ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៤៥អណ្តូងដល់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៤៥អណ្តូងដល់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៤៥អណ្តូង គិតជាទឹកប្រាក់ចំនួន ១០៨.៤៨៤ដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋ ៨៥០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ។ ដើម្បីបន្តដោះស្រាយតម្រូវការទឹកនៅតាមទីជនបទដាច់ស្រយាល នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ៤៥អណ្តូង គិតជាទឹកប្រាក់ចំនួន ១០៨.៤៨៤ដុល្លារ (ដប់ម៉ឺនប្រាំបីពាន់បួនរយប៉ែតសិបបួនដុល្លារអាមេរិក) ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៨៥០គ្រួសារ (ស្មើមនុស្ស ៣.០៥៤នាក់ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលប្រឈមនឹងកង្វះទឹកក្នុងរដូវប្រាំង ក្នុងនោះ អណ្តូងចំនួន ១៣អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី, ១៣អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង និង ១៩អណ្តូង សម្រាប់ខេត្តព្រះវិហារ។ សូមបញ្ជាក់ដែរថា គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៩ កា...
លោក ប៉ាន សូរស័ក្តិ ប្រជុំពិភាក្សានិងអនុម័តលើសេចក្ដីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

លោក ប៉ាន សូរស័ក្តិ ប្រជុំពិភាក្សានិងអនុម័តលើសេចក្ដីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ កិច្ចប្រជុំចូលរួមដោយ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃស្ថាប័នក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) និងក្រសួងពាក់ព័ន្ធនានា ផងដែរ។ ការវិវដ្តដ៏លឿននៃបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល បានបង្កើតឡើងនូវកាលានុវត្តភាព ក៏ដូចជាការប្រឈមជាច្រើន ដែលទាមទាឱ្យមានការគិតគូច្បាស់លាស់ លើការប្រតិ​បត្តិ​ការងារនានា ដែលពឹងផ្អែកបច្ចេកវិទ្យាជាមធ្យោបាយ។ ការងារទាំងនេះ ត្រូវបានរំលេចយ៉ាងច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ត្រង់មុំទី៣ ព្រមទាំងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជ...
រយៈពេលមួយខែវីរុសកូរ៉ូណាសម្លាប់មនុស្ស២១៣នាក់ និងឆ្លងជាង១០០០០នាក់

រយៈពេលមួយខែវីរុសកូរ៉ូណាសម្លាប់មនុស្ស២១៣នាក់ និងឆ្លងជាង១០០០០នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេលពេញមួយខែចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលក្រុមអាជ្ញាធរនៃប្រទេសចិនបានប្រកាសពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណា (Coronavirus) ជាផ្លូវការ រហូតដល់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០នេះ វីរុសផ្លូវដង្ហើមកូរ៉ូណាបានសម្លាប់មនុស្សអស់ចំនួន២១៣នាក់ហើយ និងមនុស្សប្រមាណជិត១០០០០នាក់ផ្សេងទៀតបានឆ្លងវីរុសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អង្គការសុខភាពពិភពលោក WHO បានបើកកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុង សឺណែវ ប្រទេសស្វីស និងបានសម្រេចចិត្តប្រកាសអាសន្នជាលក្ខណៈអន្តរជាតិ ស្តីពីការគម្រាមកំហែងនៃវីរុសផ្លូវដង្ហើមកូរ៉ូណានៅជុំវិញពិភពលោក។ សូមបញ្ជាក់ជូនថា បើប្រៀបធៀបជាមួយនឹងជម្ងឺ សារស៍ (SARS) ដែលបានផ្ទុះឡើងនៅប្រទេសចិនដូចគ្នា កាលពីឆ្នាំ២០០៣ គឺវីរុសកូរ៉ូណាបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងល្បឿនលឿនជាងជម្ងឺសារស៍ ប៉ុន្តែវីរុសផ្លូវដង្ហើមកូរ៉ូណាបានសម្លាប់មនុស្សតិចជាងជម្ងឺសា...
អូស្ត្រាលីប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដោយការគម្រាមកំហែងពីភ្លើងឆេះព្រៃង

