ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

មនុស្សឆ្លងវីរុសខូវីដ១៩ នៅអាមេរិក កើនឡើងក្នុងរង្វង់ជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ

មនុស្សឆ្លងវីរុសខូវីដ១៩ នៅអាមេរិក កើនឡើងក្នុងរង្វង់ជាង២ម៉ឺននាក់ក្នុងមួយថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ BBC បានចុះផ្សាយថា កំណើននៃការឆ្លងរាលដាល និងបាត់បង់ជីវិតមនុស្សដោយសារវីរុសខូវីដ១៩នៅលើទឹកដីសហរដ្ឋអាមេរិក ស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ គឺឆ្លងក្នុងរង្វង់ជាង២ម៉ឺននាក់ និងមនុស្សស្លាប់ជាង១ពាន់នាក់ក្នុងមួយថ្ងៃ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភានេះ មនុស្សថ្មីចំនួន២០ ៨០៩នាក់បានឆ្លងវីរុសខូវីដ១៩ នៅអាមេរិក ខណៈដែលមនុស្សស្លាប់ថ្មីនៅប្រទេសមហាអំណាចមួយនេះ មានចំនួន១៧៣៩នាក់ ។ នៅពេលបច្ចុប្បន្ននេះ ការឆ្លងរាលដាលវីរុសខូវីដ១៩ សរុបនៅសហរដ្ឋអាមេរិក មានចំនួន១ ៤២៩ ៤៤៥នាក់ និងមនុស្សសរុបចំនួន៨៥ ១៦៤នាក់បានបាត់បង់ជីវិត ខណៈដែលអ្នកជំងឺខូវីដ១៩ ចំនួន៣០៨ ១៦៥បានជាសះស្បើយពីវីរុសនេះ ៕...
ក្រសួងឧស្សាហកម្ម៖ ទុកពេលឲ្យសិប្បកម្មផលិត និងវេចខ្ចប់អំបិលនានា ផ្លាស់ប្តូរសម្បកវេចខ្ចប់ដល់ចុងខែមិថុនាឆ្នាំ២០២០

ក្រសួងឧស្សាហកម្ម៖ ទុកពេលឲ្យសិប្បកម្មផលិត និងវេចខ្ចប់អំបិលនានា ផ្លាស់ប្តូរសម្បកវេចខ្ចប់ដល់ចុងខែមិថុនាឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទុកពេលឲ្យសិប្បកម្មផលិត និងវេចខ្ចប់អំបិលនានាផ្លាស់ប្តូរសម្បកវេចខ្ចប់របស់ខ្លួនដល់ចុងខែមិថុនាឆ្នាំ ២០២០។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងនឹងសហការជាមួយកាំកុងត្រូល នឹងរឹបអូសយកអំបិលដែលប្រើស្លាកសញ្ញាចាស់ (ពណ៏លឿងដូចក្នុងរូបភាពខាងក្រោម) ទាំងនោះ។ ការចរាចរណ៍អំបិលដែលប្រើស្លាកសញ្ញាចាស់នោះគឺជាទង្វើខុសនឹងច្បាប់។ លោកបានសង្កត់ធ្ងន់ថា គ្រប់អំបិលដែលចរាចរណ៍លក់នៅលើទីផ្សារ គឺត្រូវតែមានសារធាតុអុីយ៉ូដគ្រប់គ្រាន់ សិប្បកម្មអំបិលអុីយ៉ូដសញ្ញាភ្នំបានអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងនូវ និមិត្តសញ្ញានិងផ្លាស់ប្ដូរសម្បកវេចខ្ចប់ថ្មីដើម្បីសោភ័ណភាពគុណភាពល្អប្រសើរនិងគោរពតាមគោលការណ៏របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ ការវេចខ្ចប់សម្បកថ្មីនៃអំបិលអុីយ៉ូដសញ្ញាភ្នំមានដាក់លក់នៅលើទីផ្សារហើយ ។ យេីងផ្គត់ផ្គង់អំបិលអុីយ៉ូដតាមលក្ខណៈ បច្ចេកទេសសារធាតុ អ៊ីយ៉...
លោក តាំង សុខឃី សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧យាងចូល ៦៨ព្រះវស្សា

លោក តាំង សុខឃី សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧យាងចូល ៦៨ព្រះវស្សា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ តាំង សុខឃី  និងភរិយា​ សូម​ព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសារទរយ៉ាងក្រៃលែង ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៧ យាងចូល ៦៨ព្រះវស្សា។ នាឱកាសដ៏វិសេសវិសាលថ្លៃថ្លា​នេះ ទូលព្រះបង្គំយើងខ្ញុំសូម​ព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត បួងសួងដល់វត្ថុស័ក្តិសិទ្ធិ បារមីព្រះមហាស្វេតច្ឆ​ត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរគ្រប់​ព្រះអង្គ ជាពិ​សេស​ព្រះបារមី​នៃ​ព្រះវិញ្ញាណក្ខន្ធ ព្រះ​បរមរតន​កោដ្ឋ សូម​ព្រះអង្គតាមជួយ​ថែរក្សាអភិបាល​ប្រោះព្រំនូវ​ព្រះ​សព្ទសាធុការពរជ័យគ្រប់​ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្ក​ល់​លើត្បូង សូម​ព្រះអង្គ មាន​ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បី​គង់​ប្រ...
លោក ហេរ៉ូ សុជាតិ និងភរិយា ព្រមទាំងគណៈថ្នាក់ដឹកនាំក្រុមហ៊ុន​​ TOP4 REALTY ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៦៧ យាងចូល៦៨ ព្រះវស្សា

