លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេងថ្លែងថា«បច្ចុប្បន្នអ្នកជំងឺពីរនាក់ចុងក្រោយគេមានសុខភាពល្អនឹងឆាប់បានជាសះស្បើយចេញពីមន្ទីរពេទ្យ ក្នុងពេលឆាប់ៗនេះ»
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃទី១១ឧសភានេះថា រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ដែលនៅសល់ ចំនួនពីរនាក់ចុងក្រោយគេ ដោយបច្ចុប្បន្នពួកគេទាំងពីរ ត្រូវបានផ្ទេរពីមន្ទីរពេទ្យថ្នាក់ខេត្តឲ្យមកសម្រាកព្យាបាលនៅមនន្ទីរពេទ្យខ្មែរ-សូវៀត នៅរាជធានីភ្នំពេញវិញនោះ ហើយបច្ចុប្បន្ននេះ ពួកគេមានសុខភាពល្អ នឹងឆាប់បានជាសះស្បើយ ចេញពីមន្ទីរពេទ្យ ក្នុងពេលឆាប់ៗនេះ ។
លោករដ្ឋមន្រ្តី អះអាងថា “ខ្ញុំព្រួយបារម្ភអំពីសុខភាពទាំងពីរនាក់នេះ ដូច្នេះខ្ញុំបានណែនាំឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យនិងកំពង់ឆ្នាំង បញ្ជូនអ្នកជំងឺពីរនាក់នេះ មកកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត មិនមែនបានសេចក្ដីថា នៅខាងនោះគេធ្វើអត់កើតទេ ប៉ុន្តែមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺជាមន្ទីរពេទ្យមួយ ដែលមានអ្នកឯកទេសច្រើន ដូច្នេះគេអាចពិគ្រោះ គេអាចផ្ដល់យោបល់គ្នា ដើម្បីធ្វើការថែទាំសុខភាពជូនគាត់ ឲ្យបានឆាប់ជារហ័ស ឥឡូវឃើញថា...








