ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សន្តិបណ្ឌិត សុខ ផល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់បើកកិច្ចប្រជុំបូកសរុបលទ្ឋផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០២០

សន្តិបណ្ឌិត សុខ ផល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់បើកកិច្ចប្រជុំបូកសរុបលទ្ឋផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដឹកនាំដោយសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០២០ ដែលមានសមាជិក សមាជិការចូលរួមប្រជុំចំនួន​២៥២នាក់។ សន្តិបណ្ឌិត សុខ ផល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា«ការងារ ភូមិឃុំមានសុវត្ថភាពមានសារសំខាន់ណាស់ ត្រូវធ្វើ​​ការឆ្លើយ​តបទាន់ពេលនូវរាល់ពេលប្រជាពលរដ្ឋជួបការលំបាក-ការពិនិត្យ កំណត់អំពីគ្រួសារក្រីក្រដើម្បីផ្តល់ប័ណ្ណក្រីក្រជូនពួកគាត់អោយបានទាន់ពេលវេលា ដែលត្រូវបានការឧបត្ថម្ភប្រាក់ពីរាជរដ្ឋាភិបាល។ សន្តិបណ្ឌិតបន្ថែមថា «​​យើង​ត្រូវអនុវត្ការងារខាងលើ​នេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំលេខ១៩៩១ សជណ ចុះថ្ងៃទី១០/៧/២០២០របស់ក្រសួងមហាផ្ទៃ និងបន្តចូលរួមបង្ការ ទប់ស្កាត់កូវីដ១៩ ទាំងអស់គ្នា»។  ...
លោក​​ឧកញ៉ា ចាន់ សុឃាំង លើកឡើងអំពី “ការសិក្សាអំពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”

លោក​​ឧកញ៉ា ចាន់ សុឃាំង លើកឡើងអំពី “ការសិក្សាអំពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​​ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុរបស់ ស.អ.ក អមជាមួយនឹងលោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល ស.អ.ក និងលោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋាន ស.អ.ក បានទទួលជួបស្វាគមន៍តបតាមសំណើសុំជួបប្រឹក្សាយោបល់ពីក្រុមការងារនៃអង្គភាពគ្រប់គ្រងស្រាវជ្រាវដើម្បីគាំទ្រការវិភាគវិស័យកសិកម្ម (អ.គ.ស)។ កិច្ចប្រជុំនេះ ក្នុងក្រមខណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលដឹកនាំដោយលោក រស់ សីលវ៉ា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជានាយក អ.គ.ស ក្នុងក្របខណ្ឌ ASPIRE ដែលជំនួបនេះស្តីអំពី “ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”។ លោក ឧកញ៉ា ចាន់ សុឃាំង ក៏បានលើកឡើងថា ទាក់ទងនឹងបញ្ហាប្រឈម កាលានុវត្តភាព និងសំណើឬសំណូមពរផ្សេងៗ តបទៅតាមកម្រងសំណួរដែលខាងក្រុមការងារសិក្សាស្រាវជ្រាវរបស់ឧត្តមក...
សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំការបញ្ចូលការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យCamDXសម្រាប់បំរើដល់ការចុះបញ្ជីអាជីវកម្មតាមថ្នាល(IT Platform)

សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំការបញ្ចូលការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យCamDXសម្រាប់បំរើដល់ការចុះបញ្ជីអាជីវកម្មតាមថ្នាល(IT Platform)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីការបញ្ចូលការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ CamDX សម្រាប់បំរើដល់ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform) នៅទីស្ដីការក្រសួងមហាផ្ទៃ ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញមានប្រសាសន៍ណែរនាំបន្ថែមទៅកាន់អង្គប្រជុំ ដោយសម្ដេចបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃដំណើរការភ្ជាប់ទិន្នន័យរវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំលិខិតបទដ្ឋានគតិយុត្តិគួរតែរៀបចំជាអនុក្រឹត្យ ព្រោះការរៀបចំប្រកាសអន្តរក្រសួងនឹងនាំឱ្យមានប្រកាសច្រើន ដោយយសារទិន្នន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យក្រុមហ៊ុនហុងឌីសេងចូលជួបសម្តែងការគួរសមនិងបង្ហាញពីការ​វិនិយោគ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យក្រុមហ៊ុនហុងឌីសេងចូលជួបសម្តែងការគួរសមនិងបង្ហាញពីការ​វិនិយោគ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតិឱ្យលោក លីន សេងរ៉ុង ( LIN XIANGRONG ) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD និងសហការី ចូលជួបសម្ដែងការគួរសម នៅភូមិគ្រឹះរបស់សម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ លោកប្រធានក្រុមប្រឹក្សាក្រុមហ៊ុន បានជម្រាបសម្តេចប្រធានរដ្ឋសភាថា  ក្រុមហ៊ុនហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD បានមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩ មក។ លោក លីន សេងរ៉ុង បានលើកឡើងថាដោយសារតែ កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ បានបង្កលក្ខណៈ អំណោយផលដល់ការវិនិយោគរបស់វិស័យឯកជន នៅក្នុងនោះមានក្រុមហ៊ុនលោកមួយដែរ។ ជាការចូលរួមចំណែកទប់ស្កាត់ការរីករាល់ជំងឺកូវីដ១៩នៅកម្ពុជា ក្រុមហ៊ុនហុង ឌី សេង HONG DE SHENG STEEL ( CAMBODIA) Co.LTD បាន​ប្រ​គល់ជូនសម្តេចប្រធានរដ្ឋសភា នូវម៉ាស ចំនួន២០ម៉...
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុក៩០%នៅខែក្រោយ

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុក៩០%នៅខែក្រោយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways Co. ហៅកាត់ថា ANA ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសជប៉ុន បានប្រកាសនៅថ្ងៃពុធ ទី១៥ ខែកក្កដានេះថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុកឡើងវិញប្រហែល៩០%នៅខែក្រោយនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Jakarta Post ។ស ប្រភពដដែលបានបន្តថា ផ្លូវហោះហើរក្នុងស្រុកចំនួន២២ ដែលតភ្ជាប់ពីកោះ ហុកកៃដូ (Hokkaido) ទីក្រុង អូគីណាវ៉ា (Okinawa) និងទៅកាន់តំបន់ផ្សេងទៀតនៅក្នុងប្រទេសនេះ នឹងត្រូវបើកឡើងវិញមុនគេ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អតិថិជននៅរដូវសម្រាក ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA បាននិយាយថា ជើងហោះហើរក្នុងស្រុកប្រមាណ ២៤ ៨១៤ ជើង គ្រោងនឹងបើកប្រតិបត្តិការ​ហោះ​ហើរនៅខែសីហា ក្រោយពីបានផ្អាកជើងហោះហើរទាំងស្រុងជាច្រើនខែ ដោយសារការឆ្លងរាលដាលវីរុសCovid-19 ៕  ...
នាយករដ្ឋមន្ត្រីប៊ុលហ្ការី ត្រូវផាកពិន័យ១៧៤ដុល្លារពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ

នាយករដ្ឋមន្ត្រីប៊ុលហ្ការី ត្រូវផាកពិន័យ១៧៤ដុល្លារពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋអាជ្ញារបស់ប្រទេសប៊ុលហ្ការី បានសម្រេចផាកពិន័យលោក បយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះជាទឹកប្រាក់ចំនួន៣០០ឡេវ (Levs)ប្រាក់ប៊ុលហ្ការី ស្មើនឹងទឹកប្រាក់១៧៤ដុល្លារអាមេរិក ពីបទមិនពាក់ម៉ាស់ចូលព្រះវិហារ ដែលនេះបើតាមការចុះផ្សាយរបស់ Jakarta Post ។ សូមបញ្ជាក់ជូនថា លោក បយកូ បូរីសូវ បានធ្វើដំណើរទៅកាន់ព្រះវិហារសាសនាគ្រិស្តមួយ Rila Monastery កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ដោយនាយករដ្ឋមន្ត្រីរូបនេះ មិនបានពាក់ម៉ាស់មុខទេ ខណៈដែលគ្រិស្តសាសនិកផ្សេងទៀតបានពាក់ម៉ាស់ទៅកាន់ព្រះវិហារជាមួយលោកដែរ ។ លោក គីរីល អាណានីវ (Kiril Ananiev) រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិយាយថា លោក បយកូ បូរីសូវ បានរំលោភបំពានលើបទបញ្ជារបស់ក្រសួង ដែលបានចេញបញ្ជាអោយប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះ ពាក់ម៉ាស់មុខ ខណៈដែលចេញទៅកាន់ទីសាធារណៈ ទីប្រជុំជន និងទៅកាន់កន្លែងណាមួយ ៕  ...
កំណើនសេដ្ឋកិច្ចចិនកើនឡើង៣.២%នៅត្រីមាសទី២ឆ្នាំនេះ

