ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រុមអ្នកអភិរក្សរកឃើញសំពោចក្រអូប ស្ថិតក្នុងបញ្ជីក្រហម នៅក្នុងចម្ការពូជគ្រញូង ក្នុងខេត្តសៀមរាប

ក្រុមអ្នកអភិរក្សរកឃើញសំពោចក្រអូប ស្ថិតក្នុងបញ្ជីក្រហម នៅក្នុងចម្ការពូជគ្រញូង ក្នុងខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ ក្រុមអ្នកអភិរក្សរបស់អង្គការគម្រោងព្រៃលំហែកម្សាន្តធម្មជាតិ(Korea-Cambodia Nat ural Recreation Forest) បានចេញផ្សាយថា ក្រុមការងាររបស់ខ្លួនបានថតបាន សំពោចក្រអូប ឬ សំពោចត្នោត ជាច្រើន នៅក្នុងចម្ការព្រៃមេពូជឈើគ្រញូងដែលមានទំហំដី១,៨៨៨ហិកតា ជាតំបន់លំហែកាយធម្មជាតិ ក្នុងខេត្តសៀមរាប ។ សំពោចក្រអូប ជាសំពោចមានមាឌតូច មានពណ៌ ប្រផេះ ឬត្នោត ត្រចៀក ជើង និង ផ្នែកចុងនៃកន្ទុយពណ៌ខ្មៅ ថ្ងាសមានពណ៌ស មានឆ្នូតខ្មៅនៅចំកណ្តាលផ្ទៃមុខពណ៌ខ្មៅ ប៉ុន្តែមានឆ្នូតសនៅខាង ក្រោមភ្នែក និងសងខាងចម្រុះ។ ចំណែកនៅលើខ្នងមានឆ្នូត ខ្មៅ៣ និងនៅសងខាងខ្នងមានអុចៗខ្មៅ ហើយរោមនៅកមានច្រើនដែលបង្កើតជាគន្លាក់ៗ។ សំពោចនេះមានក្លិនក្រអូប ប៉ុន្តែមានក្លិនឈួលខ្លាំងនៅពេលដែលវាមានការភ័យ ខ្លាច នឹងអ្វីមួយ។ វាមានឈ្មោះខ្មែរ សំពោចក្រអូប ឬសំពោចត្នោតឈ្មោះក្នុងតំបន់ Common Palm Civet និងឈ្មោះវិទ្យាសាស្រ្ត Paradoxurushe rma phrodites ។ ក្រុមអ្នកអភិរក្សបានឱ្...
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ កើនឡើងជាង៣៣ម៉ឺននាក់នៅជុំវិញពិភពលោក

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ កើនឡើងជាង៣៣ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងក្នុងអត្រាខ្ពស់ជារៀងរាលថ្ងៃ ដែលគិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនមនុស្សស្លាប់បានកើនឡើងជាង៣៣ម៉ឺននាក់ហើយ ។ នេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំណែកចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងជាលំដាប់ផងដែរ ដែលគិតត្រឹមថ្ងៃសុក្រដដែលនេះ ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៥លាននាក់ហើយ គឺចំនួន ៥១៨៩ ១៧៧នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួន២ ០៧៨ ៥៣៦នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរក្នុងលំដាប់ថ្នាក់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លង និងមនុស្សស្លាប់ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃសុក្រនេះ អាមេរិកមានអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន ១ ៦២០ ៤៥៧នាក់ និងមនុស្សស្លាប់សរុបមានចំនួន៩៦ ២៩៥នាក់ ៕...
លោក អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២៩ គ្រួសារ  ស្រុកបាធាយ

លោក អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២៩ គ្រួសារ  ស្រុកបាធាយ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាធាយ ។ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកអភិបាលខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ចាម និងអំណោយមនុស្សធម៌របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២៩ គ្រួសារ នៅភូមិរោធ ឃុំត្រប់ ស្រុកបាធាយ មានចំនួន ១១គ្រួសារទទួលរងការខូត ខាតធ្ងន់ធ្ងរ និង១៨ គ្រួសារទៀតដែលរងការខូចខាតតិចតួច  ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ៕    ...
លោក ណូយ វ៉ាន់ណេត៖ ខ្ញុំមិនធា្លក់ខ្លួនជាកម្មករសំណង់ ដូចពាក្យចចាមអារាមនោះទេ

