ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស លោក ស៊ុត ឌីណា
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស លោក ស៊ុត ឌីណា ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទរំលោភអំណាច។
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ទាទោស លោក ស៊ុត ឌីណា អតីតអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ក្រោមបទចោទចំនួន ២បទល្មើស រួមមានបទល្មើសបទកេងយកផលប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា ៥៩៧ និង ៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា ៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។
នៅខែមេសា ឆ្នាំ២០១៦ លោក ស៊ុត ឌីណា ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញ ពិតជាមានជាប់ពាក់ព័ន្ធនឹងអំពើពុកអំពើពុករលួយ និងការកើនទឹកប្រាក់ក្រៅធនាគារចំនួន៧លាន...