អូស្ត្រាលីប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដោយការគម្រាមកំហែងពីភ្លើងឆេះព្រៃង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅថ្ងៃសុក្រ ទី៣១ ខែមករានេះ ខណៈភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះរាលដាលក្នុងល្បឿនលឿន និងកំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។ ការប្រកាសអាសន្នពីការគម្រាមកំហែងដោយភ្លើងឆេះព្រៃរបស់រដ្ឋាភិបាលអូស្ត្រាលី ត្រូវបានធ្វើឡើងក្រោយពីមនុស្សចំនួន៣៣នាក់បានបាត់បង់ជីវិត សត្វគ្រប់ប្រភេទប្រមាណជាង១ពាន់លានក្បាលបានងាប់ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណជាង២៥០០ខ្នងត្រូវបានភ្លើងព្រៃឆាបឆេះបំផ្លាញ ។ សូមបញ្ជាក់ជូនថា ភ្លើងព្រៃនៅអូស្ត្រាលីបានចាប់ផ្តើមឆាបឆេះចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩រហូតដល់បច្ចុប្បន្ននេះ ដោយបានបំផ្លិចបំផ្លាញតំបន់ព្រៃអស់ប្រមាណជាង​១១​លាន​​៧សែនហិកតា ស្មើនឹងប្រហែល១១៧០០០គីឡូម៉ែត្រក្រឡា ៕...
សម្តេចតេជោ កម្ពុជាមិនរត់ចោលមិត្តចិនទេ

សម្តេចតេជោ កម្ពុជាមិនរត់ចោលមិត្តចិនទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងប្រទេសកម្ពុជាកាលពីព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ច្បាស់អំពីគោលជំហរឥតស្រពិចស្រពិលរបស់រាជរដ្ខា ភិបាលកម្ពុជាក្នុងពេលដែលដែលប្រទេសចិនកំពុង ជួបបញ្ហាជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) គឺកម្ពុជាមិនត្រូវការជម្លៀសសិស្ស និស្សិត ឬមន្រ្តីកុងស៊ុល និងមន្រ្តីស្ថានទូតមកកម្ពុជាវិញទេ។ ជំហរបែបនេះ គឺសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានសម្រេចរួចហើយនៅប្រទេសជប៉ុន ក្នុងពេលដែលប្រទេសនេះជួបគ្រោះ រញ្ជួយផែនដីដែលបានធ្វើអោយប៉ះពាល់ដល់រ៉េអាកទ័រអគ្គីសនីដើរដោយថាមពលនុយក្លេអែរដែលបង្កការប៉ះពាល់ដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិពលរដ្ឋជប៉ុនយ៉ាងច្រើន។ ក្នុងពេលនោះ គឺកម្ពុជាមិនបញ្ជូនសិស្សនិស្សិត មន្រ្តីកុងស៊ុល និងមន្រ្តីទូតចេញពីជប៉ុនទេ គឺយើងរក្សាទុកនៅទីក្រុងតូ...
គ្រប់គ្រងការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌គ្រប់ភូមិសាស្រ្ត

