Author: daily-khmer
ក្រុមហ៊ុនចំនួន៧ ទទួលបានសិទ្ធិវិនិយោគពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមហ៊ុនចំនួន៧ ទទួលបានសិទ្ធិវិនិយោគពីគណៈកម្មាធិការវិនិយោ គកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម។
ក្រុមហ៊ុនទី ១-“PRECISE ELECTRIC MANUFACTU RING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទទឹងឃុំអន្លង់ត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់មានទុនវិនិយោគប្រមាណ៥លានដុលលារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥កន្លែង។
ចំពោះក្រុមហ៊ុនទី២-“JU WANG FOOTWEAR CO., LTD.”គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៦ A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមមានទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៤ ០០កន្លែង។
...
មហាសង្រ្កាន្តឆ្នាំជូតនឹងចូលមកដល់វេលាម៉ោង ២០:៤៨នាទីយប់ ថ្ងៃទី១៣ខែមេសាឆ្នាំ២០២០
ភ្នំពេញ៖មហាសង្រ្កាន្តឆ្នាំជូតទោស័កព្រះពុទ្ធសករាជ២៥៦នឹងចូលមកដល់នៅវេលាម៉ោង២០:៤៨នាទីយប់ថ្ងៃចន្ទ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ខែមេសាគ្រិស្តសករាជ២០២០។
គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិណែនាំឲ្យប្រជាពលរដ្ឋរៀបចំរណ្តាប់ទទួលទេវតាឆ្នាំថ្មីទៅតាមទំនៀបទំលាប់ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញការថែរក្សាប្រពៃណីវប្បធម៌ជាតិ។
បុណ្យចូលឆ្នាំថ្មីត្រូវនឹងថ្ងៃចន្ទ គឺត្រូវវេណរបស់ ទេពធីតាមួយព្រះ ព្រះនាម គោរាគទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌លឿងលម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្បអាភរណៈទ្រង់ពាក់កែវមុក្តាភក្សាហារទ្រង់ សោយតេលំទ្រង់អាវុធព្រះហស្តស្តាំទ្រង់ព្រះខនព្រះហស្តឆ្វេងទ្រង់យដ្ឋិ គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃជាពាហនៈ។
គ្រឿងរណ្តាប់ទទួលទេវត្តាឆ្នាំថ្មីនេះមានដូចជាបាយសី ១គូ,ស្លាធម៌១គូ,ធូប៥,ទៀន ៥,ទឹកអប់ ១គូ,ភ្ញី ,លាជ,ទឹក១ ផ្តិលនិងភេសជ្ជៈ,នំនែក,ផ្លែឈើគ...
លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ផ្តល់អំណោយជូនសម្តេច សាយ ឈុំ ដើម្បីចែកជូនប្រជាពលរដ្ឋថែរក្សាអនាម័យនិងសុខភាព
លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់និងជាប្រធានអគ្គនាយកក្រុមហ៊ុនសហគ្រាសផលិតឱសថប៉េប៉េអឹមនិងខនហ្វីរេលបានផ្តល់អំណោយជាទឹកលាងដៃ SEPTIDERM HAND RUP ដែលជាផលិតផលថ្មីរបស់សហគ្រាសផលិតឱសថ ប៉េប៉េអឹមចំនួន១០០០ដបនិងសាប៊ូសម្រាប់អនាម័យរាងកាយ SANIREX GEL INTIM FL/1000mlចំនួន៣០០០ដប សរុប ៤០០០ដប។
អំណោយនេះផ្តល់ជូនដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ដួង សុជាតិ ទីប្រឹក្សាសម្រេចប្រធានព្រឹទ្ធសភាដើម្បីសម្តេចយកទៅចែក ជូនប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាអនាម័យនិងសុខភាព។
នេះជាកាយវិការសប្បុរសធម៌មួយរបស់មូលនិធិគីណាល់ និងក្រុមហ៊ុន សហគ្រាសផលិតឱសថប៉េប៉េអឹម និងខនហ្វីរេល ក្នុងចូលរួមថែរក្សាសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាទូទៅក្នុងទូទាំងប្រទេស កម្ពុជា។
ស្របពេលនឹងកាលៈទេសៈដែលតម្រូវឲ្យប្រជាពលរដ្ឋទូទាំងពិភពលោកត្រូវតែលាងសម្អាតដៃឲ្យបានញឹកញាប់ដើម្បីការពារសុខភាពពីការចម្លងមេរោគផ្សេងៗ...
