សម្តេច ស ខេង សម្រេចឲ្យផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-វៀតណាម
សម្តេចក្រឡាហោម ស ខេង បានណែនាំ ៤ចំណុច ជូនអភិបាលខេត្តជាប់ព្រំដែន អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកអន្តោប្រវេសន៍ រួមមាន៖
១-ការធ្វើដំណើរចូលប្រទេសកម្ពុជា ដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង ២៣:៥៩ នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះ មានគោលបំណងបញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ១៩។
២-វិធានការខាងលើនេះ មិនត្រូវបានអនុវត្តចំពោះពល រដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។
៣-អាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវធ្វើការសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនូវពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងត្រូវបានដាក់ឲ្យ...