កំណើនសេដ្ឋកិច្ចចិនកើនឡើង៣.២%នៅត្រីមាសទី២ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (National Bureau of Statistics) បានបង្ហាញទិន្នន័យមួយ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដានេះ ស្តីពីផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើង៣.២%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ ដែលនេះបើតាមការចុះសផ្សាយរបស់ CNA ។ ប្រភពដដែលបានបន្តថា មូលហេតុដែលនាំអោយផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើង គឺដោយសារប្រទេសនេះគ្រប់គ្រងបានល្អនូវការឆ្លងរាលដាលវីរុស-Covid-19 និងបានដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញស្ទើរទាំងស្រុង ចាប់តាំងពីខែមីនាឆ្នាំ២០២០នេះ ខណៈដែលវីរុសផ្លូវដង្ហើមមួយនេះ កំពុងឆ្លងរាលដាលខ្លាំងនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក ។ កំណើនផលិតផលក្នុងស្រុកសរុបក្នុងអត្រា៣.២%របស់ចិនប្រចាំត្រីមាសទី២នេះ គឺកើនឡើង២.៥%ខ្ពស់ជាងការប៉ាន់ប្រមាណរបស់ក្រុមសេដ្ឋវិទូ ដែលបានប៉ាន់ប្រមាណក្នុងការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters ៕...
លោក ឌួង តារា៖អរគុណសន្តិភាពសុខសប្បាយបងប្អូនជាទីស្រឡាញ់រាប់អាន!

លោក ឌួង តារា៖អរគុណសន្តិភាពសុខសប្បាយបងប្អូនជាទីស្រឡាញ់រាប់អាន!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារទាំងស្រុងរបស់ របស់ លោក ឌួង តារា  ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំបានជួយសម្របសម្រួលផ្សះផ្សាឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ​បានបញ្ចប់វិវាទដីធ្លីមួយកន្លែងនៅព្រែកភ្នៅ​ រវាង​លោក មាស សុផាត និង លោក​ កើត សារ៉េត ដែលជាអនុរដ្ឋលេខាធិការក្រសួងដែនដី។ រឿងវិវាទដីធ្លីដ៏ស្មុគ្រស្មាញនេះ គឺបានក្តីក្តាំគ្នាជាង១០ឆ្នាំមកហើយ ហើយក៏មានសាលដីការស្ថាពរ ដែលនឹងឈានទៅអនុវត្តន៍បញ្ចប់ទៀតផង តែអនុវត្តន៍មិនទាន់បាន។ ខ្ញុំអរគុណបង​ មាស​ សុផាត​ និង​ បង កើត សារ៉េត និងប្អូនមេធាវីទាំងពីរ ព្រមទាំងកូនៗដែលបានជ្រើសរើសដំណោះស្រាយបញ្ចប់វិវាទតាមរយៈការផ្សះផ្សាឈរលើគោលការណ៍ឈ្នះ-ឈ្នះរបស់សម្តេចតេជោ ដែលជាលទ្ធផលគឺ លោក កើត សារ៉េត ទទួលបានដី ដែលខ្លួនមានប្លង់រឹងក្កាន់កាប់រួចហើយ រីឯ លោក មាស សុផាត គឺទទួលបានថវិកា១៧ម៉ឺនដុល្លារ ដេីម្បីយកទៅទិញផ្ទះនិងនៅសល់លុយមួយចំនួនបង្កើតមុខរបររស់នៅបានសមរម្យ ដែលប្រសើរជាងបន្តក្តីក្តាំគ្នាទៅមុខមិនដឹងថាពេលណាចប់។ ទន្ទ...
ចៅហ្វាយខេត្ដកំពត ប្រាប់ក្រុមហ៊ុនជាលើកទី២ ឲ្យពន្លឿនការសាងសង់ផ្លូវឲ្យបានឆាប់រហ័សបំផុត

ចៅហ្វាយខេត្ដកំពត ប្រាប់ក្រុមហ៊ុនជាលើកទី២ ឲ្យពន្លឿនការសាងសង់ផ្លូវឲ្យបានឆាប់រហ័សបំផុត

