ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

តើមកពីមូលហេតុអ្វីបានជាភ្លៀងធ្លាក់មិនដល់១០នាទីផងធ្វើឱ្យជន់លិចផ្លូវលេខ៣៧១នៃខណ្ឌមានជ័យ

តើមកពីមូលហេតុអ្វីបានជាភ្លៀងធ្លាក់មិនដល់១០នាទីផងធ្វើឱ្យជន់លិចផ្លូវលេខ៣៧១នៃខណ្ឌមានជ័យ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មានភ្លៀងធ្លាក់យ៉ាងខ្លាំងតាមបណ្តោយផ្លូវលេខ៣៧១ នៃខណ្ឌមានជ័យ នាព្រឹកព្រលឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នេះ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺភ្លៀងធ្លាក់មិនដល់១០នាទីផងធ្វើឱ្យជន់លិចផ្លូវមួយនេះយ៉ាងគំហុក។ ប្រជាពលរដ្ឋអ្នកធ្វើដំណើរបានសម្តែងជាចម្ងល់ថា តើមកពីមូលហេតុអ្វី ឬមកពីទឹកហូរមិនទាន់ដោយសារតែខ្វះប្រព័ន្ធលូ ឬមកពីការលុបព្រែក លុបបឹង លុបប្រឡាយ លែងមានកន្លែងអាចឱ្យទឹកហូរទាន់ ពេលវេលាបាន ។ នាពេលកន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ប្រឡាយបង្ហូរទឹកមានតួនាទីសំខាន់ៗចំនួនពីរ ៖ ទី១-ជាផ្នែកមួយសម្រាប់ស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករ។ ទី២-តួនាទីសំខាន់មួយទៀតជាផ្នែកបង្ហូរទឹកដ៏មានសារៈសំខាន់ក្នុងការរំដោះទឹកចេញ កុំឱ្យជន់លិចក្នុងរដូវវស្សា។ អភិបាលរាជធានីភ្នំពេញ បានបន្តថា ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀងលិចក្នុងតំបន់មួយចំនួនតូចនៅរាជធានីភ្នំពេញ ត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទា...
លោក ជា ច័ន្ទបរិបូណ៏៖ ក្រទ្រព្យជួយបាន តែកុំអោយក្រគំនិត

លោក ជា ច័ន្ទបរិបូណ៏៖ ក្រទ្រព្យជួយបាន តែកុំអោយក្រគំនិត

ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ស្រុកក្រឡាញ់ខេត្តសៀមរាប បានរៀបចំគំរោងសាកល្បង ២ ដើម្បីជួយប្រជាជន ក្រ ១ និងក្រ២ នៅឃុំតាអាន និងឃុំក្រឡាញ់ស្រុកក្រឡាញ់ខេត្តសៀមរាប ដែលគំរោងនោះរួមមាន៖ ១-គំរោងកង្កែប ៥០០ ក្បាល ។ ២-គំរោងទំពាំងផ្អែម ។ គំរោងកង្កែប ៥០០ក្បាល គឺជាគម្រោងដែល ផ្តល់សម្ភារៈសម្រាប់ធ្វើទ្រង់ពូជកង្កែប ៥០០ក្បាល ចំណី និងផ្តល់គ្រូបង្គោល សម្រាប់ជួយក្នុងការចិញ្ចឹម ហើយប្រមូលទិញពីក្រុមគោលដៅវិញ។ កសិករពុំបាច់ចេញដើមទុនឡើយ គ្រាន់តែចេញកម្លាំង និងការ មើលថែនៅពេលប្រមូលផលប្រាក់ចំណេញប្រមូលយក រីឯដើមទុន ចិញ្ចឹមបន្តទៀត។ រីឯគំរោងដាំឬស្សី ទំពាំងផ្អែម ដែលសាកល្បងនៅ ឃុំក្រឡាញ់ស្រុក្រឡាញ់ខេត្តសៀមរាប ក៏ប្រហាក់ប្រហែលនិងគម្រោងកង្កែប ៥០០ ក្បាលដែរ ដែលធ្វើឡើងលើក្រុមគោលដៅ ក្រ១ ក្រ២អោយគាត់យកពូជឬស្សីផ្អែមដែលគ្រូបង្គោលបានផ្សាំ ហើយយកទៅដាំតាមភូមិរបស់ខ្លួនទៅ...
កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន

កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន

សង្គម និងកម្សាន្ត
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយ លោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន  នៅថ្ងៃទី២០ខែ ឆ្នាំ២០២០ ដើម្បីប្រកាសជាផ្លូវការនៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍ស...
អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១៥លាននាក់ហើយនៅជុំវិញពិភពលោក

អ្នកឆ្លងវីរុសCovid-19កើនឡើងដល់ជាង១៥លាននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនអ្នកឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាង១៥លាននាក់ហើយ គឺចំនួន ១៥ ០៨២ ៨៨៣ នាក់ និងអ្នកស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជិត៦២ម៉ឺននាក់ហើយដែរ គឺចំនួន ៦១៨ ៤២៧ នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ជិត១០លាននាក់ គឺចំនួន ៩ ១០២ ៩២៧ នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី២២ ខែកក្កដានេះ។ បើគិតពីចំនួនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅជុំវិញពិភពលោក ក៏បានកើនឡើងក្នុងកម្រិតខ្ពស់ដែរ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធដដែលនេះ មនុស្សថ្មីចំនួន ៥៦១១ នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ និងមនុស្សថ្មីចំនួន២៣៧ ០៣៣ នាក់បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះដែរ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល មានមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីនៃវីរុសCovid-19រហូតដល់ជាង១ពាន់នាក់ គឺសហរដ្ឋអាមេរិកមានមនុស្សស្លា...
Covid-19សម្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

Covid-19សម្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19បានសម្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃ គឺចំនួន៤០៤៦នាក់ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដានេះ ហើយវីរុសនេះបានចម្លងទៅមនុស្សថ្មីប្រមាណជាង២០ម៉ឺននាក់ គឺចំនួន ២០៥ ៣៤៨នាក់ក្នុងរយៈពេល២៤ម៉ោងដូចគ្នានៅជុំវិញពិភពលោក។ ចំពោះចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ១៤ ៨៥១ ២៩១ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៦១៣ ១៤៦ នាក់ ខណៈដែលមនុស្សជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនក៏បានកើនឡើងដល់ចំនួន ៨ ៩០៦ ៣៦៨ នាក់ផងដែរ។ សហរដ្ឋអាមេរិកនៅតែឈរលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ច្រើនជាងគេ បន្ទាប់មកប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង៕...
​ដំរីឈ្មោលមួយក្បាលបានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី

​ដំរីឈ្មោលមួយក្បាលបានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មណ្ឌលគិរី ៖ ​ដំរីឈ្មោលឈ្មោះ «ខាំឃឺន» បានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី។ មន្ត្រីនិយាយថា ដំរី១ក្បាល​នេះ ​ជាដំរីចិញ្ចឹម មានអាយុប្រហែល៥០ឆ្នាំ ហើយ ​ក្រោយការងាប់របស់ដំរី ម្ចាស់កំពុង​បោះជំរំ​​រង់​ចាំ​ធ្វើបុណ្យតាមប្រពៃណីជនជនជាតិដើមភាគតិចពូនង។ មកទល់ពេលនេះ មិនទាន់ មានការបញ្ជាក់អំពីមូលហេតុ នៃការងាប់របស់សត្វដំរីពីម្ចាស់ ​និងអាជ្ញាធរមូលដ្ឋាននោះទេ ​គិតត្រឹមថ្ងៃទី២១ កក្កដានេះ នៅឡើយទេ។...
សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ

សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវនៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។ មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលការធ្វើស្រែដោយប្រើគ្រឿងចក្រទំនើបៗដូចជាម៉ាស៊ីនភ្ជួស្រែ ម៉ាស៊ីនរាស់ដី ម៉ាស៊ីនព្រួសស្រូវ ម៉ាស៊ីនស្ទូង និងម៉ាស៊ីនច្រូតស្រូវ ហើយក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានបញ្ជារគ្រឿងចក្រទាំងអស់នោះដើម្បីស្វែងយល់ពីប្រសិទ្ធភាពការងារ។ យោងតាមរបាយការណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអោយដឹងថា ខេត្តតា កែវ ក៏ធ្លាប់ជារាជធានីនគរគោកធ្លោក គឺជាដែនដីមានសក្តានុពលមួយលើវិស័យកសិកម្ម ហើយខេត្តនេះ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ខេត្តនេះមានប្រជាជនសរុប ១,០១៤...
ការនាំចេញរបស់ជប៉ុនធ្លាក់ចុះ២៦.២%កាលពីខែមិថុនា ដោយសារវីរុសCovid-19

