ជប៉ុនវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជាជាពិសេសលើវិស័យសេដ្ឋកិច្ច
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ នឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ក្នុងបេសកម្មកាទូតរបស់ឯកឧត្តមរយៈពេល ៦ខែមកកាន់កម្ពុជាលោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីកម្ពុជាហើយ សូមវាយតម្លៃចំពោះការរីកចម្រើនរបស់កម្ពុជាជាពិសេសលើវិស័យសេដ្ឋកិច្ច។
លោកមានប្រសាសន៍ថា លោកពិតជាមានសេចក្តីរីករាយ និងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលជប៉ុនបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសស កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ផងដែរថាជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។
លោកបានបន្តទៀតថា អរគុណ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបរិយាកាសវិនិយោគជាពិសេសការវិនិយោគរបស់ជប៉ុន។ អ្នកវិនិយោគជប៉ុនបាន ធ្វើការជាមួយស្ថាប...







