ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចតេជោ៖ កម្ពុជាមិនមែនជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ

សម្តេចតេជោ៖ កម្ពុជាមិនមែនជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងទី៥ ខែសីហា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា កម្ពុជាមិនបណ្តោយឲ្យក្លាយជាជម្រក​ក្រុមភេរវករ និងក្រុម​លាងលុយកខ្វក់ឡើយ។ សម្តេចតេជោ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​ប្រគល់សញ្ញាបត្រនៅ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា «ក្រុមភេរវករបានចូលដល់បាងកក ដើម្បីរំខានរដ្ឋាភិបាល ប្រាយុទ្ធ ចាន់អូចា។ តែកម្ពុជា មិបណ្តោយឲ្យ ក្លាយ​ជាជម្រកក្រុមភេរវករ និងក្រុមលាងលុយកខ្វក់ឡើយ»៕  ...
អាមេរិកនឹងដំឡើងពន្ធនាំចូលពីចិន១០%លើតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារ

អាមេរិកនឹងដំឡើងពន្ធនាំចូលពីចិន១០%លើតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹងដំឡើងពន្ធ១០% លើទំនិញនាំចូលពីប្រទេសចិនក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារ ដែលនឹងចូលជាធរមាននៅខែក្រោយនេះ ។នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ RT ។ សូមបញ្ជាក់ថា ប្រទេសចិនបាននាំចេញទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារនៅសហរដ្ឋអាមេរិក ក្នុងទឹកប្រមាណជាង៥០០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយការដំឡើងតម្លៃពន្ធនាំចូលនេះ គឺជាជុំទីពីរហើយ ។ នៅជុំទីមួយ អាមេរិកបានដំឡើងតម្លៃពន្ធនាំចូលពីប្រទេសសចិនក្នុងអត្រា២៥% លើមុខទំនិញរបស់ប្រទេសចិនដែលមានតម្លៃទឹកប្រាក់២០០ពាន់លានដុល្លារ ដែលបានចូលជាធរមានរួចហើយ ៕...
លោកឧកញ៉ា ឯល គ្រីយ៉ា និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ផ្ញើសារជូនពរថ្ងៃចម្រើនព្រះ ជន្មាយុរបស់ សម្ដេចតេជោនាយករដ្ឋមន្រី្ត

លោកឧកញ៉ា ឯល គ្រីយ៉ា និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ផ្ញើសារជូនពរថ្ងៃចម្រើនព្រះ ជន្មាយុរបស់ សម្ដេចតេជោនាយករដ្ឋមន្រី្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y Real Estate និងលោកជំទាវ ព្រមទាំងបុគ្គលិករបស់ក្រុមហ៊ុន N&Y Real Estate ទាំងអស់ ផ្ញើសាជូនពរថ្ងៃចម្រើនព្រះជន្មាយុ របស់ សម្ដេចអគ្គមហាសេនាបតីតេនាយករដ្ឋមន្រី្តនៃពរះរាជា ណាចក្រកម្ពុជា។ លោកឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y Real Estate និងលោកជំទាវ ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជូនពរបវរមហាប្រសើរជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញា ញាណវាងវៃ និងអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពលើសកលលោក។    ...
ក្រុមហ៊ុនអាយ អាយ អេស (IIS)ត្រូវការជ្រើសរើសកម្មសិក្សាការីជាច្រើនផ្នែកធ្វើការនៅប្រទេសជប៉ុន

ក្រុមហ៊ុនអាយ អាយ អេស (IIS)ត្រូវការជ្រើសរើសកម្មសិក្សាការីជាច្រើនផ្នែកធ្វើការនៅប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស មានប្រសាសន៍បញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរ ថា ថ្មីៗនេះក្រុម ហ៊ុនលោកត្រូវការកម្មសិក្សាការីជាច្រើននាក់ជាបន្ទាន់ ក្នុងនោះផ្នែកសំណង់(រើអន្ទារ) ផ្នែកឧស្សាហ៍កម្ម(តម្លើងម៉ាស៊ីន, វាយក្ដាពុម្ព) ផ្នែកកសិកម្ម(ចិញ្ចឹមត្រី ចិញ្ចឹមជ្រូក)ជាដើម។ លោក ឯល រ៉ូហ្សែត បានមានប្រសាសន៍ទៀតថា តើលោកអ្នកធ្លាប់ដាក់ពាក្យទៅធ្វើការនៅប្រទេសជប៉ុន តាមរយះក្រុមហ៊ុនដទៃអស់រយះពេលយូរហើយ តែមិនបានសម្ភាសន៍ និងចាកចេញទៅធ្វើការនៅប្រទេស ជប៉ុនមែនទេ! ឥឡូវនេះក្រុមហ៊ុន អាយ អាយ អេស ត្រូវការកម្មសិក្សាការីជាច្រើននាក់ជាបន្ទាន់ ដើម្បីចូលបំពេញការងារជាច្រើនផ្នែក។ លោកអគ្គនាយកបន្ថែមថា លក្ខណជ្រើសរើសបេក្ខជនបេក្ខនារី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣០ឆ្នាំ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចទទួលដាក់ពាក្យរៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង ៨ ០០ព្រឹកដល់ម៉ោង ៥ ០០ល្ងាច ចាប់ពីថ្ងៃច័ន្ជ ដល់ថ្ងៃសៅរ៍។ ក្រុមហ...
ពីថ្ងៃទី៣​ ដល់៦​ ខែសីហាមានខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ​ នៅខេត្តកោះកុង​ និងខេត្តព្រះសីហនុ​