ព័ត៌មានជាតិ
កំពត៖ ដោយមើលឃើញថា ការសាងសង់ផ្លូវបេតុងលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពី ចំណុចផ្លូវរថភ្លើងក្រុងកំពត មកដល់ភ្លើងស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត មានការយឺតយ៉ាវ បង្កឲ្យមានការកកស្ទះពិបាកធ្វើដំណើរ និងប៉ះពាល់ដល់ការប្រកបមុខរបស់រកស៊ីទទួល ទានរបស់ពលរដ្ឋរស់នៅជាប់ដងផ្លូវ អភិបាលខេត្តកំពត បានចុះទៅជំរុញដល់ ក្រុមហ៊ុនជាលើកទី២ ឲ្យពន្លឿនការសាងសង់ឲ្យរួចរាល់យ៉ាងឆាប់រហ័សបំផុត ហើយប្រកបដោយស្តង់ដាបច្ចេកទេសត្រឹមត្រូវ។ មានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានស្ថាបនាសាងសង់ផ្លូវជាតិលេខប៣ ចាប់ពីចំណុច ផ្លូវរថភ្លើងក្នុងក្រុងកំពតមកដល់ចំណុចស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា គម្រោងស្ថាបនាផ្លូវជាតិ លេខ៣ចាប់ពីភ្លើងស្តុបផ្លូវបំបែកផ្សារសាមគ្គីទីរួមខេត្តកំពត ទៅដល់ផ្លូវរថភ្លើង គឺជាគម្រោងផ្លូវបេតុងសរសៃដែក មានប្រវែង ១១០០ម៉ែត្រ ទទឹង១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក (០,២...
ពីលោក ហេរ៉ូ សុជាតិ ជាប្រធាក្រុមប្រឹក្សាភិបាលនិងទទួលបន្ទុកជាអគ្គនាយក ក្រុមហ៊ុន TOP4 REALTY និងក្រុមសមាជិកបាល់ទាត់ GIANT FT ភ្នំពេញ និងក្រុមបាល់ទាត់ យក្សព្រៃវែង និងក្រុមបាល់ទាត់ ធម្មជាតិ ខេត្តស្វាយរៀង

ពីលោក ហេរ៉ូ សុជាតិ ជាប្រធាក្រុមប្រឹក្សាភិបាលនិងទទួលបន្ទុកជាអគ្គនាយក ក្រុមហ៊ុន TOP4 REALTY និងក្រុមសមាជិកបាល់ទាត់ GIANT FT ភ្នំពេញ និងក្រុមបាល់ទាត់ យក្សព្រៃវែង និងក្រុមបាល់ទាត់ ធម្មជាតិ ខេត្តស្វាយរៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ :លោក ហេរ៉ូ សុជាតិ ជាប្រធាក្រុមប្រឹក្សាភិបាលនិងទទួលបន្ទុកជាអគ្គនាយក ក្រុមហ៊ុន TOP4 REALTY និងក្រុមសមាជិកបាល់ទាត់ GIANT FT ភ្នំពេញ និងក្រុមបាល់ទាត់ យក្សព្រៃវែង និងក្រុមបាល់ទាត់ ធម្មជាតិ ខេត្តស្វាយរៀងនៅព្រឹក ថ្ងៃ ទី ១៥ ខែកក្កដា ឆ្នាំ ២០២០ បានចូលរួមរណ: ជូនសពវរសេនីយ៍ឯក ពក ភិរម្យ អនុប្រធាន មណ្ឌលព័ត៌មាន នាយកដ្ឋាន អនុវត្តច្បាប់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៣៦ឆ្នាំ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ។ អមដំណេីរចូលរួមក្នុងពីធីនោះមានឯអស់លោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន អនុប្រធាន និងមន្រ្តីក្រោមឱវាទអគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ក្នុងឱកាសដ៏សែនអាលោះអាល័យនោះ សូមសម្តែងនូវសមានចិត្តចូលរួមមរណ:ទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ សពលោកវរសេនីយ៍ឯក ពក ភិរម្យ និងបានចាត់ទុកការបាត់បង់លោកវរសេនីយ៍ឯក ពក ភិរម្យ គឺជាបាត់បង់នូវស្វាមី បីតា បង មិត្តរួ...