ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក វេង សាខុន គាំទ្រនិងផ្ដល់ការលើកទឹកចិត្ដឲ្យកសិករបន្ដខិតខំដាំដំណាំបន្លែត្រសក់ ដើម្បីបង្កើនជីវភាពនិងផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក

លោក វេង សាខុន គាំទ្រនិងផ្ដល់ការលើកទឹកចិត្ដឲ្យកសិករបន្ដខិតខំដាំដំណាំបន្លែត្រសក់ ដើម្បីបង្កើនជីវភាពនិងផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាកែវ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហការី បានចុះពិនិត្យផលិតកម្មដំណាំបន្លែរបស់កសិករ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស  ក្នុងទិសដៅ ដើម្បីផ្ដល់ការគាំទ្រ និងផ្ដល់ការលើកទឹកចិត្ដ ឲ្យ កសិករ បន្ដខិតខំដាំដំណាំបន្លែត្រសក់ ដើម្បីបង្កើនជីវភាពនិងផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក ក្នុងសម័យកូវិដ- ១៩កំពុងរីករាលដាលពាសពេញពិភព។ នៅថ្ងៃទី១៨កក្កដា ឆ្នាំ២០២០ នេះ លោក គង់ វ៉ុង ប្រជាកសិករ ប្រកបមុខរបដាំដំណាំត្រសក់បានរៀបរាបជូនលោ វេង សាខុនថា ការងារដាំដុះ (ត្រសក់ ត្រឡាច ម្រះ សណ្តែកគួ) ប្រមូលផល បានទៅលក់ទីផ្សារមួយវគ្គរួចហើយបានចំណូល (២លានរៀលក្នុង១លើកដាំក្នុងផ្ទះសំណាញ់ជាមធ្យមទទួលចំណូលបានជាង២៥០០ដុល្លារ ក្នុង១ឆ្នាំតែអាស្រ័យលើទំហំផ្ទៃដី) ការងារបណ្តុំបន្ថែសុវត្ថិភាពនិងបញ្ហាផ្សេងៗទៀតនោះ លោកកំពុងរងចាំខាងក្រសួងកសិកម្ម ណែនាំបន្ដឲ្យដាំ ទើបបានទិនផលខ្ពស់ ។ លោកបានថ្លែងអំណរគុណ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែ...
ប្រជាកសិករខេត្តព្រះវិហារកំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំកសិឧស្សាហកម្មជាច្រើនមុខទៀត

ប្រជាកសិករខេត្តព្រះវិហារកំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំកសិឧស្សាហកម្មជាច្រើនមុខទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ៖ ប្រជាកសិករខេត្តព្រះវិហារ កំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សា ដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្ម ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ នៅទូទាំងខេត្តព្រះវិហារ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប្រជាកសិករទូទាំងខេត្តចាប់ ផ្តើមរៀបចំ ការងារធ្វើស្រែ ចម្ការនៅដើមរដូវវស្សានេះ។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹថា ប្រជាកសិករខេត្តព្រះវិហារ កំពុងសម្រុកការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ ២០២០ គិតមកត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារបានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បាន ចំនួន៦៥. ៧២៩ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំលើផ្ទៃដីបានចំនួន៦២.៨១៧ហិកតាលើផែនការចំនួន៩១.២០០ ហិកតា ស្មើនឹង ចំនួន៦៨,៨៨ភាគរយ ។ លោកប្រធានបន្តថា ការងារបង្កបង្កើនផលដាំដុះ ដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ គិតត្...
ការលក់រថយន្តនៅអឺរ៉ុបធ្លាក់ចុះជិត៤០%នៅឆមាសទី១ឆ្នាំនេះដោយសារវីរុសCovid-19

