រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា
(ភ្នំពេញ)៖នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០ ២២កាលពីរសៀលថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២អនុញ្ញាតឱ្យ លោក Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងសហការី ចូល ជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងគោលដៅពង្រឹងកិច្ចស ហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
រដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឯកអគ្គរដ្ឋទូត ព្រមទាំងសហការី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះប្រទេសមីយ៉ាន់ ម៉ាដែលបានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ២០២២។
ឆ្លៀតក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការរៀបចំសមិទ្ធផលសេដ្ឋកិច្ចអាទិភាពកម្ពុជាទាំង ១៩ ក្...








