ឆ្នាំ២០២០និងឆ្នាំបន្ទាប់សេដ្ឋកិច្ចកម្ពុជាមិនមានវិបត្តិអ្វីកើតឡើងនោះទេ នឹងបន្តមានភាពរឹងមាំ
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឍមណ្ឌលសិក្សាភាសាចិននៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងបញ្ជាក់ថា ក្នុងស្ថានភាពដូចពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាមិនមានវិបត្តិអ្វីកើតឡើងនោះទេ គឺរឹតតែរឹងមាំថែមទៀត ដោយសារតែមានការចាប់ដៃគូរជាមួយអាមេរិក និងកូរ៉េ ដែលប្រទេសទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈក្រុមហ៊ុនកូរ៉េនិងក្រុមហ៊ុនវិនិយោគផ្សេងៗទៀត។
លោកបណ្ឌិតបានពន្យល់ថា ចំណុចល្អ ការរៀបចំខ្លួនរបស់រាជដ្ឋាភិបាលលើប្រពន្ធយកពន្ធឬអនុគ្រោះពន្ធធ្វើតែ១ឆ្នាំម្តងទេលើកនេះ និងការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ហើយក្រៅពីនេះ មានការវិនិយោគរោងចក្រតម្លើងរថយន្ត ដែលជាការបង្វែទិសដៅសេដ្ឋកិច្ចពីការផលិតធម្មតាឲ្យមានការផលិតតាមបែបទំនើបនិងមានតម្លៃបន្ថែមសម្រាប់ជាតិ។
លោកបណ្ឌិតចាត់ទុកថា« ទីផ្សារអចលនមានការប្រែប្រួលទៅតាមកម្លាំងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ កាលណាប្រជាជនមានការងារធ្វើមានចំណូល ផុតការព្រួយបារម្ភគឺ ទីផ្ស...








