ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួលជំនួយពីសប្បុរសជន និងកំណត់ទីតាំងចំនួនពីរដើម្បីទទួលជំនួយពីសប្បុរសជន

សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួលជំនួយពីសប្បុរសជន និងកំណត់ទីតាំងចំនួនពីរដើម្បីទទួលជំនួយពីសប្បុរសជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួលជំនួយពីសប្បុរសជន និងកំណត់ទីតាំងចំនួនពីរដើម្បីទទួលជំនួយពីសប្បុរសជន ។ ទី១គឺគណៈកម្មការជាតិប្រយុទ្ធប្រឆាំងCovid-19 ដែលមានសម្តេចជាប្រធាន មានទីតាំងនៅក្រសួងសុខាភិបាល ។ ទី២-គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានឯត្តម សេង ទៀង នាយករងខុទ្ទកាល័យមានលេខទូរស័ព្ទ 012 961 971
វៀត​​ណាមពន្យាពេលកិច្ចប្រជុំអាស៊ាន ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុស Covid-19

វៀត​​ណាមពន្យាពេលកិច្ចប្រជុំអាស៊ាន ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុស Covid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ង្វៀន ស៊ួន ភុក (Ngyuen Xuan Phuc) នាយករដ្ឋមន្ត្រីរបស់ប្រទេសវៀតណាម បានប្រកាសនៅថ្ងៃសុក្រ ទី២០ ខែមីនានេះថា ប្រទេសនេះនឹងពន្យាពេលកិច្ចប្រជុំអាស៊ាននៅដើមខែមេសាឆ្នាំ២០២០នេះ ដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុស Covid-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ លោក ង្វៀន ស៊ួន ភុក បានអោយដឹងថា មេដឹកនាំរបស់ប្រទេសនេះ បានផ្ញើលិខិតទៅកាន់បណ្តាមេដឹកនាំរបស់ប្រទេសជាសមាជិកអាស៊ានរួចហើយ រួមទាំងផ្ញើទៅជូនមេដកនាំក្នុងប្រទេសពាក់ព័ន្ធអំពីការពន្យាពេលនៃកិច្ចប្រជុំអាស៊ាននៅខែមេសាខាងមុខនេះ ។ សូមបញ្ជាក់ជូនថា ម៉ាឡេស៊ី គឺជាប្រទេសសមាជិកអាស៊ានឈានមុខគេ ដែលមានមនុស្សឆ្លងវីរុស Covid-19 ច្រើនជាងគេ ដែលមានរហូតដល់ជាង៥៥០ករណី ដែលជាបរិមាណច្រើនជាងប្រទេសនានានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ៕...
កម្ពុជា-វៀតណាមបាន​​ដំណោះស្រាយហើយដោយឈរលើជម្រើសចំនួន៤

កម្ពុជា-វៀតណាមបាន​​ដំណោះស្រាយហើយដោយឈរលើជម្រើសចំនួន៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទំនិញចេញចូល កម្ពុជា វៀតណាម នៅតែធ្វើជាធម្មតា ដោយផ្អែកលើជម្រើសចំនួន ៤ ក្នុងនោះក៍ត្រូវតែមាន លក្ខខណ្ឌ មួយ គឺដូរតៃកុងរថយន្តនៅតំបន់ស ផងដែរ។ សមាគមរោងចក្រកាត់ ដេរកម្ពុជាបានបញ្ជាក់ នៅមុននេះបន្តិចថា ការដោះដូរទំនិញនៅព្រំដែន កម្ពុជា វៀតណាម បាវិត - ម៉ុកបៃ គឺមាន ដំណោះស្រាយហើយ ដោយឈរលើជម្រើស ចំនួន ៤គឺ ៖ ១) ដូរតៃកុងរថយន្តនៅតំបន់ស ២) ដូរក្បាលឡានអូសរ៉ឺម៉កសណ្តោង ៣) ដូរកុងតឺន័រ ៤) អនុញ្ញាតិអោយដឹកចូលដល់ផែរស្ងួត (តៃកុងឡានអាចត្រឡប់ចូលប្រទេសខ្លួនវិញដោយមិនជាប់ Quarantine) សូមបញ្ជាក់ដែរថា កំពង់ផែស្វយ័តក្រុងភ្នំពេញនៅថ្ងៃនេះបានប្រកាសថា កំពង់ផែនៅបន្តការងារអាជីវកម្ម ឬប្រតិបត្តិការជាប្រក្រតី ២៤ម៉ោង/៧ថ្ងែ ដោយពុំមានការផ្អាក ឬបិទសកម្មភាពអាជីវកម្មឡើយ ៕...
ចំនួនមនុស្សឆ្លងវីរុស Covid-19 កើនឡើងដល់ជិត២៣ម៉ឺននាក់នៅជុំវិញពិភពលោក

