ថ្នាក់ដឹកនាំក្រុមហ៊ុន Top4 Realtyទាំងអស់ អបអរសាទរថ្វាយប្រគេនព្រះភិក្ខុចរិយាធម្មោ អិត វាសនា ទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍
ថ្នាក់ដឹកនាំក្រុមហ៊ុន Top4 Realty លោក ហេរ៉ូ សុជាតិ និងសហការីទាំងអស់ អបអរសាទរថ្វាយប្រគេនព្រះភិក្ខុ ចរិយាធម្មោ អិត វាសនា ព្រះចៅអធិការវត្តនាគរង្សីក្នុងឱកាសព្រះអង្គទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍។
ការទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិនាឆ្នាំ២០ ២០នេះ ដែលរៀបចំឡើងក្នុងពិធីសម្ភោធសមិទ្ធិផលក្នុងវត្តនាគរង្សី (រោងដំរី) ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រែវែង។
លោកហេរ៉ូ សុជាតិ ដែលគេស្គាល់ថា ជាអ្នកជំនួញដីធ្លីកំពុងលេចធ្លោនិងមានឈ្មោះបោះសម្លេងក្នុងសង្គមហើយ បានរៀបចំពិធីសម្ភោធឆ្លងសាបបេតុង និង ស្រោចស្រពព្រះសុគន្ធវារី ព្រះភិក្ខុ ចរិយាធម្មោ អិត វាសនា ព្រះចៅអធិការវត្ត នាគរង្សី និងក្នុងឱកាសព្រះអង្គទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ផងដែរ។
លោកបានបញ្ជាក់ថា«ខ្ញុំព្រះករុណា ហេរ៉ូ សុជាតិ និងក្រុមគ្រួសារ ថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងសមាជិកសមាជ...