ការលក់រថយន្តនៅអឺរ៉ុបធ្លាក់ចុះជិត៤០%នៅឆមាសទី១ឆ្នាំនេះដោយសារវីរុសCovid-19

ព័ត៌មានជាតិ
ការលក់រថយន្តនៅបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប បានធ្លាក់ចុះជិត៤០% គឺអត្រា៣៩.៥% ស្មើនឹងរថយន្តប្រមាណជាង៣.៣លានគ្រឿងនៅឆមាសទី១ឆ្នាំ២០២០នេះ បើប្រៀបធៀងនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ដោយសារវីរុសCovid-19 ដែលនេះបើយោងតាម NHK។ ក្នុងរយៈពេល១ឆមាសនេះ ការលក់រថយន្តនៅចក្រភពអង់គ្លេសបានធ្លាក់ចុះ៤៨.៥% ប្រទេសអ៊ីតាលីបានធ្លាក់ចុះ៤៦.១% ប្រទេសបារាំងបានធ្លាក់ចុះ៣៨.៦% និងប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ៣៤.៥% ដែលជាការធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន។ ការលក់រថយន្តរបស់ក្រុមហ៊ុន Volkswagen ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ៣៦.១% ការលក់រថយន្តរបស់ក្រុមហ៊ុន Mazda ប្រទេសជប៉ុនបានធ្លាក់ចុះ៥២.៦% និងក្រុមហ៊ុន Honda របស់ប្រទេសជប៉ុនដដែលបានធ្លាក់ចុះ៥១.១%៕...
ការលក់រាយនៅអាមេរិកកើនឡើង៧.៥%កាលពីខែមិថុនា

ការលក់រាយនៅអាមេរិកកើនឡើង៧.៥%កាលពីខែមិថុនា

ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដានេះ ស្តីពីកំណើននៃការលក់រាយនៅក្នុងប្រទេសនេះ ដែលបានកើនឡើង៧.៥% កាលពីខែមិថុនា ដែលជាកំណើននៃការលក់រាយខ្ពស់ចាប់តាំងពីមានការផ្ទុះរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK។ ប្រភពដដែលបានបន្តថា កំណើននៃការលក់រាយ៧.៥% គឺស្មើនឹងទឹកប្រាក់ប្រមាណជាង៥២៤.៣ពាន់លានដុល្លារ ដែលជាកំណើននៃការលក់រាយខ្ពស់ ខណៈដែលរដ្ឋមួយចំនួននៅក្នុងប្រទេសនេះ បានបន្ធូរបន្ថយវិធានការបិទប្រទេស និងបើកសេដ្ឋកិច្ចជាបណ្តើរៗ ដែលជាវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19។ ចំណែកការលក់រាយរថយន្ត និងគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ បានកើនឡើងដល់៨.២% ប៉ុន្តែការលក់ទំនិញតាមប្រព័ន្ធអនឡាញបានធ្លាក់ចុះ២.៤% ទោះបីជារដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការរឹតត្បិតប្រទេសក៏ដោយ៕...
លោក ចម ប្រសិទ្ធ ចុះពិនិត្យដំណើរការដាក់សាកល្បងរោង ចក្រប្រព្រឹត្តិកម្មទឹកស្អាត ចំការមន រាជធានីភ្នំពេញ

លោក ចម ប្រសិទ្ធ ចុះពិនិត្យដំណើរការដាក់សាកល្បងរោង ចក្រប្រព្រឹត្តិកម្មទឹកស្អាត ចំការមន រាជធានីភ្នំពេញ

ព័ត៌មានជាតិ
ភ្នំពេញ៖ បន្ទាប់ពីចាប់ផ្តើមដំណើរការ បើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៧ និងដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩រួចមកនៅខែកក្កដា នេះលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួង និងតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំ ពេញ និងលោកស្រី Ophélie Bourhis ប្រធានទី ភ្នាក់ងា របារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)ប្រចាំកម្ពុជា បានអញ្ជើញចុះ ពិនិត្យជាក់ស្តែងការ ដាក់ឱ្យដំ ណើរការសាកល្បងនៃគម្រោងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ដែលមានទីតាំងស្ថិតនៅ សង្កា ត់ ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមផេកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍ គម្រោងសាងសង់ពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ចំការមន គឺជាគម្រោងដែលបានកំណត់ក្នុងផែនការមេទី៣ របស់អង្គភាពរដ្ឋាករ...
Covid-19សម្លាប់មនុស្សជាង៥ពាន់នាក់រយៈពេល២៤ម៉ោង៣ថ្ងៃជាប់គ្នានៅលើពិភពលោក