លោក ណូយ វ៉ាន់ណេត៖ ខ្ញុំមិនធា្លក់ខ្លួនជាកម្មករសំណង់ ដូចពាក្យចចាមអារាមនោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀង ណូយ វ៉ាន់ណេត បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ពីសំណាក់អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកបានយករូបថតលោកចែករំលែក បីសកម្មភាពធ្លាក់ខ្លួនជាកម្មករសំណង់។ តារាចម្រៀងប្រុសល្បីឈ្មោះជាច្រើនទសវត្សរ៍កន្លងមកបាន ចេញមុខបដិសេធ ថាលោកមិនបានធ្លាក់ខ្លួនដូចការលើកឡើងទេ ហើយលោកកំពុងរស់នៅយ៉ាងមានក្តីសុខជា មួយគ្រួសារថែមទៀតផង។ រូបភាព២សន្លឹក ដែលបង្ហាញក្នុងទំព័រហ្វេសប៊ុកមួយបានបង្ហាញពីសកម្មភាពលោក ណូយ វ៉ាន់ណេត បានធ្លាក់ខ្លួន ធ្វើសំណង់ គួរឲ្យអាសូរ និងស្រណោះ ពេលនោះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលនិងហួសចិត្ត។ តារាចម្រៀងរូបនេះបានបញ្ជាក់ថា រូបថតនោះគឺពិតជារូបលោកមែន ប៉ុន្តែលោកមិនធ្លាក់ខ្លួន ក្លាយ ជាកម្មករសំណង់នោះទេ ។ លោកបន្ថែមថា គឺក្រោយទំនេរ ពីការងារលោកជួយការងារផ្ទះបងប្អូន ព្រោះ លោកក៏ចេះការងារនេះខ្លះដែរ។ លោក អ៊ឹម ជីវ៉ា ដែលបានទៅជួបលោកណូយ វ៉ាន់ណេត ផ្ទាល់បានលើកឡើងថា ការពិតលោក ណូយ វ៉ាន់ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករ សំ...
លោកឧកញ៉ា ហុង ម៉ុងហេង ថានឹងចាប់សត្វពាហណៈណា ដែលចូលបំផ្លាញស្វាយចន្ទី ក្នុងដីរបស់ក្រុមហ៊ុន ប្រសិនរកម្ចាស់មិនឃើញ

លោកឧកញ៉ា ហុង ម៉ុងហេង ថានឹងចាប់សត្វពាហណៈណា ដែលចូលបំផ្លាញស្វាយចន្ទី ក្នុងដីរបស់ក្រុមហ៊ុន ប្រសិនរកម្ចាស់មិនឃើញ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧកញ៉ាហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុន ម៉ុង ហេង ផ្លេនថេសិន បានស្នើរទៅលោក មេឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីជួយទប់ស្កាត់សត្វពាហណៈ ដែលចូលបំផ្លិចបំផ្លាញដំណាំ ស្វាយចន្ទី ។ យោងតាមលិខិតផ្ញើទៅលោក មេឃុំអូរគ្រៀង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ ថា កន្លងមកមានសត្វពាហណៈជាច្រើនបានចូលទៅបំផ្លិចបំផ្លាញ ស្វាយចន្ទី របស់ខ្ញុំ ដែលបានដាំលើ ដីចំការចំនួន២០០ហិកតា បណ្តាលឲ្យខាតបាត់បង់ថវិកាជាច្រើន ។ លិខិតដដែលបានបញ្ជាក់ថា ដើម្បីប្រយោជន៍ ខ្ញុំបានប្រកាសសួររកម្ចាស់សត្វពាហណៈទាំងនោះ តែពុំមានម្ចាស់ណាមកទទួលស្គាល់ឡើយ។ ដូច្នេះខ្ញុំសូមមានវិធានការទប់ស្កាត់ការបំផ្លិចបំផ្លាញនេះដោយចាប់ប្រមូលសត្វពាហណៈណាដែលចូលលុកលុយ យកទៅលក់ឲ្យអតិថិជនដើម្បីយកប្រាក់ទៅជួយឧបត្ថម្ភដល់ មណ្ឌលសុខភាព និងសាងសង់សមិទ្ធិផល នៅក្នុងវត្តអូរគ្រៀង។  ...
នៅចុងឆ្នាំ២០២០ មុខបរិវេណ ប្រាសាទអង្គរវត្ត មិនឲ្យមានសំណង់ថ្មី និងតូប លក់ដូរនោះទេ

នៅចុងឆ្នាំ២០២០ មុខបរិវេណ ប្រាសាទអង្គរវត្ត មិនឲ្យមានសំណង់ថ្មី និងតូប លក់ដូរនោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប ៖ លោកយិន ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា សំណង់ និងតូបលក់ដូរទាំងអស់ដែលមាននៅមុខបរិវេណ ប្រាសាទអង្គរ វត្ត នឹងត្រូវរុះរើចេញនៅចុង ឆ្នាំ២០២០ ហើយអគារនគរបាលបេតិកភ័ណ្ឌ ក៏ត្រូវរុះរើប្តូរទៅទីតាំងថ្មី ។ សម្រាប់តូបលក់ដូរទាំងអស់ នៅជុំវិញត្រពាំងសេះ គឺត្រូវរើចេញឱ្យចូលទៅលក់នៅទីតាំងថ្មីក្នុង មជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ហើយសម្រាប់អគាររបស់អាជ្ញាធរជាតិអប្សរា នៅបរិវេណមុខប្រាសាទអង្គរ ក៏ការរុះរើចេញបណ្តើរៗហើយដែរ។ លោកយិន ចាន់ដារដ្ឋ បានបញ្ជាក់ថា បានខិតខំកែលម្អ និងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះឱ្យកាន់តែមានភាពល្អប្រសើរ ហើយសង្ឃឹមថា នៅពេលស្ថានភាពកូវីដ-១៩ មានភាពស្ងប់ស្ងាត់ទៅវិញ អ្នកទេសចរ មកទស្សនាអង្គរ និងមានការពេញចិត្តចំពោះសមិទ្ធផលថ្មីៗដែលពួកគេបានឃើញ ។ សូមបញ្ជាក់ថា ទីតាំងបរិវេណប្រាសាទអង្គរវត្ត ត្រូវកែលម្អទៅជាតំបន់បៃតងសម្បូរទៅ ដោយផ្កាចម្រុះ និងដើម...
លោកឧកញ៉ា ហុង ម៉ុងហេង និងលោកជំទាវ គោរពជូនពរ សម្តេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៨៦ឈានចូល៨៧ឆ្នាំ

