ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អ្នកស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៦០ម៉ឺននាក់ហើយ

អ្នកស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៦០ម៉ឺននាក់ហើយ

ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក បានហក់ឡើងជាលំដាប់ ដោយមិនទាន់មានសញ្ញាថយចុះនៅឡើយទេ ដែលគិតត្រឹមព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដានេះ មនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ជិត៦០ម៉ឺននាក់ហើយ គឺចំនួន ៥៨០ ២៣០នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។ ចំពោះមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានហក់ឡើងក្នុងអត្រាខ្ពស់ជារៀងរាល់ថ្ងៃដែរ ដែលគិតត្រឹមព្រឹកថ្ងៃពុធនេះ ចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣ ៤៤៥ ២៩៩ នាក់ និងមនុស្សប្រមាណ ៧ ៨៣១ ២០០ នាក់បានជាសះស្បើយពីវីរុសនេះ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះ មនុស្សស្លាប់ថ្មីដោយសារវីរុសCovid-19នៅជុំវិញពិភពលោកមានចំនួន ៥២៥៥ នាក់ និងមនុស្សឆ្លងថ្មីនៃវីរុសនេះមានចំនួន ២១៤ ៧១៦ នាក់៕...
អាមេរិកចោទប្រកាន់ចិនពីបទរំលោភយកដែនទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់

អាមេរិកចោទប្រកាន់ចិនពីបទរំលោភយកដែនទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ ដោយចោទប្រកាន់ប្រទេសចិន ពីបទរំលោភបំពានយកដែនទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់អន្តរជាតិ ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua ។ នៅថ្ងៃដដែលនោះ អ្នកនាំពាក្យស្ថានទូតរបស់ប្រទេសចិនប្រចាំនៅទីក្រុងវ៉ាស៊ីតោន សហរដ្ឋអាមេរិក បានប្រកាសច្រានចោលនូវការចោទប្រកាន់របស់អាមេរិក ដោយបានលើកឡើងថា ការអះអាងកម្មសិទ្ធិនៅដែនទឹកក្នុងសមុទ្រខាងត្បូង គឺជាការអះអាងដោយស្របច្បាប់ ដែលអាមេរិកវិញទេជាអ្នករំលោភបំពានលើដែនទឹករបស់ចិន ។ សូមបញ្ជាក់ជូនថា នេះមិនមែនជាលើកដំបូងទេសម្រាប់សហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានប៉ះពាក្យសម្តីគ្នាពាក់ព័ន្ធនឹងបញ្ហានៅសមុទ្រចិនខាងត្បូង ដែលសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងទៅកាន់ទីនោះជាញឹកញាប់ក្នុងគោលដៅធានានាវាចរណ៍នៅលើដែនទឹកអន្តរជាតិ ប៉ុន្តែចិនតែងតែបញ្ជូននាវាចម្បាំងទៅឃ្លាំមើលជានិច្ច និងចោទប្រកាន់អាមេរិកពីបទរំលោភដែនទឹករបស់...
លោកឧកញ៉ា សុង សារ៉នចូលរួមកិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលជាបន្ទាន់ទាក់ទងនឹងការការស្នើរបស់សហព័ន្ធស្រូវអង្ករអាមេរិក(USA Rice Federation)

លោកឧកញ៉ា សុង សារ៉នចូលរួមកិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលជាបន្ទាន់ទាក់ទងនឹងការការស្នើរបស់សហព័ន្ធស្រូវអង្ករអាមេរិក(USA Rice Federation)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងក្នុង​«កិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលជាបន្ទាន់ ទាក់ទងនឹងការការស្នើរបស់សហព័ន្ធស្រូវអង្ករអាមេរិក (USA Rice Federation) ស្នើដល់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC)លើគម្រោងញត្តិលុប​ចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករនាំចូលអាមេរិក ដែលក្នុងនោះមានអង្ករកម្ពុជាផងដែរ»ហើយ​ការលើកឡើងនេះធ្វើ​ឡើង​កាលពីថ្ងៃទី១៣ខែកក្តដានេះ។​​ កិច្ចប្រជុំពិភាក្សាផ្តោតលើការ​​ប្រមូលធាតុចូលទាក់ទងនឹងការដែលសហរដ្ឋអាមេរិកនឹងពិភាក្សាចុងក្រោយលើការលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករកម្ពុជា ដែលកិច្ចប្រជុំបន្ទាន់នេះ ដឹកនាំដោយ លោក​ ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ ការរៀបចំកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីឆ្លើយតបទៅនឹងការដែលសហព័ន្ធស្រូវអង្ករអាមេរិក បានស្នើដល់គណៈកម្មការពាណិជ្ជក...
មន្រ្តីសាខា ក.ប.ប បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញដាក់តាំងលក់នៅផ្សារភូមិថ្មី ស្ថិតនៅឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា

មន្រ្តីសាខា ក.ប.ប បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញដាក់តាំងលក់នៅផ្សារភូមិថ្មី ស្ថិតនៅឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកោះកុង)៖ មន្រ្តីសាខា ក.ប.ប ខេត្តកោះកុង ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ នៅផ្សារភូមិថ្មី ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ មន្រ្តីនិយាយថា គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនមានដូចជា៖ គ្រឿងសមុត្រ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលមន្ត្...
ការលក់របស់ក្រុមហ៊ុនHuaweiកើនឡើង១០%នៅឆមាសទី១ឆ្នាំនេះ

ការលក់របស់ក្រុមហ៊ុនHuaweiកើនឡើង១០%នៅឆមាសទី១ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Huawei Technologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ប្រទេសចិន បានចេញរបាយការណ៍មួយ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា​នេះ ស្តីពីកំណើននៃការលក់ផលិត ផលរបស់ខ្លួននៅលើទីផ្សារជុំវិញពិភពលោក ដែលបានកើនឡើងលើ១០%នៅឆមាសទី១នៃឆ្នាំ២០២០​នេះ ដែលស្ថិតនៅក្នុងដំណើរយឺត ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។ របាយការណ៍ដដែលបានបន្ថែមថា កំណើននៃការលក់ផលិតផល Huawei លើ១០% គឺស្មើនឹងទឹកប្រាក់ប្រមាណជាង៦៥ពាន់លានដុល្លារអាមេរិក ដែលក្នុងរយៈពេល៦ខែនៃឆមាសទីនៃឆ្នាំ២០១៩កន្លងទៅ កំណើននៃការលក់កើនឡើងលើ១៣% ។ ផលិតផលរបស់ក្រុមហ៊ុន Huawei Technologies ប្រទេសចិន គឺឧបករណ៍សម្រាប់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ ដែលហៅកាត់ថា 5G ផលិត​ផលទូរស័ព្ទ Huawei និងផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទទៀត ៕...
លោក​ កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ និងលោកបណ្ឌិតហេង ប៊ុនអ៊ីពិភាក្សាការងារពីគុណភាពម៉ាស៊ីនផលិតទឹកបែបទំនេីប

លោក​ កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ និងលោកបណ្ឌិតហេង ប៊ុនអ៊ីពិភាក្សាការងារពីគុណភាពម៉ាស៊ីនផលិតទឹកបែបទំនេីប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រោយពីមានការផ្សព្វផ្សាយ​ ក្នុងបណ្តាញទំនាក់ទំនងសង្គមនិងព័ត៌មាន​យ៉ាងទូលំទូលាយពីការរកឃេីញរបស់អ្នកវិទ្យាសាស្ត្រជាជនជាតិខ្មែរម្នាក់​ឈ្មោះ​ ហេង ប៊ុនអ៊ី តាមរយៈ​ការធ្វេីកិច្ចសម្ភាសន៍ដេញដោលសួរ​ពីលោក​ សយ​ សុភាព​ អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល​ ទាក់ទងនិងគុណសម្បត្តិ​និងគុណប្រយោជន៍​នៃប្រភពទឹកលេីភ្នំគូលេន​ ដែលជាស្នាដៃបុព្វបុរសខ្មែរ​ កសាងក្នុងរាជកាលព្រះបាទ​ជ័យវរ្ម័ន​ទី​២​រួចមក​ ។ ព័ត៌មាន​នេះ​ ក៏មានការចាប់អារម្មណ៌​ដល់ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ជាពិសេស​ គឹប្រមុខរាជរដ្ឋាភិបាល​ សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី​ ដោយបានណែនាំឲ្យ លោក​ កិត្តិសេដ្ឋាបណ្ឌិត​ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ និង​នវានុវត្តន៍​ កោះអញ្ជើញលោកបណ្ឌិត ហេង ប៊ុនអ៊ី លោក សយ សុភាព និងក្រុមការងារមួយចំនួនទៀត ចូលជួបពិភាក្សាការងារ ដើម្បីបញ្ជាក់ការពិត​ផង​ និងបានស្វែងយល់ពីគ...
ស្ថានីយនិង​​ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៥ ទីតាំងនៅក្នុងខេត្តតាកែវត្រូវបានមន្រ្តីសាខា ក.ប.ប.រកឃើញមានភាពមិនប្រក្រតី