ចំនួនមនុស្សឆ្លងវីរុស Covid-19 កើនឡើងដល់ជិត២៣ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុស Covid-19 បានកើនឡើងដល់២២៩៤៣០នាក់ហើយនៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២០ ខែមីនានេះ ខណៈដែលចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៩៧៥៤នាក់ហើយដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ ប្រទេសអ៊ីតាលី បាននាំមុខគេនៅលើពិភពលោក ដែលមានការបាត់បង់ជីវិតមនុស្សច្រើនជាងគេ ដោយសារវីរុស Covid-19 ដែលមានចំនួនច្រើនជាងប្រទេសចិនទៅទៀត គឺនៅប្រទេសចិនមានមនុស្សស្លាប់ចំនួន៣២៤៥នាក់ ហើយអ៊ីតាលីមានមនុស្សស្លាប់រហូតដល់ចំនួន៣៤០៥នាក់។ ចំពោះអ្នកជំងឺវីរុស Covid-19 ចំនួន៨៤៦៤៩នាក់ បានជាសះស្បើយពីវីរុសនេះផងដែរនៅជុំវិញពិភពលោក ដែលភាគច្រើននៃអ្នកជាសះស្បើយ គឺនៅប្រទេសចិន និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ៕  ...
រកឃេីញអ្នកជំងឺ COVID-19 ១០ករណីបន្ថែមទៀត​

រកឃេីញអ្នកជំងឺ COVID-19 ១០ករណីបន្ថែមទៀត​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គិតត្រឹមថ្ងៃទី​ ១៩​ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19 ១០ករណីបន្ថែមទៀត​ ដូច្នេះសរុបទាំងអស់ចំនួន​ ៤៧ករណី​,​ ៤៤ករណី​នាំចូលពីប្រទេសក្រៅ​ ១ករណី​ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន​ និង២ករណីជាប្រពន្ធពីរនាក់ប៉ះពាល់ផ្ទាល់ជាមួយប្តីពីរនាក់មកពីបុណ្យសាសនាពីប្រទេសម៉ាឡេស៊ី ដែលរកឃេីញមានផ្ទុកវិជ្ជមាន​ COVID-19។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ។ សូមមេីលតារាងភ្ជាប់មកជាមួយនេះ​ : ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសមាគមជប៉ុន-កម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសមាគមជប៉ុន-កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួល ជួប លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ដើម្បីពិភាក្សាការ ងារនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីផលប៉ះពាល់មួយចំនួនលើសេដ្ឋកិច្ចកម្ពុជា ដែលបង្កដោយជំងឺកូវីដ១៩ ជាពិសេសផលប៉ះពាល់ទៅលើរោងចក្រ និងកម្មករ។តែថ្មីៗនេះ វត្ថុធាតុដើមមួយចំនួនត្រូវបានបញ្ជូនមកដល់ដោយមិត្តចិន ហើយជាមួយនោះដែរ រោងចក្រមួយចំនួនក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ ក្រៅពីនោះកម្ពុជាក៏កំពុងតែរៀបចំយុទ្ធសាស្ត្រពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត រួមមានការធ្វើឲ្យប្រសើរឡើងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ផលិតកម្ម និងពិពិធកម្មទីផ្សារ និងផលិតផល។ លោក ហ្វូមីអាគី បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដែលបានទទួលជួបគណៈប្រតិភូរបស់សមាគមជប៉ុន-កម្ពុជា នាពេលនេះ ហើយបានជម្រាបជូនអំពីលទ្ធផលដ៏ល្អប្រសើរនៃដំណើ...
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគសព្វព្រះរាជហឬទ័យចូលរួមជាមួយរាជរដ្ឋាភិបាល

ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគសព្វព្រះរាជហឬទ័យចូលរួមជាមួយរាជរដ្ឋាភិបាល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណាជា អម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជា ណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ ព្រះរាជហឬទ័យ ចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នូវ ព្រះរាជទ្រព្យចំនួន ១០០.០០០USD(មួយរយពាន់ដុល្លាអាមេរិច) ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19។...
អ្នកឆ្លងជំងឺ Covid-19 ៤នាក់ថ្មីបន្ថែមទៀត នៅខេត្តកំពត និងខេត្តត្បូងឃ្មុំ ដែលចំនួនសរុបនៅកម្ពុជាកើនដល់ ៣៧នាក់

