ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

មនុស្សម្នាក់ស្លាប់រៀងរាល់២នាទីដោយវីរុស Covid-19 នៅសហរដ្ឋអាមេរិក

មនុស្សម្នាក់ស្លាប់រៀងរាល់២នាទីដោយវីរុស Covid-19 នៅសហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់ដោយសារវីរុស Covid-19នៅសហរដ្ឋអាមេ រិក បានលើនឡើងយ៉ាងគំហុងក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ដែលក្នុងមួយថ្ងៃមានមនុស្សស្លាប់ក្នុងរង្វង់៧០០នាក់ ដែលមានន័យថា រៀងរាល់២នាទី គឺមានមនុស្សម្នាក់ស្លាប់ដោយសារវីរុស Covid-19 ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ ចន្លោះពីថ្ងៃអង្គារមកដល់ព្រឹកថ្ងៃពុធ ទី០១ ខែមេសានេះ កំណើនមនុស្សឆ្លងវីរុស Covid-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន ១៨៧៣២១នាក់ ដែលមានការឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងនេះចំនូន២៣៥៣៣នាក់ ខណៈដែលកំណើនមនុស្សស្លាប់បានកើនឡើងដល់ ៣៨៥០នាក់ បួករួមទាំងចំនួនមនុស្សស្លាប់ថ្មីក្នុងរយៈពេលដូចគ្នានេះមាន៧០៩នាក់ ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុស Covid-19 ច្រើនជាងគេ បន្ទាប់មកគឺប្រទេសអ៊ីតាលី អេស្ប៉ាញ ចិន អាល្លឺម៉ង់ បារាំង អង់គ្លេស និងប្រទេសស្វីស ៕...
សម្ដេចតេជោ ហ៊ុន សែនអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រនិងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំងប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែនអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រនិងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំងប្រទេសចិន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះបានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរា ជាណាចក្រកម្ពុជា និងសម្តេចម៉ែព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុយាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លាព្រះបញ្ញាញា ណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕...
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងទៅពិនិត្យព្រះរាជសុខភាពតាមការកំណត់របស់ក្រុមគ្រូពេទ្យចិននៅទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី១ ខែមេសា

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងទៅពិនិត្យព្រះរាជសុខភាពតាមការកំណត់របស់ក្រុមគ្រូពេទ្យចិននៅទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី១ ខែមេសា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណាព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នឹងយាងទៅពិនិត្យព្រះរាជសុខភាពតាមការកំណត់របស់ក្រុមគ្រូពេទ្យចិននៅទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី១ ខែមេសាឆ្នាំ២០២០។
សម្តេចតេជោដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្

សម្តេចតេជោដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តី​ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ចំណាយពេលប្រមាណ៣ម៉ោង សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់គណ:អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិក៏ដូចជាពិភពលោកទាំងមូល កំពុងរីករាលដាលនៃជំងឺកូវីដ១៩ មានលក្ខណះជាសកលនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយនោះទេ​ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិក្នុងគ្រា​មាន​អាសន្ន។ សម្តេចតេជោ ហ៊ុន សែន ...
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង រំលឹក ៥ចំណុចថាកុំខ្លាចពេកនិងកុំបារម្មណ៌ពេកពីCovid19តែត្រូវស្តាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង រំលឹក ៥ចំណុចថាកុំខ្លាចពេកនិងកុំបារម្មណ៌ពេកពីCovid19តែត្រូវស្តាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន ខ្មែររៀលអ៊ី ស្ទែត បានរំលឹក៥ចំណុចដល់ពលរដ្ឋកម្ពុជាថា កុំខ្លាចពេកនិងកុំបារម្មណ៌ពេក ពីCovid19តែតរូវស្តាប់និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលជាកំហិត ដើម្បីការពារសុខភាពនិងជម្ងឺផ្សេងៗ។ លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា ចំណុចទី1គឺកុំខ្លាចពេកនិងកុំបារម្មណ៌ពេកពីCovid19តែត្រូវស្តាប់និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានល្អជានិច្ច!។ ចំណុចទី២ លោករំលឹកថា កុំខ្លាចពេកនិងបារម្មណ៌ពេកពីវិបត្តិសេដ្ឋកិច្ច ដោយសារ Covid19ព្រោះយើងជាប្រទេសកសិកម្ម មានស្រូវអង្ករគ្រប់គ្រាន់ ហើយយើងអាចមានឱកាសរស់នៅមិនទាន់សម័យតែអាចសប្បាយដូចពីក្មេង!។ លើសពីនេះទាក់ទងនិងករណីស្លាប់វិញលោកថាចំណុចទី3កុំខ្លាចស្លាប់ដោយសារ Covid19ពេកព្រោះអ្នកសរសេរនិងអ្នកកំពុងអានសុទ្ឋតែមិនដែលបានស្លាប់ហើយស្លាប់មានតែម្តង!។ ហើយទី៤4អ្នកក្រកុំខ្លាចស្លាប់ដោយសារដាច់បាយ ព្រោះមានរដ្ឋជួយ អ្នកធម្យមកុំខ្លាចធ្លាក់ខ្លួ...
វីរុសCovid-19សម្លាប់មនុស្សអស់ជិត៤ម៉ឺននាក់ហើយនៅជុំវិញពិភពលោក