លោកឧកញ៉ា ហុង ម៉ុងហេង និងលោកជំទាវ គោរពជូនពរ សម្តេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៨៦ឈានចូល៨៧ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុនប្រាយវ៉េគ្រុប និងលោកជំទាវ បុត្រា បុត្រីនិងសហការី គោរពជូនពរ សម្តេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៨៦ឈានចូល៨៧ឆ្នាំ។
លោក ស៊ុន ចាន់ថុល ពិនិត្យគុណភាពផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត ដែលកំពុងស្ថាបនាឡើងវិញបានចំនួន៧៤ភាគរយ 

លោក ស៊ុន ចាន់ថុល ពិនិត្យគុណភាពផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត ដែលកំពុងស្ថាបនាឡើងវិញបានចំនួន៧៤ភាគរយ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅទៅក្រុងកំពត មានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុន ត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ ។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ តើស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។ សូមបញ្ជាក់ថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រ ត្រូវបានចែកជាពីរដំណាក់កាល ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង៦៩,៩០ គីឡូម...
ខ្យល់ព្យុះស៊ីក្លូននៅប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់១៧នាក់

ខ្យល់ព្យុះស៊ីក្លូននៅប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់១៧នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា កំណើនមនុស្សស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន អាំផាន (Amphan) បានកើនឡើងដល់ចំនួន១៧នាក់ហើយ នៅទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅប្រទេសឥណ្ឌា ក្នុងខេត្ត វេស បែងហ្កាល់ និងខេត្ត អូឌីហ្សា បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។ ខ្យល់ព្យុះស៊ីក្លូន អាំផាន បានបោកបក់ឆ្លងកាត់ប្រទេសបង់ក្លាដែសទៅកាន់ប្រទេសឥណ្ឌាក្នុងល្បឿន២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅភាគខាងត្បូងនៃប្រទេសឥណ្ឌា តាមបណ្តោយតំបន់ឆ្នេរសមុទ្រ ដោយនាំយកទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចលើតំបន់នោះផងដែរ ។ អាជ្ញាធរឥណ្ឌា បានជម្លៀសប្រជាពលរដ្ឋប្រមាណជាងកន្លះលាននាក់ចេញពីតំបន់ដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះនេះ ខណៈប្រទេសនេះ កំពុងទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលមានការឆ្លងសរុបចំនួន១១២ ៣៥៩នាក់ និងមនុស្សស្លាប់សរុបចំនួន ៣៤៣៥នាក់ ៕  ...
មន្ទីរសម្រាកព្យាបាល និងសម្ភព«សុវណ្ណឌីចោមចៅ» រងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះ

មន្ទីរសម្រាកព្យាបាល និងសម្ភព«សុវណ្ណឌីចោមចៅ» រងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌីចោមចៅ» រងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះថា  (វះកាត់ស្រ្តីម្នាក់ឈឺពោះសម្រាលកូន ឥឡូវក្លាយជាជនពិការស្លាប់មួយចំហៀងខ្លួន) ។ ស្រ្តីរងគ្រោះឈ្មោះ សាត ស្រី អាយុ២៥ឆ្នាំ និងប្តីឈ្មោះ ម៉េង បញ្ញា អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រួសារជនរងគ្រោះ បានស្នើរសុំឲ្យគ្រូពេទ្យ និងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌី ចោមចៅ» ទទួលខុសត្រូវលើករណីនេះ។ តែក្រុមគ្រូពេទ្យមិនព្រមទទួលខុសត្រូវ និងអះអាងថា ឲ្យគ្រូពេទ្យធ្វើយ៉ាងម៉េច ព្រោះវាជារឿងអ្នកជំងឺ ហើយថា អ្នកជំងឺកើតព្រាយក្រឡាភ្លើងទៅវិញ ។ លោក សាត ណាត អាយុ៤៧ឆ្នាំ ជាឪពុកបង្កើតរបស់ស្រ្តីរងគ្រោះ បាននិយាយប្រាប់សារព័ត៍មានក្នុងស្រុកថា កូនស្រីរបស់គាត់ ទើបតែសម្រាលកូនលើកដំបូងប៉ុណ្ណោះ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កូនស្រីបានឈឺពោះ ហើយ...