ឃាត់ខ្លួន មេការកាស៊ីណូម្នាក់ បន្ទាប់ពីបុគ្គលិកជាជនជាតិវៀតណាមប្តឹងពៅបទបង្ខំាងមនុស្សខុសច្បាប់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងឲ្យដឹងថា ទាក់ទងនឹងករណី បុគ្គលិកកាស៊ីណូ មួយកន្លែង នៅជ្រៃធំ ខេត្តកណ្ដាល សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួន មេការកាស៊ីណូម្នាក់ បន្ទាប់ពីបុគ្គលិកជាជនជាតិវៀតណាម អះអាងថា បានបង្ខាំងទុកពួកគេ និងមិនបានបើកប្រាក់ខែឲ្យ។
សម្ដេច ស ខេង បានថ្លែងបែបនេះ ក្នុង ឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ក្រុមការងារ ជំនាញអន្ដរក្រសួង-ស្ថាប័ន ទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នានៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង មានប្រសាសន៍បញ្ជាក់ថា «ករណីបុគ្គលិកកាស៊ីណូមួយនៅជ្រៃធំ ខេត្តកណ្ដាល បានសម្រុករត់ចេញពីកាស៊ីណូនោះ អាជ្ញាធរឃាត់ខ្លួនបានបុគ្គលិក ម្នាក់ ជាជនជាតិវៀតណាម ប៉ុន្ដែមិនមានឯកសារស្នាក់នៅជាក់លាក់ ន...