វីរុសCovid-19សម្លាប់មនុស្សអស់ជិត៤ម៉ឺននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុស Covid-19 បានសម្លាប់មនុស្ស អស់ចំនួន៣៧ ៧៩៧នាក់ហើយនៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនានេះ ខណៈដែលកំណើននៃមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន៧៨៥ ២១៧នាក់ហើយដែរ ។ សហរដ្ឋអាមេរិក មានចំនួនមនុស្សឆ្លងវីរុស Covid-19ច្រើនជាងគេនៅលើពិភពលោក គឺមានចំនួន១៦៤ ១២១នាក់ និងអ្នកជំងឺវីរុស Covid-19ចំនួន៣១៦៣នាក់ បានបាត់បង់ជីវិត ខណៈដែលប្រទេសអ៊ីតាលីក៏មានមនុស្សឆ្លងវីរុសនេះច្រើនជាងគេដែរបន្ទាប់ពីសហរដ្ឋអាមេរិក ដែលអ៊ីតាលីមានមនុស្សឆ្លងចំនួន១០១៧៣៩នាក់ ។ សូមបញ្ជាក់ជូនថា អ្នកជំងឺវីរុស Covid-19ចំនួន១៦៥ ៣៨៧នាក់ បានជាសះស្បើយពី វីរុសនេះដែរ ខណៈដែលអ្នកស្លាប់ និងឆ្លងថ្មីកំពុងកើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ៕...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលចប់អណត្តិនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលចប់អណត្តិនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះបានទទួលជួបលោកឌីមីទ្រី ធ្វីតកូស (Dmitri Tsvetkov)ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលក្នុងអាកាសដែលត្រូវបញ្ចប់បេសកកម្មកាទូតនៅព្រះរាជាណាចក្រកម្ពុជា។ លោក ឌីមីទ្រី ធ្វីតកូស បានថ្លែងថា អំណរគុណចំពោះសម្ដេចតេជោ និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរដោយ ឯកឧត្តមបានមកបំពេញបេសកកម្មការទូតរយៈពេល ៦ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានការគាំទ្រ និង ជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសម្ដេចតេជោក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំទាំងអស់របស់រាជាណាចក្រកម្ពុជា ដែលការគាំទ្រនេះធ្វើឲ្យឯកឧត្តមបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងបេសកកម្មកាទូត។ ក្នុងរយៈពេល៦ ឆ្នាំនេះ កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើឯកសារចំនួន ៦២ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៤ ផងដែរ។ ជាមួយនេះ លោកក៏បានរៀបចំឲ្យមានឱកា...
សម្តេចតេជោ ហ៊ុន សែនប្រកាសថា ការរៀបចំធ្វើច្បាប់ថ្មីមួយដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែនប្រកាសថា ការរៀបចំធ្វើច្បាប់ថ្មីមួយដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០នេះ ដោយសម្តេចតេជោបានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់ ។ ប៉ុន្តែសម្តេចតេជោបន្ថែមថា ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវី រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យផ្អាក់ការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឲ្យបន្តនាំចេញអង្ករក្រ ខែមេសា ២០២០តទៅ។ ការសម្រេចនេះដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹប...
ចំនួនមនុស្សឆ្លងវីរុស Covid-19 កើនឡើងដល់ជាង៧០ម៉ឺននាក់ហើយនៅជុំវិញពិភពលោក

