ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេអះអាងថា ទិសដៅរបស់សហរដ្ឋអាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេអះអាងថា ទិសដៅរបស់សហរដ្ឋអាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះបានជួបពិភាក្សាការងារ ជាមួយ លោក Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ។ លោក Antony Blinken បានគោរពថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន, ការផ្ដល់ដីឱ្យសហរដ្ឋអាមេរិក សង់ស្ថានទូត, ការធ្វើដំណើរទៅប្រជុំដោយជោគជ័យនៅទីក្រុងវ៉ាសីនតោន, ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចត ដែលនៅក្នុងនោះមានជនជាតិអាមេរិកចំនួន ៦០០នាក់។ ការបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន, ការរុករកអធិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម TOWMIA, កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ។ លោក Blinken បានគោរពជម្រាបជូនសម្ដេចតេជោថា ទិសដៅរបស់សហរដ្ឋអាមេរិក គឺមាន...
ក្រសួងការពារជាតិមិនទាន់មានចំណាត់ការលើឈ្មោះ ហួន សីហា នៅឡើយទេ ករណីពលរដ្ឋចោទរឿងរត់ការចូលក្របខណ្ឌ»

ក្រសួងការពារជាតិមិនទាន់មានចំណាត់ការលើឈ្មោះ ហួន សីហា នៅឡើយទេ ករណីពលរដ្ឋចោទរឿងរត់ការចូលក្របខណ្ឌ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រយៈពេល៥ខែមកកន្លងមកនេះ ក្រសួងការពារជាតិហាក់នៅមិនទាន់មានពីព័ត៌មានស្តីពីចំណាត់ការលើឈ្មោះ ហួន សីហា ដែលរងការចោទពីរងគ្រោះច្រើនគ្រួសារថា បាន«ឆបោកលុយ»ពួកគាត់ជាថ្នូរចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ ជុំវិញករណីនេះ សារព័ត៌មាន ដេលីខ្មែរ បានទាក់ទងសុំការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី៤ ខែសីហានេះ ក៏ប៉ុន្តែពេលទូរស័ព្ទទៅមិនមាននៅក្នុងតំបន់សេវា ។ ប៉ុន្តែយោងតាម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះបានចេញបដិសេធរួចមកហើយថា« លោកមិនមានជំនួយការឈ្មោះ ហួន សីហា នោះទេ និងស្នើឲ្យមានការស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់»។ សូមរំលឹកថា បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយមក សារព័ត៌មានមួយចំនួនចុះផ្សាយលើមន្រ្តីសក្កិ៤កន្លះម្នាក់មានអត្តលេខ ២៣៣ ១១៩ នៅអង្គភាពកងពលធំលេខ២ កងទ័ពជើងគោកនៃកងយោធពលខេមភូមិន្ទ ឈ្មោះ ហួន ស៊ីហា ត្រូវបានជនរងគ្រោះបញ្ជាក់ថា ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងជំនួបដែលមានរយៈពេលជាង ២ម៉ោងនេះ គឺបានពិភាក្សាទៅលើទី១)ពាក់ព័ន្ធនឹងទំនាក់ទំនង និងកិច្ចពិភាក្សាទ្វេភាគី កម្ពុជា-ចិន , ទី២) ការផ្លាស់ប្ដូរការងារក្រៅពីកម្ពុជា និងចិន គឺមានការងារអាស៊ាន-ចិន និងការផ្លាស់ប្ដូរមតិយោបល់លើបញ្ហាអន្តរជាតិ។ សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចពិតជារីករាយដែលបានជួបឯកឧត្ដមជាថ្មីម្ដងទៀតក្នុងពេលវេលានេះ ដ្បិតកន្លងមកនេះ យើងមិនបានជួបគ្នាផ្ទាល...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសកាតា

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសកាតា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ លោក Sheikh Mohammed bin Abdulrahman al-Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកាតា។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា និងគណៈប្រតិភូដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ទំនា ក់ទំនងទ្វេភាគីរបស់យើងមានភាពល្អប្រសើរទៅមុខហើយទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនាពេលនេះ នឹងរួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសពង្រីកទំនាក់ទំនងរវាងប្រទេសកាតា និងប្រទេសអាស៊ានផងដែរ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរ...
កម្ពុជាសន្តិភាព សូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជា

