ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លំហូរទុនវិនិយោគផ្ទាល់ពីបរទេសកើនត្រឹម​ ១៣% ខណៈការនាំចេញ​វិញ​​កើន​​រហូតដល់ ១៥%

លំហូរទុនវិនិយោគផ្ទាល់ពីបរទេសកើនត្រឹម​ ១៣% ខណៈការនាំចេញ​វិញ​​កើន​​រហូតដល់ ១៥%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
យោងតាម​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា​​ ទំហំនៃការនាំចេញរបស់កម្ពុជា​​មានសន្ទុះកំណើនកើនឡើងប្រមាណ ១៥% ក្នុងនោះលំហូរទុនវិនិយោគផ្ទាល់ពីបរទេស មានកំណើន ១៣% នៃ ផសស បានធ្វើឱ្យតុល្យភាពនៃជញ្ជីងទូទាត់កាន់តែមានលក្ខណៈល្អប្រសើរ។ តួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ត​​ថា ទុនបម្រុងអន្តរជាតិបានកើនឡើងប្រមាណជាង ១៧,៤ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាបាននូវការនាំចូលរហូតទៅដល់ប្រមាណ ៨ខែនេះ ​​។ នៅក្នុងឆ្នាំ២០១៩ សកម្មភាពសេដ្ឋកិច្ចនៅក្នុងរយៈពេលពីរខែចុងឆ្នាំ មានការថមថយខ្លះ ពិសេសវិស័យទេសចរណ៍ និងសំណង់ក្តី, ដែលប្រការនេះ អាចធ្វើឱ្យយើងចាត់ទុកថា កម្ពុជាជាប្រទេសដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងអាស៊ាន ក្នុងនោះ អត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាប អត្រាប្តូរប្រាក់នៅតែបន្តមានស្ថិរភាពល្អ ក្នុងខណៈដែលអត្រាអ្នកអត់ការងារធ្វើតាមការអង្កេតរបស់ WB មានប្រមាណតែ ០,៣% ប៉ុណ្ណោះ។ ទំហំនៃការនាំចេញរបស់កម្ពុជាមានសន្ទុ...
កំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំ២០២០នេះដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណា

កំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំ២០២០នេះដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ The Guardian បានចុះផ្សាយនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងកំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំ២០២០នេះ និងនៅពេលខាងមុខ ដោយសារការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណា នៅប្រទេសចិននិងប្រទេសមួយចំនួនទៀតនៅជុំវិញពិភពលោក។ លោក ហ្សាង មីង (Zhang Ming) សេដ្ឋវិទូនៅបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមរបស់ប្រទេសចិន (Chinese Academy of Social Sciences) បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចចិននឹងកើនឡើងក្នុងរង្វង់៥%នៅត្រីមានទីមួយនៃឆ្នាំ២០២០ នេះ ហើយកំណើនសេដ្ឋកិច្ចសកលក៏នឹងកើនឡើងក្នុងរង្វង់៣%ដែរនៅពេលដំណាលគ្នានេះ។ លោក ហ្សាង មីង បាននិយាយថា ចិនធ្លាប់មានបទពិសោធន៍ម្តងហើយកាលពីឆ្នាំ២០០៣ ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំដោយសារការឆ្លងរាលដាលនៃជម្ងឺសារស៍ (SARS) ដែលបានទាញទម្លាក់កំណើនសេដ្ឋកិច្ចចិនឲ្យធ្លាក់ចុះ២.៨% និងទាញទម្លាក់កំណើនសេដ្ឋកិច្ចសកលឲ្យធ្លាក់ចុះ០.២៥%ផងដែរ ៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃឭ០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះបានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិភ ពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងត្រូវជួបជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ និងជួបជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត។ សម្តេចតេជោក៏នឹងអញ្ជើញចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយ លោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។ ក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជ...
ក្រោយអង្គការ WHO ប្រកាសអាសន្នចំនួនមនុស្សស្លាប់កើនឡើងដល់២៥៩នាក់ដោយវីរុសកូរ៉ូណានៅចិន