Covid-19សម្លាប់មនុស្សជាង៥ពាន់នាក់រយៈពេល២៤ម៉ោង៣ថ្ងៃជាប់គ្នានៅលើពិភពលោក

ព័ត៌មានអន្តរជាតិ
វីរុសCovid-19សម្លាប់មនុស្សអស់ជាង៥ពាន់នាក់ក្នុងរយៈពេល២៤ម៉ោង៣ថ្ងៃជាប់គ្នានៅជុំវិញពិភពលោក គឺថ្ងៃពុធ ព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ដែលកាលពីថ្ងៃពុធ មនុស្សចំនួន ៥២៥៥ នាក់បានស្លាប់ ថ្ងៃព្រហស្បតិ៍មនុស្សចំនួន ៥៧៥៤ នាក់បានស្លាប់ និងថ្ងៃសុក្រនេះមានមនុស្សចំនួន ៥៦៤៤ នាក់បានបាត់បង់ជីវិតដោយសារវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។ ចំពោះមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅជុំវិញពិភពលោក ក៏បានកើនឡើងក្នុងកម្រិតកាន់តែខ្ពស់ផងដែរក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ គឺក្នុងរយៈពេល២៤ម៉ោងចុងក្រោយគិតត្រឹមថ្ងៃពុធមានមនុស្សឆ្លងថ្មីចំនួន ២១៤ ៧១៦ នាក់ ថ្ងៃព្រហស្បតិ៍មានមនុស្សឆ្លងថ្មីចំនួន ២៣៤ ២៤៥ នាក់ និងថ្ងៃសុក្រនេះមានមនុស្សឆ្លងថ្មីចំនួន២៤១ ២៧០ នាក់។ សូមបញ្ជក់ជូនថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រនេះបានកើនឡើងដល់ ១៣ ៩៤៦ ៦៣៩ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ ៥៩២...
អាមេរិកចោទប្រកាន់ចិនពីបទរំលោភយកដែនទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់

អាមេរិកចោទប្រកាន់ចិនពីបទរំលោភយកដែនទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់

ព័ត៌មានជាតិ
ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ ដោយចោទប្រកាន់ប្រទេសចិន ពីបទរំលោភបំពានយកដែនទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់អន្តរជាតិ ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។ នៅថ្ងៃដដែលនោះ អ្នកនាំពាក្យស្ថានទូតរបស់ប្រទេសចិនប្រចាំនៅទីក្រុងវ៉ាស៊ីតោន សហរដ្ឋអាមេរិក បានប្រកាសច្រានចោលនូវការចោទប្រកាន់របស់អាមេរិក ដោយបានលើកឡើងថា ការអះអាងកម្មសិទ្ធិនៅដែនទឹកក្នុងសមុទ្រខាងត្បូង គឺជាការអះអាងដោយស្របច្បាប់ ដែលអាមេរិកវិញទេជាអ្នករំលោភបំពានលើដែនទឹករបស់ចិន។ សូមបញ្ជាក់ជូនថា នេះមិនមែនជាលើកដំបូងទេសម្រាប់សហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានប៉ះពាក្យសម្តីគ្នាពាក់ព័ន្ធនឹងបញ្ហានៅសមុទ្រចិនខាងត្បូង ដែលសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងទៅកាន់ទីនោះជាញឹកញាប់ក្នុងគោលដៅធានានាវាចរណ៍នៅលើដែនទឹកអន្តរជាតិ ប៉ុន្តែចិនតែងតែបញ្ជូននាវាចម្បាំងទៅឃ្លាំមើលជានិច្ច និងចោទប្រកាន់អាមេរិកពីបទរំលោភដែនទឹករប...
សម្តេចពិជ័យសេនា ទៀ បាញ់ ក្រើនរម្លឹកអតីតយុទ្ធជនបន្តប្រកាន់វីរភាពដ៏អង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើម

សម្តេចពិជ័យសេនា ទៀ បាញ់ ក្រើនរម្លឹកអតីតយុទ្ធជនបន្តប្រកាន់វីរភាពដ៏អង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្រើនរម្លឹកដល់អតីតយុទ្ធកម្ពុជាទាំងអស់ ត្រូវបន្តប្រ​កាន់ភ្ជាប់នូវវីរភាពអង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ មាតុភូមិ។ ការក្រើនរម្លឹកបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាស ដែល សម្តេចបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាក្នុងពិធីប្រកាសទទួល​ស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា រយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ​២០២០នេះ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ...
អភិបាលខេត្តមណ្ឌលគិរីត្រៀមដីចំនួន៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្ដហោះថ្មីនៅពេលរាជរដ្ឋាភិបាលត្រូវការ