កម្ពុជាសន្តិភាព សូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: កម្ពុជាសន្តិភាព សូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Minister s’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានដូចជា 1-Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត, 2-Nikos Dendias រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសក្រិក, 3-H.E Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន, 4-H.E Erywan Yusof រដ្ឋមន្រ្តីក្រសួងការបរទេសទី២ នៃប្រទេសព្រុយណេ និងលោកជំទាវ, 5-H.E Bui Thanh Son រដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម, ។ 6-H.E Retno L.P. Marsudi រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី, 7-H.E Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបូរី, 8-H.E Don Pramudwinai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃរាជ...
រដ្ឋមន្ត្រីការបរទេសចិន អញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

រដ្ឋមន្ត្រីការបរទេសចិន អញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ: លោកវ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM ) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ AKP...
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។ នៅក្នុងកម្មវិធីថ្ងៃស្អែកនេះផងដែរ មុនឈានដល់កម្មវិធី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន ហើយសម្តេចតេជោ ក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ានផងដែរ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានា...
ប្រធានគណៈកម្មាធិការជាតិ «គ.ជ.ក.ប.» បានដឹកនាំគណៈប្រតិភូកម្ពុជាទស្សនកិច្ចសិក្សានៅគណៈកម្មាធិ ការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្ដាលី

ប្រធានគណៈកម្មាធិការជាតិ «គ.ជ.ក.ប.» បានដឹកនាំគណៈប្រតិភូកម្ពុជាទស្សនកិច្ចសិក្សានៅគណៈកម្មាធិ ការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្ដាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(នៅទីក្រុងសុីដនី ប្រទេសអូស្ត្រាលី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ កម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»កាល ពី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២អញ្ជើញដឹកនាំគណៈប្រ តិភូ ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជាលេខាធិការដ្ឋាន នៃគ.ជ.ក.ប បំពេញទស្សនៈកិច្ចសិក្សានៅគណៈកម្មាធិ ការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្ដាលី( ACCC) នៅទីក្រុងសុីដនី ប្រទេសអូស្រ្ដាលី។ ដំន់រទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោកស្រី Gina Cass Gottlieb ប្រធានគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី(ACCC) ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ ។ គោលដៅសំខាន់គឺ ការសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗ ការកសាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងការអនុវត្តច្បាប់ស្តីពីកិច្ចក...
សម្តេចតេជោ ហ៊ុន សែន៖ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន

សម្តេចតេជោ ហ៊ុន សែន៖ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីបានថ្លែងថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិតការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រី និងសត្វ។ល។ ការឆ្លងឆ្លើយរវាងប្រជាជន និងនាយករដ្ឋមន្ត្រី បានធ្វើឱយវេទិការមានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងបានដោះស្រាយ សា​លា​រៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹក វត្តអារាម។ល។ បានយ៉ាងច្រើនទៀតផង។ ពីប្រទេសដែលខ្វះស្រូវប្រមាណ ១លានតោន នាទសវត្សរ៍១៩៩០ និងដើមឆ្នាំ២០០០ ពេលនេះយើងសល់ស្រូវជាង ៦លានតោន ជាមួយដំណាំកសិកម្មផ្សេងទៀត មានការរីកចំរើនយ៉ាងខ្លាំងដែលធ្វើឱយ យើងដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ។ វេទិការតាមវាលស្រែធ្វើមិនតិចជាង១០ដង នោះទេដែលមាននៅខេត្តកណ្តាល កំពង់...
សម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម

សម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញា​តឱ្យ លោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ លោកស្រី​ ង្វៀន ធីថាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភាបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកទទួលជួបគណៈប្រតិភូ របស់លោកជំទាវនាឱកាសនេះ ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត។ លោកស្រី​ប្រធានគណៈប្រតិបានចូលរួមអរសារទរ ចំពោះការភិអភិវឌ្ឍឥតឈររបស់កម្ពុជានៅគ្រប់វិស័យ ទោះបីនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩យ៉ាងណាក្តី។ ឆ្លៀតឱកាសនោះលោកស្រី​ ង្វៀន ធីថាញ់ បានរាយការណ៍ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពីវិវឌ្ឍន៍ថ្មីៗនៅប្រទេសវៀតណាម ក៏ដូចជាកិច្ចការរបស់រដ្ឋសភាវៀតណាម ដែលបានអនុវត្តនាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការរវាង សមាគមមិត្តភាព នៃប្រទេសទាំងពីរ វៀ...