្យ ម៉ាសនិងថវិកា មួយចំនួន ផ្តល់ជូនកងវិស្វកម្មដែលកំពុងបើកការដ្ឋានស្ថាបនាផ្លូវលំ០១ខែ្ស ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ផ្ត...
បេសកកម្មខេត្តទី១៨ ដើម្បីផ្សព្វផ្សាយគោលការណ៍ឥណទានក្រោមកម្មវិធីហិញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក

បេសកកម្មខេត្តទី១៨ ដើម្បីផ្សព្វផ្សាយគោលការណ៍ឥណទានក្រោមកម្មវិធីហិញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ខេត្តកំពង់ឆ្នាំង៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២០ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានចុះបន្តផ្សព្វផ្សាយគោលការណ៍ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក។ គម្រោងនេះ ជូនដល់បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ លើសពីនេះក្នុងគោលដៅបង្កើតការងារបន្ថែមពង្រងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19នេះ។ ក្ន...
រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បិទសិក្ខាសាលាស្តីពីការប្រើប្រាស់ទេពកោ សល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសា

រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បិទសិក្ខាសាលាស្តីពីការប្រើប្រាស់ទេពកោ សល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសា

ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បាន អញ្ជើញជាអធិបតី បិទ សិក្ខាសាលាស្តីពីការប្រើប្រាស់ទេព កោសល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសារ រៀបចំដោយ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅសាលទូរទស្សន៏ជាតិ កម្ពុជា។ អង្គសិក្ខាសាលា ក៏មានវត្តមានអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ក្រសួង ព័ត៌មាន។ សូមបញ្ជាក់ថា៖ សិក្ខាសាលាដែលបានដំណើរការមកអស់ពេល២ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតី បង្កើនសមត្ថភាព យល់ដឹង បង្កើនគំនិត ច្នៃប្រឌិត ភាពជឿជាក់ ស្គាល់ពីទេពកោសល្យពិតរបស់ខ្លួន ដើម្បីប្រើប្រាស់ជា ចំណេះដឹង ក្នុងការអភិវឌ្ឍ ជាពិសេសចំណេះដឹងទៅលើផ្នែកហិរញ្ញវត្ថុ និង បង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំនៃ ក្រសួងព័ត៌មាន៕ សំ...
ចិនគ្រប់គ្រងវីរុសCovid-19បានល្អ ធ្វើអោយកំណើកំណើនសេដ្ឋកិច្ចចិនកើនឡើង

ចិនគ្រប់គ្រងវីរុសCovid-19បានល្អ ធ្វើអោយកំណើកំណើនសេដ្ឋកិច្ចចិនកើនឡើង

ព័ត៌មានអន្តរជាតិ
ចាប់តាំងពីដើមឆ្នាំ២០២០រហូតដល់បច្ចុប្បន្ននេះ ប្រទេសជាច្រើននៅលើពិភពលោក មានសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅសហភាពអឺរ៉ុប បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ដោយសារតែការឆ្លងរាលដាលវីរុសCovid-19 ដែលនាំអោយមានការបិទប្រទេស និងបិទសកម្មភាពសេដ្ឋកិច្ច។ លោក លូកាស ហ្កាល់ដា (Lucas Gualda) អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាទីប្រឹក្សាព្រឹទ្ធសភារបស់ប្រទេសអាហ្សង់ទីន បានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានកើនឡើង៣.២%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ ដោយសារតែប្រទេសនេះអាចគ្រប់គ្រងការឆ្លងរាលដាលវីរុសCovid-19បានល្អ។ ការិយាល័យស្ថិតិជាតិចិនរំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ នឹងកើនឡើងក្នុងអត្រា៤.៤%នៅឆមាសទី២នៃឆ្នាំ២០២០នេះ ខណៈដែលវីរុសCovid-19មិនឆ្លងរាលដាលខ្លាំងនៅប្រទេសនេះ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី២២ ខែកក្កដានេះ ចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅប្រទេសចិន បានកើនឡើងដល...
អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន Luo Zhaohui បានធ្វើការកត់សម្គាល់នៅពេលចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន Luo Zhaohui បានធ្វើការកត់សម្គាល់នៅពេលចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

