Author: daily-khmer
រដ្ឋមន្ត្រីក្រសួងការងារ “ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនគឺឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា”
(ភ្នំពេញ)៖ជាទូទៅប្រជាជនកម្ពុជាក្រៅពីមិនហ៊ានចំណាយថវិកាលើការថែទាំសុខភាពក៏មិនមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯងនៅពេលដែល ពួកគាត់ឈានចូលដល់វ័យចាស់ជរានោះដែរ ដោយភាគច្រើនត្រូវពឹងផ្អែកលើការឧបត្ថម្ភរបស់កូនចៅ។ ទម្លាប់នេះជាកត្តាជំរុញឱ្យប្រជាជនកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា ហើយបញ្ហានេះត្រូវបានគិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម ។
នៅក្នុងច្បាប់នេះកំណត់ការគ្រប់គ្រងរបបសន្តិសុសង្គមនៃព្រះរាជា ណាចក្រកម្ពុជា ដែលរួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ មកដល់ពេលនេះកម្ពុជា បានអនុវត្តរបបសន្តិសុខសង្គមចំនួន៣រួមមាន៖ ទី១.ផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ២០០៨ ទី២.ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ២០១៦ និងទី៣.ផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហ...
កម្ពុជានឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារសម្រាប់រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម និងកីឡាអាស៊ីអាគ្នេយ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។
កិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែ កក្កដា ២០២២ ។
សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។
កម្ពុជាបានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០ ២២ នេះបានអញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។
កិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែ កក្កដា ២០២២ ។
សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។
កម្ពុជា បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្...
សន្តិបណ្ឌិត សុខ ផល បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីសិក្សារៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម
ភ្នំពេញ: សន្តិបណ្តិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមនៅព្រឹកថ្ងៃទី០ ៨ ខែមិថុនា ឆ្នាំ២០២២នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំគឺក្នុងបំណងស្តីពីការរៀបចំ បង្កើត និងដំឡើងម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម។
ការសិក្សា បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម រាជរដ្ឋាភិបាលមានទិសដៅសម្រួលដល់ផលប្រយោជន៍នៃប្រទេសទាំងពីរលើវិស័យទេសចរណ៍លំហូរសេដ្ឋកិច្ចនិងពាណិជ្ជ កម្ម។
សមាជិកក្រុមការងារ ដែលជាអភិបាលនៃគណៈអភិបាលខេត្ត ជាប់ព្រំដែនប្រទេសវៀតណាមបានលើកឡើងពីចំណុចវិជ្ជមាន និងផលលំបាកក្នុងការដោះដូរលក់ផលិតផលកសិកម្ម ព្រមទាំងការស្ន...
សម្តេចតេជោ ហ៊ុន សែន ប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន ប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ (Shinzo Abe)
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភព លោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។
សម្តេចតេជោបានបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើកឯកឧត្តម អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន...
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo កំពុងស្ថិតនៅក្នុងមន្ទីរពេទ្
បរទេស:អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដោយគ្មានសញ្ញាសំខាន់ បន្ទាប់ពីត្រូវបានបាញ់ប្រហារនៅតាមផ្លូវក្នុងខេត្ត Nara ភាគខាងលិច។
ប៉ូលីសបានចាប់ខ្លួន Yamagami Tetsuya ពីបទប៉ុនប៉ងមនុស្សឃាត។ ប្រភពស៊ើបអង្កេតបានប្រាប់ NHK កាំភ្លើងដែលរឹបអូសបាននៅកន្លែងកើតហេតុហាក់ដូចជាធ្វើដោយដៃ។ ជនសង្ស័យអាយុ៤១ឆ្នាំ រស់នៅក្រុងណារ៉ា ជាកន្លែងដែលការបាញ់ប្រហារកើតឡើង។
មិនមានការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតអំពីស្ថានភាពរបស់លោក អាបេ។ មន្ត្រីសង្គ្រោះបន្ទាន់និយាយថា គាត់មិនមានសញ្ញាជីវិតអ្វីឡើយ ។
ប្រភព: NHK...
ក្រុមហ៊ុន ហ៊ួត ជា បន្តបើកសម្ភោធសាខាពីរទៀត ក្នុងពេលតែមួយ!
ភ្នំពេញ:ក្រុមហ៊ុន ហ៊ួត ជា គឺជាក្រុមហ៊ុនឈានមុខគេខាងផ្នែកលក់គ្រឿងសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបើកលក់ហ្រ្វេនឆាយ នៅទូទាំងប្រទេស ដែលមកទល់នឹងពេលនេះមានសាខាជិត១០ ០កន្លែង ដែលបានបើកដំណើរការ ៨សាខាកំពុងរៀបចំដេគ័រហាង និង១៦ទីតាំងកំពុងដាក់ស្នើសុំទិញសិទ្ធិហ្រ្វេនឆា យ បន្ថែមទៀត។
នៅក្នុងថ្ងៃ០៧.០៧.២០២២ ម្សិលមិញនេះក៏មានវត្តមានសាខាចំនួនពីរបន្ថែមទៀតដែលបានធ្វើការសម្ភោធដាក់អោយដំណើរការនៅទីតាំងពីរផ្សេងគ្នាគឺ សាខាស្រុកពាមជរ ខេត្តព្រៃវែង និងក្រុងច្បារមន ខេត្តកំពុងស្ពឺ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន ហ៊ួតជា គឺជាក្រុមហ៊ុនលក់គ្រឿងសំណង់តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជាបានបើកលក់សិទ្ធិហ្រ្វេនឆាយ ដែលបានការគាំទ្រពីសំណាក់បងប្អូនអាជីវករដែលស្រលាញ់វិស័យលក់គ្រឿងសំណង់យ៉ាងច្រើនសន្ធឹកសន្ធាប់គ្រប់តំបន់នៅទូទាំងប្រទេស។
យ៉ាងណាមិញក្រុមហ៊ុនហ៊ួត ជាក៏កំពុងតែស្វែងរកនៅតំណាងសាខាជាច្រើនទីតាំងបន្ថែមទៀតនៅទូទាំងប្រ...
សន្តិបណ្ឌិត សុខ ផល បានដឹកនាំក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន ស្រុកបាណន់បំពេញការងារឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋនាពេលកន្លងមក
បាត់ដំបង: សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណ បក្សប្រជាជនកម្ពុជាស្រុកបាណន់ កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះបានដឹកនាំក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន ស្រុកបាណន់បំពេញការងារឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋនាពេលកន្លងមក សុំធ្វើការជួសជុលនិងសាងសង់ឡើងវិញនូវអគារសាលាបឋមសិក្សា០១ខ្នង ដែលមានសកម្មភាពការងារដូចខាងក្រោម ៖
១- ចូលរួមជាអធិបតីក្នុងពិធីប្រគល់អគារ សាលាបឋមសិក្សាទួលអណ្តែត១ខ្នង មាន៦បន្ទប់ ទើបជួសជុល និងសាងសង់ឡើងវិញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០១០ ស្ថិតក្នុងភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង៖
- និងបានបន្តរៀបចំលម្អបន្ថែមក្នុងបរិវេណសាលាដូចជា៖ ធ្វើតារាងបាល់ទាត់
ចំនួន ០១ និងសង់រូបសត្វតំណាងឆ្នាំទាំង១២។ល។
- បានឧបត្ថម្ភដល់ មន្ត្រីមូលដ្ឋាន គ្រូបង្រៀន ប្រជាការពារចំនួន២៨នាក់,ជូនមាតាបិតាសិស្សចំនួន៧៨នាក់ ជូនសិស្សានុសិស្សចំ...