ក្រោយអង្គការ WHO ប្រកាសអាសន្នចំនួនមនុស្សស្លាប់កើនឡើងដល់២៥៩នាក់ដោយវីរុសកូរ៉ូណានៅចិន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រោយអង្គការ WHO ប្រកាសអាសន្នចំនួនមនុស្សស្លាប់កើនឡើងដល់២៥៩នាក់ដោយវីរុសកូរ៉ូណានៅចិន។ អង្គការសុខភាពពិភពលោក WHO បានចេញសេចក្តីប្រកាសអាសន្នជាលក្ខណៈអន្តរជាតិស្តីពីការគម្រាមកំហែងផ្នែកសុខភាពដោយវីរុសផ្លូវដង្ហើមកូរ៉ូណាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០នេះ ប៉ុន្តែចំនួនមនុស្សស្លាប់ដោយវីរុសនេះនៅតែបន្តកើនឡើងរហូតដល់២៥៩នាក់ហើយគិតត្រឹមថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈនេះ ដែលនេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CCTV របស់ចិន ។ គណៈកម្មការសុខភាពក្នុងស្រុកនៅខេត្តហ៊ូប៉ី ប្រទេសចិន (The local health commision of Hubei province) បានថ្លែងថា ហ៊ូប៉ីគឺជាខេត្តដែលមានមនុស្សស្លាប់ និងឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាច្រើនជាងគេនៅទូទាំងប្រទេសចិន ដែលគិតត្រឹមថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៥៩នាក់ហើយ និងមនុស្សប្រមាណ១១៧៩១នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមនេះ ។ គណៈកម្មការសុខភាពក្នុងស្រុកនៅខេត្តហ៊ូប៉ី បាន...
UNESCO គាំទ្រឱ្យកម្ពុជារើសទីក្រុងមួយចំនួនដូចជាបាត់ដំបង ក្រចេះ កំពត ដាក់បញ្ចូលក្នុងបញ្ជីទីក្រុងមានភាពច្នៃប្រឌិត

UNESCO គាំទ្រឱ្យកម្ពុជារើសទីក្រុងមួយចំនួនដូចជាបាត់ដំបង ក្រចេះ កំពត ដាក់បញ្ចូលក្នុងបញ្ជីទីក្រុងមានភាពច្នៃប្រឌិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អង្គការ UNESCO បានសម្រេចគាំទ្រឲ្យកម្ពុជាជ្រើសរើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិត ក្នុងនោះ UNESCO សម្លឹងទីក្រុងមួយចំនួនរបស់កម្ពុជា ជាពិសេសទីក្រុងបាត់ដំបង ក្រចេះ និងកំពត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO។ ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយគណៈប្រតិភូរអង្គការ UNESCO ដឹកនាំដោយលោក Sardar Umar Alam នាយកអង្គការ UNESCO ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ពង្រឹងនូវកិច្ចសហការរវាងស្ថាប័នទាំងពីរ លើការងារទេសចរណ៍ និងទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ ទេសចរណ៍ទីក្រុង និងទេសចរណ៍ម្ហូបអាហារ និងការងារមួយចំនួនផ្សេងទៀត។ អង្គប្រជុំបានឯកភាពគ្នាលើចំណុចការជំរ...
លោក ប៉ែន បូ​ណា បន្តជាប់ប្រធានក្លឹបអ្នកកាសែតកម្ពុជាអាណត្តិទី៦

លោក ប៉ែន បូ​ណា បន្តជាប់ប្រធានក្លឹបអ្នកកាសែតកម្ពុជាអាណត្តិទី៦

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​អ្នកកាសែតកម្ពុជា បាន​រៀបចំ​ការបោះឆ្នោត​ជ្រើស​រើស​គណៈ កម្មាធិការនាយក សម្រាប់​អាណត្តិ​ទី​៦ ដែល​ជា​អាណត្តិ​ថ្មីព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះដោយមាន​សមាជិក សមា ជិកាចូលរួមប្រមាណជាង១៦៤នាក់ នៅ​ភោជនីយដ្ឋាន​ទន្លេបា សាក់ ២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​ ​លោក ប៉ែន បូ​ណា ប្រធាន​អាណត្តិ​មុន​ និងបានបន្តជាប់ជាប្រធានអាណត្តិទី៦ បានអះអាងថា រយៈពេល​កន្លងមក ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ជួយ​អ្នក​កាសែត​ជាច្រើន ដែល​បាន​ជួប​បញ្ហា​ផ្លូវច្បាប់ តែ​ក្លឹប​អ្នកកាសែត​កម្ពុជា​ជួយ​អ្នក​សារព័ត៌មាន​ខាងក្រោយឆាក គឺ​តាមរយៈ​ការសម្របសម្រួល​រវាង​ភាគី​ទំនាស់ ដែល​ធ្វើ​ឲ្យ​ក្លឹប​អ្នក​កាសែត​កម្ពុជា​មិនសូវ​ឮឈ្មោះ​ឮ​សំលេង​នៅក្នុង​សង្គមនោះទេ។ លោក​អះអាងទៀតថា កន្លងមក​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​សារព័ត៌មាន​បានជា​ច្រើន​វគ្គ ទាំង​អ្នក​សារព័ត៌មាន​អាជីព និង​មិន​អាជីព​។ គណៈកម្មាធិការ នា យកដែល ជាប់បោះឆ្នោតអាណត្តិ ទី ៦ ដ...
សាឡន កំពុងពេញនិយម និងរីកដុះដាលពាសពេញប្រទេស ស្របពេលដែលពលរដ្ឋមានជីវភាពល្អប្រសើរ 

