ជប៉ុនប្ដេជ្ញាជួយកម្ពុជា ពង្រឹងអ្នកជំនាញទេសចរណ៍ឱ្យកាន់តែច្រើនពេលមានដើងហោះហើរពីជប៉ុនមកសៀមរាប នាចុងឆ្នាំ២០១៩
ភ្នំពេញ៖ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បង្ហាញសុទិដ្ឋិនិយមនៅចំពោះមុខថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា នៅពេលមានជើងហោះហើរត្រង់ពីទីក្រុងធំៗមួយចំនួនរបស់ជប៉ុនមកកាន់សៀមរាប-អង្គរ នៅចុងឆ្នាំ២០១៩ នេះ។ភ្ញៀវទេសចរជប៉ុន ព្រមទាំងភ្ញៀវទេសចរមកពីប្រទេសទី៣ នឹងមានការកើនឡើងកាន់តែច្រើននៅកម្ពុជា ដូច្នេះហើយកម្ពុជាត្រូវពង្រីកសមត្ថភាពអ្នកជំនាញទេសចរណ៍បន្ថែមទៀត។
កញ្ញា Mizuho Kanda ប្រធានផ្នែកទទួលបន្ទុកទេសចរណ៍ និងជាតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងជាសាស្រ្តាចារ្យនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនយ៉ាម៉ាម៉ូតុ បានថ្លែងបែបនេះក្នុងពិធីសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញភាសាជប៉ុនដល់អ្នកជំនាញទេសចរណ៍ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។
កញ្ញា Mizuho Kanda មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានប្ដេជ្ញាជួយភាគីកម្ពុជាបង្កើនការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកជំនាញទេស...