អ្នកឆ្លងជំងឺ Covid-19 ៤នាក់ថ្មីបន្ថែមទៀត នៅខេត្តកំពត និងខេត្តត្បូងឃ្មុំ ដែលចំនួនសរុបនៅកម្ពុជាកើនដល់ ៣៧នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញមានអ្នកឆ្លងជំងឺCOVID-19 ចំនួន៤នាក់ ថ្មីបន្ថែមទៀត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺនេះ នៅក្នុងប្រទេសកម្ពុជា សរុប ៣៧នាក់ហើយ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ៤ករណីថ្មីនេះ មានជនជាតិម៉ាឡេស៊ី ២នាក់ អាយុ៦០ ម្នាក់ និង៦៤ឆ្នាំម្នាក់ នៅខេត្តកំពត និងជនជាតិខ្មែរ ២នាក់ អាយុ៧១ម្នាក់និងអាយុ ៥២ឆ្នាំម្នាក់នៅខេត្តត្បូងឃ្មុំ៕...
ក្រុមហ៊ុនអាកាសចរណ៍សកលខាតបង់ទឹកប្រាក់១៥៧ពាន់លានដុល្លារដោយសារវីរុសខូវីដ-១៩

ក្រុមហ៊ុនអាកាសចរណ៍សកលខាតបង់ទឹកប្រាក់១៥៧ពាន់លានដុល្លារដោយសារវីរុសខូវីដ-១៩

ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុនអាកាសចរណ៍ចំនួន១១៦ក្រុមហ៊ុននៅជុំវិញពិភពលោក បានខាតបង់ទឹកប្រាក់ប្រមាណជាង១៥៧ពាន់លានដុល្លារអាមេរិកក្នុងរយៈជាង២ខែកន្លងមកនេះ ដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ដែលបណ្តាលអោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ បានដាំក្បាលចុះយ៉ាងខ្លាំង ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Channel News Asia។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែលហៅកាត់ថា IATA បានអោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោក បានបាត់បង់ប្រាក់ចំណូលលើ៩០% ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបាត់បង់អតិថិជនទាំងស្រុង ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩។ IATA បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ទាំង១១៦ក្រុមហ៊ុននេះ ត្រូវការទឹកប្រាក់ជំនួយពីរដ្ឋាភិបាលរបស់ប្រទេសខ្លួនសរុបប្រមាណជាង២០០ពាន់លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់ដំណើរការរបស់ខ្លួននៅពេលខាងមុខ៕...
សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា ឲ្យផ្អាកការបង់ប្រាក់ពីកម្មករ កម្មាការិនី

សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា ឲ្យផ្អាកការបង់ប្រាក់ពីកម្មករ កម្មាការិនី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ​៖ ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលមួយរយៈពេលមកនេះវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើននាក់ នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាននៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន។ ជាមួយគ្នានេះដែរវីរុសកូរ៉ូណា ក៏បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសចិនរងផលប៉ះពាល់មួយចំនួនដែរ ព្រោះតែរដ្ឋាភិបាលប្រទេសចិន បានប្រកាសអូសបន្លាយការឈប់សម្រាកសម្រាប់រោងចក្រជាច្រើន បណ្ដោះអាសន្នសិន ក្នុងគោលបំណងដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលវីរុសដ៏កាចសាហាវមួយនេះ។ យ៉ាងណាមិញ ក្រឡែកមកមើលវិស័យកាត់ដេរ និងរោងចក្រជាច្រើន នៅប្រទេសកម្ពុជាវិញ គឺភាគច្រើន បានយកវត្ថុធាតុដើម ពីប្រទេសចិនមក ដែលមានដូចជាក្រណាត់ជាដើម ក្នុងនោះដែរ រោងចក្រនៅប្រទេសចិន បានកំពុងតែផ្អាកដំណើរការ ទើបធ្វើឲ្យការផ្គត់ផ្គង់វត្ថុធាតុដើមទាំងនោះមកកម្ពុជា ត្រូវផ្អាកមួយរយៈពេលសិន ហើយបណ្ដាលឱ្យរោងចក្រ នៅកម្ពុជាក៏ត្រូវផ្អាកមួយរយៈសិនដែរ។ ទាក់ទ...