រមណីយដ្ឋានទើបបង្កើតថ្មី«បងប្អូនសិត្បូ»បើកសាកល្បងភ្លាមភ្ញៀវសម្រុកលេងកម្សាន្តស្ទើរកកន្លែងអង្គុយគ្មាន
លោក ប៉ាត់ ចំណាន អ្នកគ្រប់គ្រងរមណីដ្ឋាន បងប្អូនសិត្បូ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៥ខែសីហានេះថា នៅក្នុងសប្តាហ៍នេះ ភ្ញៀវទេសចរមកលេងកម្សាន្តចុងសប្តាហ៍ ថ្ងៃសៅរ៍ និងអាទិត្យភ្ញៀវទេសចរក្នុងស្រុកមកលេងកម្សាន្តច្រើនស្ទើរតែរកកន្លែងអង្គុយគ្មាន ហើយមានទីតាំងស្ថិតនៅ ភូមិកំពង់ព្រីង ឃុំសិត្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល មិនឆ្ងាយប៉ុន្មានទេ ពីរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍ទៀតថា ថ្មីបើមិនទាន់រៀបចំរួចរាល់ក៏ពិតមែ តែពួកយើង នឹងបម្រើសេវាកម្មឲ្យបានល្អ និងមានអនាម័យ ដល់អស់លោកអ្នកមទទួលទានអាហារនិងភេសជ្ជៈ ហើសូមទោសអតិថិជន ដែលបានបំរើសេវាមិនបានដិតដល់ ដោយសារនេះជាការបើកសាកល្បង។
លើសពីនេះអ្នកវិនិយោគខាងលើបន្ថែមថា«សូមបងប្អូនអាធ្យាស្រ័យបើសេវាកម្មយើងខ្ញុំមានភាពយឺតយ៉ាវនោះ ដោយសារតែបុគ្គលិកតិច ហើយសន្យាថា នឹងបង្កើនលទ្ឋភាពនូវសេវាក...








