ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

តុលាការក្រុងកាត់ទោស លោកឧកញ៉ា លាន អាហ្វ្រីលគីនីនឲ្យជាប់ពន្ធនាគារមួយឆ្នាំតែទោសត្រូវព្យួរ ក្នុងសំណុំរឿងព្រហ្មទណ្ឌ

តុលាការក្រុងកាត់ទោស លោកឧកញ៉ា លាន អាហ្វ្រីលគីនីនឲ្យជាប់ពន្ធនាគារមួយឆ្នាំតែទោសត្រូវព្យួរ ក្នុងសំណុំរឿងព្រហ្មទណ្ឌ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២២បានប្រកាសសាលក្រមលោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្នុងសំណុំរឿង«បង្វែរវត្ថុរឹបអូសឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែទោសត្រូវព្យួរ និងសងជំងឺចិត្តទៅភាគីដើមបណ្ដឹង។ ចៅក្រមជំនុំជម្រះលើសំណុំរឿងនេះក៏បានប្រកាសទុកសិទ្ធិឲ្យ ឧកញ៉ា លាន អាហ្វ្រីលគីនីន ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ។កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ទិត សុទ្ធីប៉ូរ៉ាឆាត បានបើកសវនាការប្រកាសសាលក្រមកំបាំងមុខ ដោយបានសម្រេចផ្តន្ទាទោសលោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ដាក់គុករយៈពេលមួយឆ្នាំ (១ឆ្នាំ) តែទោសនោះត្រូវព្យួរ,ពិន័យជាប្រាក់ចំនួន១លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ និងបង្គាប់ឲ្យសងថ្លៃជំងឺចិត្តចំនួន២០លានរៀល ទៅភាគីខាងដើមបណ្ដឹង។ ឧកញ៉ា លាន អាហ្វ្រីលគីនីន អាយុ៤៤ឆ្នាំ ត្រូវបានដើមបណ្តឹងប្តឹងពីបទ បង្វែរវត្ថុរឹបអូស ឬវត្ថុធានាតាមបញ្ញត្តិមាត្រា៣៩៧នៃក្រមព្រហ្មទណ្ឌប្រព្រឹត...
ការអភិវឌ្ឍន៍ទំនាក់ទំនងយោធានៃប្រទេសចិន-អាមេរិក ទាមទារភាពស្មោះត្រង់

ការអភិវឌ្ឍន៍ទំនាក់ទំនងយោធានៃប្រទេសចិន-អាមេរិក ទាមទារភាពស្មោះត្រង់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា ការអភិវឌ្ឍន៍ទំនាក់ទំនងយោធានៃប្រទេសចិន-អាមេរិក ទាមទារភាពស្មោះត្រង់ និងការខិតខំប្រឹងប្រែងពីភាគីទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានលើកឡើងថា “បច្ចុប្បន្ននេះ បណ្តាញទំនាក់ទំនងរវាង យោធាទាំងពីរគឺបើកចំហ និងគ្មានការរំខាន ហើយប្រទេសចិន បើកចំហចំពោះការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ យោធារវាងប្រទេសទាំងពីរ”។ លោកបានបន្ដថា មួយរយៈកន្លងមកនេះ សហរដ្ឋអាមេរិក ដែលចេញពីចិត្តគំនិតនៃសង្រ្គាមត្រជាក់ បាននិងកំពុងអនុវត្តនយោបាយប្លុក ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិក បាននិងកំពុងរឹតបន្តឹង សម្ព័ន្ធភាពយោធាទ្វេភាគី ដោយភ្ជាប់កិច្ចព្រមព្រៀងយោធា រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ឬ AUKUS ដោយបានជ្រៀតជ្រែកយន្តការ Quad និងការពង្រឹងសម្ព័ន្ធ Five Eyes Alliance លោកថា សកម្មភាពបែបនេះ ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញព្រលែងកូនត្រីក្នុងទិវាមច្ឆជាតិ១កក្កដានៅអាងត្រពាំងថ្មខេត្តបន្ទាយមានជ័យ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញព្រលែងកូនត្រីក្នុងទិវាមច្ឆជាតិ១កក្កដានៅអាងត្រពាំងថ្មខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តបន្ទាយមានជ័យ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា កូនត្រីនិងត្រីមេពូជប្រមាណ ១លានក្បាលដែលត្រូវលែងនាថ្ងៃនេះរួមមាន៖ ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម។ ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ កម្មវិធីនេះក៏មានការលែងកូនបង្កងទឹកសាបជាថ្មី ប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតផងដែរ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកព្រលែងកូនត្រី និងអបអសាទរទិវាមច្ឆជាតិ១កក្កដានាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនិងនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការសុខភាពពិភពលោក(WHO)

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនិងនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការសុខភាពពិភពលោក(WHO)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះបានអនុញ្ញាតឱ្យលោកបណ្ឌិត Takeshi kasaiនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការសុខភាពពិភពលោក(WHO)ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។ លោកបណ្ឌិត Takeshi kasaiបានគោរពជម្រាបជូនសម្ដេចតេជោថាសូមសម្ដែងនូវការគោរពនិងទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជា មួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់និងការប្រឹងប្រែងយ៉ាងសកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលមន្ទីរសុខាភិបាលយុវជនស្ម័គ្រចិត្តនិងប្រជាជនកម្ពុជា។ លោកសូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ លោកបានធ្វើការកត់សម្គាល់នៅចំណុចចំនួន ៣ រួមមាន៖ ទី១) កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សា...
រដ្ឋាភិបាលសាធារណៈកូរ៉េពេញចិត្តជួយកម្ពុជាលើផ្នែកសុវត្ថិភាព និងសុខភាពការងារ

រដ្ឋាភិបាលសាធារណៈកូរ៉េពេញចិត្តជួយកម្ពុជាលើផ្នែកសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖លោក ឡេង តុង ទីប្រឹក្សាអមក្រសួងនិងជាប្រធាននាយកដ្ឋានពេទ្យការងារបានទទួលស្វាគមន៍គណ:ប្រតិភូនៃសាធារ ណ:រដ្ឋកូរ៉េ ដឹកនាំដោយលោក Soe Yongsoo អ្នកគ្រប់គ្រងជាន់ខ្ពស់នៃទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារកូរ៉េ ដើម្បីចុះទស្សន:កិច្ចសិក្សាលើការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារដែលមានរយ:ពេល ៣ឆ្នាំ (២០២២-២០២៤) ចំណាយទឹកប្រាក់ជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក។ កម្មវិធីព្រមទាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង (Implementation Agreement) រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ(KOSHA)។ នៅក្នុងកិច្ចប្រជុំភាគីទាំងពីរ បានសម្តែងសេចក្តីរីករាយក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ លើផ្នែកសុវត្ថិភាព និងសុខភាពការងារដែលក្នុងនោះរាជរដ្ឋាភិបាលនៃសាធារណ:កូរ៉េ តាមរយ:ទីភ្នាក់ងារសុវត្ថិភាពនិងសុខភាពការងារនិង...