សាឡន កំពុងពេញនិយម និងរីកដុះដាលពាសពេញប្រទេស ស្របពេលដែលពលរដ្ឋមានជីវភាពល្អប្រសើរ 

សង្គម និងកម្សាន្ត
តម្រូវការរបស់មនុស្សមិនគ្រប់គ្រាន់នោះទេ តែវាអាស្រ័យទៅលើជីវភាពប្រចាំថ្ងៃរបស់ពួកគេតែប៉ុណ្ណោះ បើទោះជាប្រទេសកម្ពុជាកំពុងស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងណាក្តី ប៉ុន្តែគេមើលឃើញថា ប្រជាពលរដ្ឋនៃប្រទេសនេះមានជីវភាពល្អប្រសើរ នាក្នុងអំឡុងពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញ ដែលជាការផ្តល់ឱកាសឱ្យពលរដ្ឋ ប្រកបមុខរបរចិញ្ចឹមជីវិត ទៅតាមចំណង់ចំណូលចិត្ត ចំណេះ ជំនាញ និងទៅតាមការប្រែប្រួល នៃបរិបទរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង បច្ចុប្បន្ន វិស័យថែរក្សាសម្ផស្ស ឬសាឡន ត្រូវបានគេមើលឃើញថា កំពុងមានការពេញនិយមយ៉ាងខ្លាំង ពីប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនថាតែនៅទីក្រុង ទីប្រជុំជន និងជនបទនោះទេ គឺមានការរីកដុះដាលពាសពេញប្រទេស ទៅតាមលទ្ធភាពនិងសមត្ថភាពរបស់សហគ្រិននីមួយៗ។ ភាពរីកចំរើន និងភាពស៊ីវីល័យទាំងនេះ ក៏ដោយសារតែប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងដែរ។ អ្នកស្រី តោ ទិត្យាណា ម្ចាស់ហាង ឌឹ វ៉ាយ ហូ...
ដំណើរទស្សនកិច្ច៣០០គីឡូម៉េត្រឆ្ពោះទៅដែនដីសក្ដានុពលខេត្តព្រះវិហារ

ដំណើរទស្សនកិច្ច៣០០គីឡូម៉េត្រឆ្ពោះទៅដែនដីសក្ដានុពលខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គណៈគ្រប់គ្រងវិទ្យាសា្ថនស៊ីអ៊ីអូបានសហការជាមួយសាស្រ្តាចារ្យ ហួ តុលា ដើមខែថ្មី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០ ២០រៀបចំដំណើរទស្សនកិច្ចសិក្សាឆ្ពោះតំបន់ប្រវត្តិសាស្រ្តនៃជួរភ្នំដងរែកសម្រស់ល្អឯក ខៀវស្រងាត់ ភូមិសាស្ត្រសម្បូរដោយធន ធានធម្មជាតិនៃខេត្តព្រះវិហារ។ ក្នុងដំណើរទស្សនកិច្ចសិក្សាដ៏មានសារៈសំខាន់នេះ គឺរៀបចំយ៉ាងពិសេសដល់ប្អូនៗនិស្សិតជំនាន់ទី២នៃវិទ្យាស្ថានស៊ីអ៊ីអូ ដែលនឹងត្រូវប្ដូរបរិយាកាសប្លែកអារម្មណ៍មួយបែបពីការសិក្សាក្នុងសាលា, កន្លែងការងារ មកទស្សនាស្វែងយល់ព្រៃប្រឹក្សាស្រស់ត្រកាលពីលើ កំពូលភ្នំប្រាសាទព្រះវិហារ។ មជ្ឃមណ្ឌលបណ្ដុះបណ្ដាលចំបក់ហោះ ជាពិសេសគឺចូលសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះវិហារ ដោយការរៀបចំនេះក្នុងគោលបំណងធំៗចំនួន៤ដើម្បីឱ្យប្អូនៗ ៖ ១. ស្វែងយល់ពីសេដ្ឋកិច្ចនៃខេត្តព្រះវិហារ , ២.ចូលរួមចែករំលែកក្ដីស្រលាញ់ចេញពីភាពសាមគ្គីជាមួយកង ទ័ពឈរជើងការពារប្រាសាទព្រះវិហារ ៣.បណ្ដុះ និង ពង្រឹងភាពជាអ...
សន្តិបណ្ឌិត សុខ ផល៖បច្ចុប្បន្នកម្ពុជាមានជនបរទេសអន្តោប្រវេសន៍ស្របច្បាប់ជិត៩ ម៉ឺននាក់ក្នុងនោះ​​វៀតណាមច្រើនជាងគេ

