រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ៖ ទីប្រឹក្សានិងអនុព័ន្ធពាណិជ្ជកម្មថ្មី ធ្វើកិច្ចការសំខាន់បី ជូនប្រទេសជាតិ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់ទីប្រឹក្សា និងអនុព័ន្ធពាណិជ្ជកម្មថ្មី ធ្វើកិច្ចការសំខាន់ចំនួនបី ជូនប្រជាជន និងប្រទេសជាតិ ។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលទើបទទួលបានការតែងតាំង ឱ្យទៅបម្រើការងារជាទីប្រឹក្សា និងអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបរទេស។
សូមបញ្ជាក់ថា កិច្ចការសំខាន់បី រួមមាន ៖ ទី១ ប្រកាន់ខ្ជាប់នូវវប្បធម៌សាមគ្គីភាព និងភាតរភាព ក្នុងពេលបំពេញកាតព្វ កិច្ចនៅក្រៅប្រទេស ។ ២ ខិតខំជំរុញការនាំចេញផលិតផលខ្មែរ និងទី ៣ ជួយកៀងគរវិនិយោគិន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកធ្វើពិពិធកម្មឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន និងប្រទេសជាតិ។
លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តតំណ...