គ្រប់គ្រងការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌គ្រប់ភូមិសាស្រ្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គោលការណ៍៤ចំណុច​៖ គ្រប់គ្រងការទប់ស្កាត់ និងដោះស្រាយរាល់ករណីកូដកម្ម បាតុកម្ម បដិវត្តពណ៌គ្រប់ភូមិសាស្រ្ត ១៖ ពង្រឹងការងារព័ត៌មានបំភ្លឺសាធារណមតិជាតិ-អន្តរជាតិចំពោះរាល់ករណីកូដកម្ម-បាតុកម្ម និងសកម្មភាពល្មើសច្បាប់របស់ក្រុមជ្រុលនិយម ដោយប្រើប្រាស់គ្រប់មធ្យោបាយ តាមរយៈអាជ្ញាធរមូលដ្ឋានភូមិ ឃុំ-សង្កាត់ អង្គការសហជីព អង្គការមិនមែនរដ្ឋាភិបាល បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធឃោសនា និងអ្នកការទូត។ ២៖ ត្រូវគ្រប់គ្រងករណីឧបទ្ទវហេតុផ្សេងៗ ដូចជា ឃាតកម្មនយោបាយ ឃាតកម្មលើសកម្មជនល្បីៗ សិល្បករល្បីៗ ព្រឹត្តិការណ៍កីឡា បុណ្យជាតិ អន្តរជាតិ និងហានិភ័យជាយថាហេតុ។ ត្រូវមានផែនការទប់ស្កាត់ និងដោះស្រាយការបំផុសចលាចលបង្កើតបដិវត្តពណ៌តាមករណីនីមួយៗ។ ៣៖ ខិតខំអនុវត្តបទបញ្ជាលេខ ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម និងសារាចរណែនាំលេខ១០សរណន ស្តីពីការប្រគល់ភារ...
តើការផុសព័ត៌មានក្លែងក្លាយ​​ជា​​​​មនុស្ស​​​ឱកាសនិយមឬចាត់ទុកថាជាប្រភេទមនុស្សបំពុល​សង្គម​​

តើការផុសព័ត៌មានក្លែងក្លាយ​​ជា​​​​មនុស្ស​​​ឱកាសនិយមឬចាត់ទុកថាជាប្រភេទមនុស្សបំពុល​សង្គម​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទស្សនសង្គម៖ តើការផុសព័ត៌មានក្លែងក្លែងជា​​​​« ឱកាសនិយម »ចាត់ទុកថាជាប្រភេទមនុស្សអាក្រក់ក្នុងសង្គម​​ មានមនុស្សពីរប្រភេទដែលចាត់ទុកថាជាប្រភេទមនុស្សអាក្រក់គឺ ៖ ទី ១ :- ប្រភេទមនុស្សបំពុលសង្គម តាមរយ:ការផុសព័ត៌មានក្លែងក្លា​​យ ជាហេតុនាំអោយមានការជ្រួលច្របល់ពីសំណាក់ប្រជាពលរដ្ឋអំពីជំងឺរលាកសួតប្រភេទថ្មីកូរ៉ូណា ។ ទី ២:- ប្រភេទមនុស្ស« ឱកាសនិយម » ឆ្លៀតឆក់ឱកាសដែលប្រពលរដ្ឋខ្មែរទូទាំងប្រភេសមានការភ័យព្រួយខ្លាចជំងឺឆ្លងដ៏សាហាវនេះ តាមរយៈការបំផុលព័ត៌មានមួយចំនួនធំពីប្រភេទមនុស្សខាងលើផង ពពួកមនុស្សនេះបានលក់ម៉ាសតម្លើងថ្លៃកប់ពពក ។ - ប្រទេសមនុស្សទី ១ ពពួកមនុស្សនេះមិនខ្វល់អ្វីទាំងអស់គឺ រាល់ហេតុការណ៍ណាមួយកើតឡើង បើជារឿងតូច គេខំបំភ្លៃព័ត៌មានអោយមើលឃើញធំ ។  បើជារឿងធំ គេខំបំប៉ោងអោយកាន់តែធំ ។ ទន្ទឹមនេះ ក្រៅពីបំប៉ោងព័ត៌មានដើម្បីបំពុលសង្គម ពួកនេះក៏តែងតែសរសេរចំអក បញ្ចើចបញ្ចើនិងមើលស្រាលដល់មន្ត្រីជំនាញរបស់ជាតិថែមទៀតផង ។ ឯ ...
ក្រសួងពាណិជ្ជកម្មនឹង​​ជំរុញទីផ្សារជូនសហគ្រាសធុនតូច និងមធ្យមកម្រិតមីក្រូនៅកម្ពុជា