ការនាំចេញរបស់ជប៉ុនធ្លាក់ចុះ២៦.២%កាលពីខែមិថុនា ដោយសារវីរុសCovid-19

ព័ត៌មានអន្តរជាតិ
ទិន្នន័យក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន បានបង្ហាញនៅថ្ងៃចន្ទ ទី២០ ខែកក្កដានេះថា ការនាំចេញរបស់ប្រទេសនេះ បានធ្លាក់ចុះក្នុងអត្រា២៦.២%កាលពីខែមិថុនា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ CNA។ ទិន្នន័យដដែលបានបន្តថា មូលហេតុដែលនាំអោយការនាំចេញធ្លាក់ចុះ គឺដោយសារការបិទប្រទេស និងការធ្លាក់ចុះតម្រូវការផលិតផលនានាដែលត្រូវបាននាំចេញពីប្រទេសជប៉ុន ដែលក្នុងនោះមានផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។ សូមរំលឹកជូនថា កាលពីខែឧសភា ឆ្នាំ២០២០ដដែលនេះ ការនាំចេញទំនិញគ្រប់ប្រភេទរបស់ជប៉ុន ក៏បានធ្លាក់ចុះក្នុងអត្រា២៨.៣%ផងដែរ កាលពីខែឧសភា ដែលជាការធ្លាក់ចុះទាប់បំផុតចាប់តាំងពីចុងឆ្នាំ២០១៩កន្លងមក។ ការធ្លាក់ចុះនូវការនាំចេញពីប្រទេសជប៉ុនទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែជាប់គ្នានៃឆ្នាំ២០២០នេះ បានធ្វើអោយជប៉ុនខាតបង់ទឹកប្រាក់ប្រមាណជាង២៦៨.៨ពាន់លានយ៉េន ស្មើនឹងទឹកប្រាក់ប្រមា...
ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី៣៧០លានដុល្លារដល់ប្រទេសហ្វីលីពីន

ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី៣៧០លានដុល្លារដល់ប្រទេសហ្វីលីពីន

ព័ត៌មានអន្តរជាតិ
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីន បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃចន្ទ ទី២០ ខែកក្កដានេះ អំពីធនាគារពិភពលោកដែលបានផ្តល់កម្ចីឥណទានក្នុងទំហំទឹកប្រាក់៣៧០លានដុល្លារអាមេរិកដល់រដ្ឋាភិបាលរបស់ប្រទេសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។ ប្រភពដដែលបានបន្តថា កម្ចីឥណទានទាំង៣៧០ដុល្លារអាមេរិកនោះ នឹងត្រូវចំណាយទៅលើគម្រោងគាំទ្រកសិករក្នុងគម្រោងបង្កើនផលិតផលកសិកម្មក្នុងស្រុក ដែលមានប្រជាកសិករប្រមាណជាង៧៥០ ០០០នាក់។ រដ្ឋាភិបាលហ្វីលីពីន មានគម្រោងធ្វើកសិកម្មលើផ្ទៃដីប្រមាណជាង៤.៨លានហិកតា ដោយផ្ទៃដី៥៣%ជាផ្ទៃដីឯកជនរបស់ប្រជាពលរដ្ឋ ដែលត្រូវចំណាយទឹកប្រាក់សរុបប្រមាណជាង៤៧៣.៥៦លានដុល្លារអាមេរិក ដោយធនាគារពិភពលោកផ្តល់កម្ចីឥណទានក្នុងទំហំទឹកប្រាក់៣៧០លានដុល្លារអាមេរិក ហើយសល់ប៉ុន្មានរដ្ឋាភិបាលហ្វីលីពីនជាអ្នកបំពេញ៕  ...
ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម

ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម

សង្គម និងកម្សាន្ត
នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងនៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។ ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូងនិងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង​ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ​ គឺដោយគ្រឿងម៉ាស៉ីន​។ប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្...