ព័ត៌មានអន្តរជាតិ
លោក Luo បានចង្អុលបង្ហាញថាដើម្បីទប់ប្រទេសចិននិងផ្សព្វផ្សាយយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ខ្លួនសហរដ្ឋអាមេរិកបានព្យាយាមបដិសេធអធិបតេយ្យភាពដែនដីនិងសិទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូងផ្ទុយទៅវិញមានចេតនាបញ្ជូនកម្លាំងយោធាដ៏មានឥទ្ធិពលទៅដែនទឹកពាក់ព័ន្ធសម្រាប់សមយុទ្ធទ្រង់ទ្រាយធំ។ ដោយនិយាយថាសកម្មភាពទាំងនេះអាចធ្វើឱ្យមានភាព ស្មុគស្មាញដល់ទំនាក់ទំនង ចិន- អាមេរិក និងបង្វែរស្ថានភាព នៅសមុទ្រចិនខាងត្បូងឱ្យទៅជាស្ថានភាពតានតឹងដែលលោក Luo បានសង្កត់ធ្ងន់ថាភាគីអាមេរិកគួរតែទទួលខុសត្រូវទាំងស្រុង។ លោកបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រកាន់ខ្ជាប់នូវស្តង់ដារទ្វេដែលបដិសេធមិនផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ប៉ុន្តែបាន វាយប្រហារប្រទេសចិនក្រោមលេសរ UNCLOS ។ CGTN 22-Jul...
លោកឧកញ៉ា ហ៊ួត ជា លើកទឹកចិត្តដល់បុគ្កលិកចំនួន១៩នាក់ ដែលតស៊ូនិងក្រុមហ៊ុន

លោកឧកញ៉ា ហ៊ួត ជា លើកទឹកចិត្តដល់បុគ្កលិកចំនួន១៩នាក់ ដែលតស៊ូនិងក្រុមហ៊ុន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយក ក្រុមហ៊ួតជា បានផ្តល់ការលើកទឹកចិត្តដល់បុគ្កលិកចំនួន១៩នាក់ ដែលធ្វើការរយៈពេលយូរនិងមានការតស៊ូក្នុងជីវិត ហើយពិធីនេះរៀបចំឡើងកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០។ ក្រុមហ៊ុន ហ៊ួត ជា តំណាង លោកអគ្គនាយក ហ៊ួត ជា បានធ្វើការផ្តល់ការលើកទឹកចិត្តដល់បុគ្កលិកមាន រង្វាន់ រួមមាន TV sumsung 32inch 1ទូទឹកកក ៤គ្រឿង ទូរស័ព្ទម៉ាក SumSung 14 គ្រឿង។ ការផ្តល់ការលើកទឹកចិត្តនេះ បង្ហាញពីការរីកចម្រើន និងការគាំទ្រពីអតិថិជនដែលធ្វើឲ្យក្រុមហ៊ុនអាចឈរជើងដល់បច្ចុប្បន្ន ក្នុងនោះអ្វីពិសេសគឺបុគ្គលិកឆ្នើនិងតស៊ូជាមួយក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំផងដែរ។ ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គឺជាក្រុមហ៊ុនមួយ កំពុងមានសក្តានុពលលើការចែកចាយនិងផ្គត់ផ្គង់គ្រឿងសំណង់ដ៏ធំនៅកម្ពុជា។ សព្វថ្ងៃនេះក្រុមហ៊ុនបានពង្រីកសាខានៅតាមរបស់តាមបណ្តាខេត្តក្រុង និងបានផ្តល់ឱកាសដល់អ្នកចង់បង្កើតអាជីវកម្មថ្មីៗអាចទិញសិទ្ធិអាជីវកម្មពីក...