លោក ហេរ៉ូ សុជាតិ និងភរិយា ព្រមទាំងគណៈថ្នាក់ដឹកនាំក្រុមហ៊ុន​​ TOP4 REALTY ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៦៧ យាងចូល៦៨ ព្រះវស្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលទទួល​បន្ទុកជាអគ្គនាយកក្រុមហ៊ុន​​ TOP4 REALTY និងក្រុមគ្រួសារ ព្រមទាំងគណៈថ្នាក់ដឹកនាំ និងសមាជិកសមាជិការ នៃក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTY សូមក្រាបបង្គំទូលថ្វាយ និងថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៦៧ យាងចូល៦៨ ព្រះវស្សា។ លោក ហេរ៉ូ សុជាតិ និងភិរយា «សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅជារៀងរហូតទៅ»។...
ព្រះនាងតូច នរោត្តម ជេនណា  សម្តែងបទចម្រៀងគំនូរជីវចលបែបស្រ៊ីឌី (3D)

ព្រះនាងតូច នរោត្តម ជេនណា  សម្តែងបទចម្រៀងគំនូរជីវចលបែបស្រ៊ីឌី (3D)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នរោត្តម ជេនណា ក្រោយពីព្រះនាងច្រៀង សម្តែងរួមគ្នាជាមួយតារារ៉េប ១២អ៊ឹមអ៊ី (ME ) ក្នុងបទចម្រៀងគំនូរជីវចលបែប3D ធ្វើឲ្យមានការចាប់អារម្មណ៏ ពីសមត្ថភាពសិល្បៈរបស់ព្រះនាងតូច ។ ពេលនេះព្រះនាងបានបញ្ចេញ បទចម្រៀងថ្មីចង្វាក់ប្រពៃណីខ្មែរ ជាមួយការរ៉េបពី12ME មានចំណងជើងថា កង្កែបរាំវង់ ដែលមានការចូលរួមសហការផលិតវី ដេអូដោយ Veha Entertianment ផងដែរ។បើទោះបីជាការសម្តែងចម្រៀងជាមួយកុត្តតាបែប3D ក៏ព្រះនាងនៅតែមានភាពរស់រវើកស័ក្តិសមតែម្តង និងកំពុងធ្វើឲ្យប្រិយមិត្ត ពិសេសអ្នកគាំទ្រព្រះនាង រំជើបរំជួល និងស្ញប់ស្ញែង។ ២ឆ្នាំចុងក្រោយនេះ ព្រះនាងតូច នរោត្តម ជេនណា ហាក់ទទួលការគាំទ្រច្រើនពីទស្សនិកជនក្រោយពីទ្រង់បានបញ្ចេញ សមត្ថភាពច្រៀង ចម្រៀងជាច្រើនបន្តបន្ទាប់មានដូចជាបទ«កន្ទ្រឹមខែចែត្រ» បទ «ជំនោរដើមខែ» និងបទ«ដួងចន្ទ»ជាដើម ។ នាងតូច នរោត្តម ជេនណា បុត្រីទី២របស់ព្រះម្ចាស់ក្សត្រីបុប្ផារី និងជាព្រះរាជនត្តារបស់សម្ដេចព្រះមហិ ស្សរៈ...
​លិខិត​បំភ្លឺ​ព័ន្ធនឹងការចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ដែលមានចំណងជើងថា “បឹងតាមោកទៀតហើយ! តែលើកនេះមិនមែនកាត់ឲ្យដូចមុនទេ”

​លិខិត​បំភ្លឺ​ព័ន្ធនឹងការចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ដែលមានចំណងជើងថា “បឹងតាមោកទៀតហើយ! តែលើកនេះមិនមែនកាត់ឲ្យដូចមុនទេ”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិត​បំភ្លឺ​ ​ខ្ញុំបាទ​ឈ្មោះ សោម សុខ​រ៉ា​ឌី អាយុ ៥៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ ២ ផ្លូវ​លេខ ១៣(​បូរី​ប៉េង​ហួត​) ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ លេខ ទូរស័ព្ទ ០៩៩ ២១០ ០០៦។ សូមអានខ្លឹមសារទាំងស្រុងដូចតទៅ៖ ខ្ញុំបាទឈ្មោះ សោម សុខរ៉ាឌី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ២ ផ្លូវលេខ ១៣ (បូរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  លេខទូរស័ព្ទ ០៩៩២១០០០៦  គោរពជូន លោកនិពន្ធនាយកការសែតរស្មីកម្ពុជា កម្មវត្ថុ៖    សំណើសុំបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០  ដែលមានចំណងជើងថា “បឹងតាមោកទៀតហើយ! តែលើកនេះមិនមែនកាត់ឲ្យដូចមុនទេ”។ យោង៖    សាលក្រមរដ្ឋប្បវេណីលេខ ៥០៩ “ធ” ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបានសូមជម្រាបជូន លោកនិពន្ធនាយក ​​ឲ្យបានជ្រាបថា៖ នៅក្នុងកំឡ...
លោក ធៀង វណ្ណដារ៉ុង សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសគម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា

លោក ធៀង វណ្ណដារ៉ុង សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសគម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅក្នុងឱកាសដ៏ថ្លៃថ្លាប្រកបដោយសេក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០។ ទូលព្រះបង្គំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកមានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ប្រោះព្រំនូវទឹកអម្រិតប្រសិទ្ធិពរជ័យ បវរសួស្ដី សេរីវឌ្ឍនាមហាប្រសើរ ទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកប ដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញ្ញាណភ្លឺថ្លា។ សូមបង្គំទូលថ្វាយព្រះរាជមហាកុសល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជ្យសម្បត្តិជាអាយុវឌ្ឍនមង្គលមួយដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា និ...
គម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងធ្វើ​ឲ្យ​​កសិករខេត្តព្រៃវែង​​មានលទ្ធភាពអាច​​ផលិតបន្លែសម្រាប់ផ្គត់ផ្គង់លើទីផ្សារ​​

គម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងធ្វើ​ឲ្យ​​កសិករខេត្តព្រៃវែង​​មានលទ្ធភាពអាច​​ផលិតបន្លែសម្រាប់ផ្គត់ផ្គង់លើទីផ្សារ​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមរយៈគម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងកាលពីឆ្នាំ​២០១៧-២០១៩ របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលផ្តល់ថវិកាពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយ​​កសិករចំនួន ៣៥ គ្រួសារដែលជាសមាជិកសហគមន៍រស់នៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងមានលទ្ធភាពអាច​​ផលិតបន្លែបានបរិមាណខ្ពស់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ​​។ គម្រោងនេះទទូលបាន​​ការគាំទ្របច្ចេកទេស និងថវិកាពីមន្រ្តីបច្ចេកទេសគម្រោង បានជំរុញការដាំដុះបន្លែសុវត្តិភាព និងបន្លែសរីរាង្គ ដោយមានការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបន្លែសុវត្តិភាពខ្មែរ ដែលជាអ្នកប្រមូលទិញបន្លែសរីរាង្គ និងបន្លែសុវត្តិភាពនៅក្នុងតំបន់នោះ ដោយមានតម្លៃល្អប្រសើរ។ ក្រោយពីគម្រោងត្រូវបានបញ្ចប់ ជាពិសេសតាមការចុះពិនិត្យរបស់មន្រ្តីជំនាញកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០បានឲ្យដឹងថា ជារៀងរាល់ថ្ងៃសហគមន៍នៅលើកោះនេះបានផ្គត់ផ្គង់បន្លែស្រស់ប្រមាណជាពីប្រាំពី...
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មពិភាក្សាពីថ្លៃដើម​​ផលិតកម្មនិងការ​​នាំចេញអង្ករកម្ពុជា

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មពិភាក្សាពីថ្លៃដើម​​ផលិតកម្មនិងការ​​នាំចេញអង្ករកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក លន់យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានចូលរួម កិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា (Rice Export Cost Study) ក្នុងនោះ លោក សុខ សុភ័ក្ត្រ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានចូលរួមដែររួមនិងមន្ត្រីកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ។ គម្រោងសិក្សាថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជានេះត្រូវបានស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការនិងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ «កម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា» ឬ កាវ៉ាក់ (CAVAC) ដែលគម្រោងនេះមានបំណងរកឱ្យឃើញពីបញ្ហាប្រឈម ឧត្តមភាព ឬលទ្ធភាពពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា។ ការសិក្សាបានផ្តោតសំខាន់លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជា ដោយវិភាគលើខ្សែច្រវ៉ាក់តម្លៃរបស់វិស័យស្រូវ-អង្ករ ចាប់តាំងពីការបង្ក...
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល ចំនួនអ្នកជាសះស្បើយកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ មានម្នាក់ទៀត ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់

ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល ចំនួនអ្នកជាសះស្បើយកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ មានម្នាក់ទៀត ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១២ខែឧសភា ឆ្នាំ២០២០ នេះអ្នកជាសះស្បើយថ្មីចំនួន ១នាក់ហើយសរុបអ្នកជាសះស្បើយមានចំនួន ១២១នាក់។ អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១នាក់មិនមានបាត់បង់ជីវីតសរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់។...