សន្តិបណ្ឌិត សុខ ផល៖បច្ចុប្បន្នកម្ពុជាមានជនបរទេសអន្តោប្រវេសន៍ស្របច្បាប់ជិត៩ ម៉ឺននាក់ក្នុងនោះ​​វៀតណាមច្រើនជាងគេ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សន្តិបណ្ឌិត​​ សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានមានប្រសាសន៍​បញ្ជាក់​​ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការ​ងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០​​ថា« ចាប់តាំងពីឆ្នាំ១៩៧៥ មកដល់ បច្ចុប្បន្នកម្ពុជា​យើង​មានជនបរទេសអន្ដោប្រវេសន៍ ស្រប​​​ច្បាប់ នៅកម្ពុជា ចំនួន៨៩៧៨៦នាក់ ក្នុងនោះ ជនជាតិវៀតណាម ច្រើនជាងគេ»។ សន្តិបណ្ឌិត​​ សុខ ផល មានប្រសាសន៍ទៀត​​ថា “ក្នុងប្រទេសរបស់យើង ជនបរទេសអន្ដោប្រវេសន៍ ដែលស្របច្បាប់តួលេខគោលបំផុត តាំងពីឆ្នាំ១៩៥៧ រហូតដល់ពេលឥឡូវមានចំនួន ៨៩៧៨៦នាក់” ។ សន្តិបណ្ឌិត​​ សុខ ផលបន្ថែមថា​ “ចង់អ្នកណានិយាយថា តួលេខ៥០ម៉ឺននាក់ តួលេខ២០ម៉ឺននាក់ និយាយចុះ ប៉ុន្ដែតួលេខពិតប្រាកដដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជារបស់ក្រសួងមហាផ្ទៃ មានតួលេខតែប៉ុណ្ណឹង ៨៩៧៨៦” ។ តួលេខនេះគ្មានការបិទបាំងឡើយ ។ ជនបរទេសស្របច្បាប់ នៅកម្ពុជាមានចំនួន១...
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានសូមជម្រាបជូនសាធារណជនកុំភ័នច្រឡំនឹងការ​​ផ្សព្វផ្សាយព័ត៌មានមិនពិត

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានសូមជម្រាបជូនសាធារណជនកុំភ័នច្រឡំនឹងការ​​ផ្សព្វផ្សាយព័ត៌មានមិនពិត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានសូមជម្រាបជូនសាធារណជនជ្រាបថា មួយរយៈពេលកន្លងមកនេះទាំងសាធារណជន ទាំងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទបានតាមដានអំពីការវិឌ្ឍន៍នៃការឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019nCoV) ។ ទន្ទឹមនេះក៏មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូច ជាពិសេសបណ្ដាញ​ទំនាក់ទំនងសង្គម បានឆ្លៀតឱកាសកេងចំណេញលើទុក្ខលំបាករបស់ប្រជាជនជាសកល ផ្សព្វផ្សាយព័ត៌មានមិនពិតដោយមិនបានធ្វើការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ អំពីការឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នេះ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ។ អគ្គនាយកដ្ឋានសូមបង្ហាញជូនសាធារណជននូវគេហទំព័រ គណនី/ទំព័រហ្វេសប៊ុក (Account / Facebook Page) ដែលមិនមានចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយផ្សព្វផ្សាយព័ត៌មានដូចខាងក្រោម៖  ...