ចំនួនមនុស្សឆ្លងវីរុស Covid-19 កើនឡើងដល់ជាង៧០ម៉ឺននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើននៃមនុស្សឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ៧២១ ៣៣ ០នាក់ហើយ គិតត្រឹមថ្ងៃចន្ទ ទី៣០ ខែមីនានេះ ខណៈមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន ៣៣ ៩៥៦នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Worldometer ។ ក្នុងចំណោមប្រទេស៥ដែលមានមនុស្សឆ្លងវីរុស Covid-19ច្រើនជាងគេនៅលើពិភពលោក គឺសហរដ្ឋអាមេរិកឈរក្នុងលំដាប់លេខ១ ដែលមានមនុស្សឆ្លងវីរុសនេះសរុបចំនួន ១៤១ ៨១២នាក់ ប្រទេសអ៊ីតាលីលេខ២ ដែលមានមនុស្សឆ្លងសរុបចំនួន ៩៧ ៦៨៩នាក់ ប្រទេសចិនលេខ៣ ដែលមានមនុស្សឆ្លងសរុបចំនួន ៨១ ៤៣៩នាក់ ប្រទេសអេស្ប៉ាញលេខ៤ ដែលមានមនុស្សឆ្លងសរុបចំនួន៨០១១០នាក់ និងប្រទេសអាល្លឺម៉ង់ឈរក្នុងលំដាប់លេខ៥ ដែលមានមនុស្សឆ្លងសរុបចំនួន ៦២០៩៥នាក់ ។ ទោះបីជាកំណើននៃមនុស្សឆ្លង និងស្លាប់ដោយសារវីរុស Covid-19នៅជុំវិញពិភពលោកបានកើនឡើងយ៉ាងលឿនក៏ដោយ ក៏មានអ្នកជំងឺវីរុស Covid-19ចំនួន ១៥១ ០០៤នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើម...
ក្រុមហ៊ុនToyota Motor Corp នឹងបន្តបិទរោងចក្រទាំងអស់នៅអឺរ៉ុបរហូតដល់ចុងខែមេសា

ក្រុមហ៊ុនToyota Motor Corp នឹងបន្តបិទរោងចក្រទាំងអស់នៅអឺរ៉ុបរហូតដល់ចុងខែមេសា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Toyota Motor Corp នឹងបន្តបិទរោងចក្រទាំងអស់នៅអឺរ៉ុបរហូតដល់ចុងខែមេសាក្រុមហ៊ុន Toyota Motor Corp ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទ ទី៣០ ខែមីនានេះ អំពីការបន្តបិទប្រតិបត្តិការរោងចក្រផលិតរថយន្តទាំងអស់របស់ខ្លួននៅតំបន់អឺរ៉ុប រហូតដល់ថ្ងៃទី២០ ខែមេសាខាងមុខ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ សេចក្តីប្រកាសដដែលបានបានអោយដឹងថា មូលហេតុដែលនាំអោយក្រុមហ៊ុននេះបន្តបិទប្រតិបត្តិការរោងចក្រទាំងអស់របស់ខ្លួននៅអឺរ៉ុប គឺដោយសារវីរុស Covid-19 បានឆ្លងរាលដាលកាន់តែខ្លាំងនៅតំបន់អឺរ៉ុប មាននៅប្រទេសអ៊ីតាលីជាដើម ។ អ្នកនាំពាក្យក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ក្រុមហ៊ុននេះ បានផ្អាកប្រតិបត្តិការផលិតរថយន្តនៅតំបន់អឺរ៉ុប ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ដែលរោងចក្រផលិតរថយន្តនៅប្រទេស បារាំង អងគ្លេស សាធារណរដ្ឋឆែក ប៉ូឡូញ និងប្រទេសព័រទុយហ្កាល់ ត្រូវបានផ្អាកប្រតិប...