ក្រសួងពាណិជ្ជកម្មនឹង​​ជំរុញទីផ្សារជូនសហគ្រាសធុនតូច និងមធ្យមកម្រិតមីក្រូនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងជួយរួមចំណែក គាំទ្រកម្មវិធីពង្រីកពង្រឹងធនធានមនុស្ស ដែលជាយន្តការបម្រើដល់យុទ្ធសាស្ត្រជំរុញការនាំចេញរបស់អាស៊ានជាពិសេសសម្រាប់កម្ពុជា។ លោកបន្តទៀតថា ដោយផ្តោតសំខាន់ផ្តល់នូវចំណេះដឹង និងពង្រឹងសមត្ថភាពជូនសហគ្រាសធុនតូច និងមធ្យមកម្រិតមីក្រូនៅកម្ពុជាពីរបៀបត្រៀមរៀបចំខ្សែសង្វាក់តម្លៃរបស់ខ្លួនឱ្យស្របតាមស្តង់ដារក្រុមហ៊ុនជប៉ុន ក៏ដូចជាក្រុមហ៊ុនដែលមានកម្រិតស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍មួយចំនួនទៀតនៅលើពិភពលោក។ លោកអនុរដ្ឋលេខាធិការ បានឡើងថ្លែងថា យើងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តម Masatake Fujita អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំង សមាជិក នៃប្រតិភូទាំងអស់ដែលបានសហការជាមួយក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលានេះឡើង ដោយមានការចូលរួមពីវាគ្មិនជំនាញចែកជូននូវបទបង្ហាញដ៏មានសារៈប្រយោជន៍ដល់សិ...
សម្តេចតេជោថា ពុំមានពលរដ្ឋខ្មែរណាម្នាក់មានឆ្លងមេរោគកូរ៉ូណាទេ

សម្តេចតេជោថា ពុំមានពលរដ្ឋខ្មែរណាម្នាក់មានឆ្លងមេរោគកូរ៉ូណាទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅវិមានសន្តិភាព ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រាបជូនបងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថា មកទល់ថ្ងៃនេះ គឺពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នេះទេ។ ប៉ុន្តែទន្ទឹមនឹងនេះ សូមបងប្អូនយកចិត្តទុកដាក់ចំពោះអនាម័យខ្លួនឯងអោយបានខ្ពស់ ហើយត្រូវមានម៉ាស់ (Mask) ទុកប្រើនៅទីកន្លែងណាដែលចាំបាច់ និងលាងសម្អាតខ្លួនប្រាណដៃជើងអោយបានស្អាតល្អជាប្រចាំដើម្បីចៀសវាងការឆ្លងរោគខាងលេី​ និងរោគផ្សេងៗ៕...
កម្ពុជាមិនចាំបាច់បិទជើងយន្តហោះមកពីប្រទេសចិនទេ

កម្ពុជាមិនចាំបាច់បិទជើងយន្តហោះមកពីប្រទេសចិនទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus)នៅព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន ជម្រាបជូនជាផ្លូវការអំពីការសម្រេចមិនចាំបាច់បិទជើងហោះហើរតាមអាកាស តាមកប៉ាល់ទឹក តាមផ្លូវគោក ពីចិនមកកម្ពុជាដោយមូលហេតុថាៈ ១)ចិន​ជាដៃគូវិនិយោគ ពាណិជ្ជកម្ម និងទេសចដែលបានធ្វើអោយកំណើនសេដ្ឋកិច្ចជាតិរីកចម្រើន។ ២)ពលរដ្ឋខ្មែរ និងពាណិជ្ជករខ្មែរទទួលបាននូវការងារ និងផលប្រយោជន៍វិនិយោគច្រើនពីទំនាក់ទំនងល្អរវាងចិនកម្ពុជា។ ៣)មានសិស្ស និងនិស្សិតខ្មែរជាច្រើនដែលទទួលបានអាហារូបករណ៍កំពុងសិក្សានិងរស់នៅក្នុងប្រទេសចិន។ ៤)មានការដឹកជញ្ជូនផ្លាស់ប្តូរទំនិញជាច្រើននាំចេញ និងនាំចូលមកកម្ពុជាដែលកំពុងបម្រើការទីផ្សារ។ ៥)ទំនាក់ទំនងល្អរវាងកម្ពុជា-ចិនកំពុងស្ថិតនៅក្នុងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។ ប្រសិនបើកម្ពុជាសម្រេចបិទជើងយន្តហោះ ឬតាមផ្លូវទឹក និងផ្លូវគោក ន...