ពីថ្ងៃទី៣​ ដល់៦​ ខែសីហាមានខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ​ នៅខេត្តកោះកុង​ និងខេត្តព្រះសីហនុ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្រសួងធនធានទឹក​ និងឧតុនិយម​ បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៣​ ដល់ថ្ងៃទី៦​ ខែសីហា​ ដោយសារ​ឥទ្ធិពល​នៃខ្យល់មូសុងនិរតី​ ធ្វេីឲ្យមានភ្លៀង​ និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ​ ពិសេសខេត្តកោះកុង​ និងខេត្តព្រះសីហនុ​ ៕
អគ្គរដ្ឋទូតថ្មីរបស់ចិន ប្រចាំអង្គការសហប្រជាជាតិព្រមានធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

អគ្គរដ្ឋទូតថ្មីរបស់ចិន ប្រចាំអង្គការសហប្រជាជាតិព្រមានធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

ព័ត៌មានទាន់ហេតុការណ៍
លោក Zhang Jun អគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រ ទី០២ ខែសីហានេះថា ចិនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រយុទ្ធក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប្រសិនបើលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែបន្តពង្រីកសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ។ លោក Zhang Jun បានបន្ថែមថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ក៏អាចធ្វើឲ្យប៉ះពាល់ផងដែរ ដល់កិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិក ក្នុងសំណុំរឿងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដែលពិបាកក្នុងការស្វែងរកកិច្ចព្រមព្រៀងក្នុងការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង ។ ការព្រមានរបស់អគ្គរដ្ឋទូតថ្មីចិនប្រចាំនៅអង្គការសហប្រជាជាតិនេះ ត្រូវបានធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ បានប្តេជ្ញានឹងដំឡើងតម្លៃពន្ធនាំចូលពីចិនក្នុងអត្រា១០% លើទំនិញចិនដែលត្រូវនាំចូលអាមេរិកក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារបន្ថែមទៀត ដែលអាចនឹងចូលជាធរមាន នៅខែ...
សេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

សេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ទីស្តីការគណៈរដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃសុក្រទី២ ខែកក្កដា ឆ្នាំ២០១៩នេះ។ កិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី បានពិភាក្សាលើរបៀបវារៈអំពីសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម និងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីភាសាខ្មែរ ព្រមទាំងបញ្ហាផ្សេងៗ។    ...
លិខិតជូនពររបស់ អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស

លិខិតជូនពររបស់ អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងលោកស្រីឆឹង សុជាតិ​​ ព្រមទាំងបុគ្គលិកទាំងអស់ បានផ្ញើសារជូនពរ​ លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសគម្រប់ខួបកំណើត៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ ។  
លោកស៊ុន ចាន់ថុល ៖ ក្រសួងមានគោលការណ៍ច្បាស់លាស់ការសាងសង់ ជួសជុលថែទាំផ្លូវថ្នល់មានគុណភាព និងជាប់បានយូរ

លោកស៊ុន ចាន់ថុល ៖ ក្រសួងមានគោលការណ៍ច្បាស់លាស់ការសាងសង់ ជួសជុលថែទាំផ្លូវថ្នល់មានគុណភាព និងជាប់បានយូរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសឲ្យដឹងថា ក្រសួងមានគោលការណ៍ច្បាស់លាស់ក្នុងការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់ ពោលគឺទទួលយកតែផ្លូវណាដែលត្រូវបានសាងសង់ និងជួសជុល មានគុណភាព និងជាប់បានយូរប៉ុណ្ណោះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសបែបនេះ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី បច្ចេកទេសការជួសជុលផ្លូវថ្នល់ ប្រើវិធីសាស្ត្រ Cold in Place Recycling ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ។ សូមបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងបណ្ដុះបណ្ដាល បំពាក់បំប៉ននូវចំណេះដឹងថ្មី ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ បន្ថែមលើចំណេះដឹងដែលមានស្រាប់ជូនដល់មន្ត្រីពាក់ព័ន្ធនៃក្រសួងសំដៅពង្រីក និងពង្រឹងសមត្ថភាពមន្ត្រីក្នុងការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់តាមវិធីសាស្រ្តថ្មី ស្របតាមការរីកចម្រើនផ្ន...
ក្រសួងទេសចរណ៍និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនឹងជំរុញការអភិវឌ្ឍទីក្រុងកំពត បាត់ដំបង ក្រចេះ ជាគោលដៅទេសចរណ៍ទាក់ទាញទី២

ក្រសួងទេសចរណ៍និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនឹងជំរុញការអភិវឌ្ឍទីក្រុងកំពត បាត់ដំបង ក្រចេះ ជាគោលដៅទេសចរណ៍ទាក់ទាញទី២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)បានប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រក ប ដោយបរិយាប័ន្ន»សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination) បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។ លោក ​​ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងទេសចរណ៍ កាលពី​​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលអនុសាសន៍នានាពីក្រសួងទេសចរណ៍ លើការសិក្សាលទ្ធភាពនៃគម្រោងខាងលើនេះ។ លោករដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍន៍ទីក្រងទាំង៣ខាងលើ...