គិតត្រឹមថ្ងៃទី១ខែមេសានេះ នៅប្រទេសកម្ពុជាមិនទាន់មានឆ្លងជំងឺ(Covid-19)បន្ថែមទៀតនៅឡើយទេ
គិតត្រឹមថ្ងៃទី១ខែមេសានេះ នៅប្រទេសកម្ពុជាមិនទាន់មានឆ្លងជំងឺ(Covid-19)បន្ថែមទៀតនៅឡើយទេ ពោលគឺនៅចំនួន ១០៩ករណីដដែលក្នុងនោះមានស្ត្រីចំនួន ៣០នាក់ បុរសចំនួន ៧៩នាក់ ជាសះស្បើយចំនួន ២៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៨៤នាក់ គិតចាប់ពីខែមករា ឆ្នាំ២០២០រហូតដល់បច្ចុប្បន្ន។
ជំនួយម៉ាស់ និងសម្ភារៈវេជ្ជសាស្ត្ររុស្ស៊ី ចេញដំណើរទៅកាន់អាមេរិកហើយ
យន្តហោះយោធារបស់ប្រទេសរុស្ស៊ី ដែលដឹកជំនួយម៉ាស់មុខ និងសម្ភារៈវេជ្ជសាស្ត្រ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុស Covid-19 នៅសហរដ្ឋអាមេរិក បានចាកចេញពីរុស្ស៊ីហើយ នៅថ្ងៃពុធ ទី០១ ខែមេសានេះ ដែលនេះបើតាមការចុះផ្សាយរបស់ RT ។
ការដឹកជំនួយពីរុស្ស៊ីទៅជួយអាមេរិកនេះ ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមទទួលយកជំនួយពីប្រធានាធិបតីរបស់ ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ។
សូមបញ្ជក់ជូនថា កំណើននៃការឆ្លង វីរុស Covid-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន ១៨៨ ៥៩២នាក់ និងមនុស្សស្លាប់កើនឡើងដល់៤០៥៦នាក់ ខណៈដែលប្រទេសរុស្ស៊ី មានមនុស្សឆ្លងវីរុសនេះចំនួន២៧៧៧នាក់ និងមនុស្សចំនួន២៤នាក់បានបាត់បង់ជីវិត ៕...
លោក ឃួង ស្រេងជំរុញឲ្យមន្ទីរសាធារណការត្រូវពន្លឿន ការស្តារប្រឡាយការដាក់លូនៅត្រពាំងជ្រៃ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមនឹងមន្ត្រីជំនាញពាក់ពន្ធ័អាជ្ញាធរដែនដី នាព្រឹកថ្ងៃទី ០១ មេសាឆ្នាំ២០២០ នេះបានចុះពិនិត្យមើលស្ថានភាពការស្តារប្រឡាយការដាក់លូនៅចំណុច ប្រឡាយត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជម្រុញឲ្យការងារនេះ ដំណើរការទៅដោយរលូនត្រៀមលក្ខណៈឲ្យបានរួចរាល់ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ។
មន្ត្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការស្ដារប្រព័ន្ធបង្ហូរទឹកផ្នែកខាងជើងមហាវិថីសហព័ន្ធរុស្ស៊ីនេះគឺចាប់ផ្តើមពីប្រឡាយត្រពាំងជ្រៃប្រឡាយចម្ការឪឡឹកប្រឡាយតាបែន ប្រឡាយទួលសំពៅនិងប្រឡាយអូរអាគុជដែលមានប្រវែងសរុបប្រវែង១៧១០០ម៉ែត្រក្នុងនោះមានការងារដាក់លូជ្រុលមួយជួរមានមុខកាត់ ២ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង ៥០០ម៉ែត្រ ដាក់លូមូលមុខកាត់១ម៉ែត្រកន្លះប្រវែង ៧០០ ម៉ែត្រ បុកបន្ទះបេតុងពង្រីកផ្លូវប្រវែង ៧០០ ម៉ែត្រមួយចំហៀងចាក់បេតុងឆ្អឹងដែកពីលើគំរបដាក់ លូមានប្រវែង៥០...