ស្ថានីយនិង​​ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៥ ទីតាំងនៅក្នុងខេត្តតាកែវត្រូវបានមន្រ្តីសាខា ក.ប.ប.រកឃើញមានភាពមិនប្រក្រតី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តតាកែវ)៖ យោងតាមសំណូមពររបស់ប្រជាពលរដ្ឋ អំពីក្ដីកង្វល់តំលៃ បរិមាណ និងគុណភាពប្រេងឥន្ធនៈតាមស្ថានីយ/ដេប៉ូនៅខេត្តតាកែវ នៅថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយនិងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៨ ទីតាំង ក្នុងទីរួមខេត្តតាកែវ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយនិងដេប៉ូចែកចាយ ទាំង ០៨ ផងដែរ។ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ ចប់សព្វគ្រប់ហើយ យើងបានរកឃើញថា ស្ថានីយនិង​ដេប៉ូ ចំនួន ០៣ ទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ ស្ថានីយ ដេប៉ូ ចំនួន ០៣ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ និង​ស្ថានីយនិង​​ដេប...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ បានអញ្ជើញចុះពិនិត្យសកម្មភាពបង្កាត់ពូជត្រី ចិញ្ចឹមត្រីនិងកង្កែបជាក់ស្តែងនៅបមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ តាមរបាយការណ៍របស់ លោក​​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា មជ្ឈមណ្ឌលនេះ មានតួនាទី និងសកម្មភាពសំខាន់ៗលើការងារស្រាវជ្រាវ ការងារផលិតពូជត្រី ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវារីវប្បកម្មជាដើម។ មជ្ឈមណ្ឌលនេះ បានផលិត​ពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់​ចែកដល់កសិករយកទៅចិញ្ចឹមទូទាំងប្រទេស និងលែងចូលក្នុងដែនទឹកសាធារណៈ ស្រះជម្រកត្រីសហគមន៍ ដើម្បីបង្កើនផលត្រីគ្រប់ប្រភេទ និងបរិមាណពូជត្រីក្នុងស្រុកផងដែរ។...
ក្រុមហ៊ុននាំចូលនិងនាំចេញទំនិញរិៈគន់ លោក យ៉ឹក យូ មេគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ក្រុមហ៊ុននាំចូលនិងនាំចេញទំនិញរិៈគន់ លោក យ៉ឹក យូ មេគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទស្សន៖មិត្តអ្នកអាន!! ព័ត៌មានដែល«ដេលីខ្មែរ»ទទួលបាន​​ពី​ក្រុមអ្នករត់ការឯកសារនិងឈ្មួញដែលនាំចូលទំនិញតាមច្រកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានស្នាក់ការគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺលោក យ៉ឹក យូ ប្រើតួនាទី កំពុងតែរងការរិៈគន់ពីក្រុមហ៊ុននាំចេញនិងនាំចូល​ ដោយគ្មានញញើតអ្វីទាំងអស់។ មន្ត្រីគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានខ្នងបង្អែកដែលមានឥទ្ធិពលគ្របសង្កត់លើគុណ ញឹម ដែលជាអគ្គនាយ​កគយ ទៅទៀត។ ដូច្នេះហើយទើប​លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅស្ងៀមស្ងាត់ ខណៈដែលលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សាងភាពល្បីល្បាញលើការប្រមូ...
អ្នកឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅលើពិភពលោកស្ថិតក្នុងរង្វង់ពី១៩ទៅ២៣ម៉ឺននាក់

អ្នកឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅលើពិភពលោកស្ថិតក្នុងរង្វង់ពី១៩ទៅ២៣ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ក្នុងរង្វង់ពី១៩ម៉ឺនទៅ២៣ម៉ឺននាក់ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែកក្កដានេះ អ្នកឆ្លងវីរុសCovid-19មានចំនួន ១៩៥ ៨៧៨នាក់ និងមនុស្សស្លាប់ប្រចាំថ្ងៃដោយសារវីរុសនេះមានចំនួន ៣៧៣១នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំពោះមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមថ្ងៃអង្គារនេះ បានកើនឡើងដល់ ១៣ ២២៩ ៧១១ នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់ ៥៧៤ ៩៨១ នាក់ ខណៈដែលអ្នកជាសះស្បើយសរុបបានកើនឡើងដល់ ៧ ៦៩១ ៤៧៨ នាក់ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារនេះដែរ ប្រទេសដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេនៅលើពិភពលោក គឺសហរដ្ឋអាមេរិក ដែលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៦៥ ៤៨៨នាក់ ហើយប្រទេសដែលមានមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេ គឺប្រទេសប្រេស៊ីល ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ៧៧០ នាក់ ៕...