អភិបាលខេត្តមណ្ឌលគិរីត្រៀមដីចំនួន៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្ដហោះថ្មីនៅពេលរាជរដ្ឋាភិបាលត្រូវការ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
មណ្ឌលគិរី៖ លោកស្វាយ សំអ៊ាង អភិបាលខេត្ដមណ្ឌលគិរី បានបង្ហាញអំពីគម្រោង នៃការសាងសង់ព្រលានយន្ដហោះថ្មី នៅខេត្តភូមិភាគឦសានមួយនេះ ខណៈខេត្តបានត្រៀមដីរបស់រដ្ឋរួចរាល់ហើយ ប្រមាណ៦០០ហិកតា នៅពេលរាជរដ្ឋាភិបាលត្រូវការ ក្នុងការសងសាង់។ ទីតាំងគម្រោងព្រលានយន្ដហោះថ្មីនេះ គឺមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ។ តាមការបញ្ជាក់ឲ្យដឹងពី លោក ស្វាយ សំអ៊ាង នៅថ្ងៃទី១៦ កក្កដានេះថា គម្រោងព្រលានយន្ដហោះថ្មីនេះ មិនអាចសាងសង់នៅលើទីតាំងចាស់ ដែលមានដីប្រមាណ១៩ហិចតាបានឡើយ ពោលនៅកន្លែងចាស់នាពេលបច្ចុប្បន្ន ហាក់មានសភាពចង្អៀត ព្រោះប្រជាពលរដ្ឋរស់នៅជុំវិញច្រើន។ រាជរដ្ឋាភិបាលសាងសង់ព្រលានយន្ដហោះថ្មីនោះ ព្រលានយន្ដ ហោះចាស់ មិនត្រូវបានបោះបង់ចោល ឬលក់ទៅឲ្យឯកជនណាមួយនោះទេ ពោលរដ្ឋបាលខេត្ត សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំទីតាំងនេះ ទៅជាសួនច្បារ ឬកន្លែងសម្រាប់ប្រជាពល​រដ្ឋលំហែកម្សាន្ដ។ លោក ស្វាយ សំអ៊ាង បានថ្លែងយ៉ា...
អាមេរិកសម្រេចដកឋានៈពិសេសផ្នែកពាណិជ្ជកម្មចេញពីទីក្រុងហុងកុង

អាមេរិកសម្រេចដកឋានៈពិសេសផ្នែកពាណិជ្ជកម្មចេញពីទីក្រុងហុងកុង

ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យមួយ ក្នុងការដកឋានៈពិសេសផ្នែកពាណិជ្ជកម្មចេញពីទីក្រុងហុងកុង ក្រោយពីរដ្ឋាភិបាលរបស់ប្រទេសចិន បានសម្រេចដាក់ច្បាប់សន្តិសុខជាតិអោយទីក្រុងនេះអនុវត្ត ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។ ឋានៈពិសេសផ្នែកពាណិជ្ជកម្មរបស់ទីក្រុងហុងកុង ដែលសហរដ្ឋអាមេរិកបានផ្តល់អោយ គឺការនាំទំនិញគ្រប់ប្រភេទចេញពីទីក្រុងនេះទៅកាន់ទីផ្សារអាមេរិក មិនត្រូវជាប់ពន្ធនាំចូលនោះទេ ទោះបីជាសហរដ្ឋអាមេរិក មានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ដោយបានដំឡើងតម្លៃពន្ធនាំចូលទៅវិញទៅមកក៏ដោយ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានទាញហេតុផលថា ជម្លោះរវាងចិន និងអាមេរិកនេះ មិនបានផ្តល់ផលប្រយោជន៍អោយទីក្រុងហុងកុងទេ ហើយអាមេរិកក៏ខាតប្រយោជន៍ច្រើនជាងចិនដែរ ដោយសារការនាំចេញទំនិញគ្រប់ប្រភេទពីហុងកុងទៅអាមេរិកមានតម្លៃទឹកប្រាក់តែជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំ តែអាមេរិក បាននាំចូលទំនិញតម្លៃជាង៣០ពាន់លានដុល្...