បុគ្គលិកយោធាលើនាវាដឹកយន្តហោះចម្បាំងអាមេរិកឆ្លងវីរុស Covid-19
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា មេបញ្ជាការកងទ័ពអាមេរិកនៅលើនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt បានផ្ញើលិខិតមួយច្បាប់ កាលពីថ្ងៃអង្គារ ទី៣១ ខែមីនាកន្លងទៅនេះ ទៅកាន់ប្រមុខដឹកនាំរបស់ខ្លួន អំពីការឆ្លងរាលដាលនៃវីរុស Covid-19លើបុគ្គលិកយោធានៅលើនាវាដឹកយន្តហោះចម្បាំងមួយនេះ។
នៅក្នុងលិខិតនោះបានសរសេរថា បុគ្គលិកយោធាចំនួន៣នាក់ ក្នុងចំណោមបុគ្គលិកយោធាសរុបប្រមាណ៥០០០នាក់នៅលើនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt បានឆ្លងវីរុស Covid-19 និងមិនអាចដាក់អោយនៅដាច់ដោយឡែកបាន ខណៈដែលនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនេះ កំពុងបំពេញបេសកកម្មលើមហាសាគរ ប៉ាស៊ីហ្វិកនៅឡើយ ។
បើតាមគ្រួពេទ្យនៅលើនាវាដឹកយន្តហោះចម្បាំងនោះបានអះអាងថា យ៉ាងហោចណាស់ក៏មានបុគ្គលិកយោធាប្រមាណ៧០នាក់ដែរនៅលើនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនេះ បានឆ្លងវីរុស Covid-19រួចជាស្រេចទៅហើយ ៕...
សាលារាជធានីភ្នំពេញកំពុងសាងសង់សួនច្បារថ្មីនៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសាងសង់សួនច្បារថ្មីនៅតាមបណ្តោយវិថីភ្នំ ពេញ-ហាណូយដែលមានទីធ្លាសំរាប់លំហែកំសាន្តកន្លែងហាត់ប្រាណឧបករណ៍ក្មេងលេងដើមឈើដាំស្មៅបង្គន់សា ធារណៈចំណតរថយន្តនិងម៉ូតូនិងបង្គោលបំភ្លឺសួនច្បារផងដែរ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងរៀបចំស្ថាបនាសួនច្បារថ្មីមួយនេះ ដែលសួនថ្មីនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១៩(វិថីភ្នំពេញ-ហាណូយ)ខាងមុខវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ព្រៃឈើក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សួនច្បារថ្មីមួយនេះ មានបណ្តោយប្រវែង ៥៥០ម៉ែត្រទទឹង១៦ម៉ែត្រដោយរៀបចំអោយមានជាទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណឧបករណ៍ក្មេងលេងដាំដើមឈើដាំស្មៅបង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែ...
អ្នកប្រកបអាជីវកម្មនៅឃុំព្រះដាក់បានត្អូញត្អែថា ផ្លែគុយឆ្នាំនេះសម្បូរជាងឆ្នាំមុន ប៉ុន្តែលក់មិនសូវដាច់ដោយសារតែកូវីដ-១៩
ភ្នំពេញ៖អ្នកស្រី យឿន ចុម ជាប្រជាពលរដ្ឋនៅឃុំព្រះដាក់ស្រុក បន្ទាយស្រីខេត្ត សៀមរាបបានឱ្យដឹងនៅថ្ងៃទី០១ មេសានេះថា អ្នកស្រីតែងតែលក់ផ្លែឈើធម្មជាតិគ្រប់ រដូវកាលនៅតាមដងផ្លូវ ឆ្ពោះទៅកាន់ប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរនិងទៅកាន់ស្រុក បន្ទាស្រីត្រង់ចំណុចជិតស្រះសង់។
ដោយផ្លែឈើដែលអ្នកស្រីយកមកលក់នៅទីនេះ គឺមានទៅតាម រដូវកាលផងដែរដូចជា នៅរដូវប្រាំងនេះមានផ្លែគុយផ្លែសេមាន់ ឮផ្លែត្នោតរួមជាមួយផ្លែឈើផ្សេងៗទៀត។
អ្នកស្រីបានបន្តថា ផ្លែគុយនិងផ្លែសេមាន់ ដែលអ្នកស្រីយកមកលក់នេះ មាន មួយចំនួនបេះនៅក្នុងព្រៃក្នុងរមណីយដ្ឋានអង្គរ និង មួយចំនួនទៀតយកមកពីភ្នំគូលែនហើយសម្រាប់ឆ្នាំនេះឃើញថា ផ្លែគុយគឺសម្បូរជាងឆ្នាំមុន ប៉ុន្តែការលក់ដូរមិនសូវដាច់ ដោយ សារតែបណ្តាលមកពីមេរោគឆ្លងកូវីដ-១៩ធ្វើឱ្យចំនួនភ្ញៀវទេសច រមកទស្សនាខេត្តសៀមរាបមានការថយចុះ។
ជាពិសេសប្រជាពលរដ្ឋខ្មែរ ក៏មិនសូវមានចេញធ្វើដំណើរខាងក្រៅដែរ ដោយសារតែមានការភ័យខ្លាចចំពោះជំងឺឆ្...
