មេដឹកនាំចិនអះអាងថា ជានិច្ចកាលកងទ័ពចិនតែងតែជាកម្លាំងដ៏រឹងមាំ ក្នុងការរក្សាសន្តិភាពពិភពលោក
(ប៉េកាំង)៖ ក្នុងការអនុវត្តជាយូរអង្វែង កងទ័ពប្រជាជនចិនបានវិវឌ្ឍរីកចម្រើនក្រោមទង់របស់បក្ស បង្កើតបានពីគោលការណ៍កសាង និងគ្រប់គ្រងកងទ័ព បង្កើតយុទ្ធសាស្ត្រ សម្រាប់សង្គ្រាមប្រជាជន និងបណ្តុះនូវប្រពៃណីដ៏រុងរឿង និងឥរិយាបទការងារដ៏ល្អប្រសើរ។
កងទ័ពប្រជាជនចិនបានដើរឆ្ពោះពី ជ័យម្នះទៅកាន់ជ័យជម្នះបង្ហាញពីកម្លាំងដ៏អស្ចារ្យ នៃការដឹកនាំរបស់បក្សកុម្មុយនីស្តតចិន កម្លាំងដ៏អស្ចារ្យនៃឧត្តមគតិ និងជំនឿ កម្លាំងដ៏អស្ចារ្យនៃកំណែទម្រង់ និងការឆ្នៃប្រឌិតថ្មី ថាមពលដ៏អស្ចារ្យនៃស្មារតីប្រយុទ្ធ កម្លាំងដ៏អស្ចារ្យនៃ វិន័យបដិវត្តន៍ និងកម្លាំងដ៏អស្ចារ្យនៃសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន។
ប្រវត្តិសាស្ត្របានប្រាប់យើងថា «គណបក្សបញ្ជាកាំភ្លើង» គឺជាការធានាជាមូលដ្ឋានសម្រាប់រក្សាសារជាតិ និងវត្ថុបំណងរបស់កងទ័ពប្រជាជន។ នេះគឺជាការពិតដែលមិនអាចកែប្រែបាន ដែលបក្សរបស់យើងបាន សម្រេចបានក្នុងការតស៊ូប្រយុទ្ធ។ ឧត្តមគតិ និងជំនឿដ៏ខ្ពង់ខ្ពស់ គឺជាកម្ល...







