ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងសន្និសីទលើកទី៣ស្តីពីការការពារអ្នកប្រើប្រាស់អាស៊ាន

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងសន្និសីទលើកទី៣ស្តីពីការការពារអ្នកប្រើប្រាស់អាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងសន្និសីទលើកទី៣«ស្តីពីការការពារអ្នកប្រើប្រាស់អាស៊ាន“The 3rd ASEAN Consumer Protection Confer ence (ACPC)”» ដែលរៀបចំដោយរៀបចំដោយលេខាធិការដ្ឋានអាស៊ាន និងមានប្រទេសហ្វីលីពីនជាប្រធាន តាមរយៈប្រព័ន្ធអនឡាញ (Video Conference)។ សន្និសីទស្តីពីការការពារអ្នកប្រើប្រាស់អាស៊ាន(ACPC)គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់គណៈកម្មាធិការអាស៊ានស្តីពីការការពារអ្នកប្រើប្រាស់ (ACCP)ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសមិទ្ធិផលរបស់ប្រទេសសមាជិកអាស៊ានក្នុងវិស័យគោលនយោបាយការពារអ្នកប្រើប្រាស់។ សន្និសីទនេះជាវេទិកាមួយដែលផ្សារភ្ជាប់អ្នករៀបចំគោលនយោបា យនិយ័តករ បណ្ឌិតសភា សង្គមស៊ីវិលសមាគមអ្នកប្រើប្រាស់ និងវិស័យឯកជន ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយពាក់ព័ន្ធនឹងវិស...
លោកបណ្ឌិត ម៉េង សុភណ្ឌ័ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ សុំ​អាជ្ញាធរ​ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង​ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់រាល់អំពើរំលោភលើដីស្របច្បាប់របស់ឯកជន

លោកបណ្ឌិត ម៉េង សុភណ្ឌ័ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ សុំ​អាជ្ញាធរ​ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង​ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់រាល់អំពើរំលោភលើដីស្របច្បាប់របស់ឯកជន

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
 បាត់ដំបង៖ លោកបណ្ឌិត ម៉េង សុភណ្ឌ័ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានស្នើសុំឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង​ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់រាល់ការរំលោភបំពានគ្រប់រូបភាព ពីសំណាក់ជនខិលខូច មកលើដីស្របច្បាប់របស់ក្រុមហ៊ុន ដែលមានបំណងវិនិយោគផ្នែកវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ប លោកណ្ឌិតបានសំណូមពរដូច្នេះ នាជំនួបជាមួយលោក ឃៀង រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ នៅសាលាស្រុកគាស់ក្រឡ និងក្នុងនាមលោកបណ្ឌិតជាតំណាងឲ្យក្រុមហ៊ុន អេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល (AGRICULTURE GREEN FIELD Co,Ltd) ដែលបានទិញដីជាង៤ ០០០ហិកតា សម្រាប់វិនិយោគស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឌខែ្មរ និង​កាត់បន្ថយភាពក្រីក្រ ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោពរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ក្នុងជំនួប...
ចេះមន្តអាគមខ្លាំងបំបាំងកាយ មេឈ្មួញដឹកឈើដុះស្លែឈ្មោះ ព្រំ សុខា និងប្រពន្ធឈ្មោះចែ ផល ធ្វើឲ្យសមត្ថកិច្ចមើលមិនឃើញ!

ចេះមន្តអាគមខ្លាំងបំបាំងកាយ មេឈ្មួញដឹកឈើដុះស្លែឈ្មោះ ព្រំ សុខា និងប្រពន្ធឈ្មោះចែ ផល ធ្វើឲ្យសមត្ថកិច្ចមើលមិនឃើញ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប: ស្ទើរតែមិនជឿ ចេះមន្តអាគមបំបាំងកាយយ៉ាងស្ទាត់ជំនាញ នោះគឺមេឈ្មួញដឹកឈើដុះស្លែឈ្មោះ ព្រំ សុខានិងប្រពន្ធឈ្មោះចែ ផល អាចបំបាំងកាយធ្វើឲ្យសមត្ថកិច្ចមើលមិនឃើញពេលដឹកឈើចេញដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះគឺជារឿងពិតណាស់កើតមានឡើង ក្នុងទឹកដីភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាបដែល បទល្មើសដឹកជញ្ជូនព្រៃឈើមិនចាញ់ខេត្តនានាឡើយ ជាក់ស្ដែង លោក ហ៊ុង ដា នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងហាក់បីដូចធ្វើប្រងើយកន្តើយបើកដៃអោយសកម្មភាពឈ្មួញដឹកឈើដុះស្លែម្នាក់របស់ចែ ផលនិងប្ដីឈ្មោះ ព្រំ សុខា កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងកណ្ដាលថ្ងៃមិនក្រោមពី 2 ជើងឬបីជើងទេជារៀងរាល់ថ្ងៃ។ បើយោងទៅតាមព័ត៌មានពីពលរដ្ឋនិងមន្ត្រីរាជការប្រចាំនៅទីនោះបានរំលឹកថា រហ័សនាម ចែ ផល នេះគឺជាមេឈ្មួញដុះស្លែយូរម កហើយខាងរកស៊ីដឹកឈើខុសច្បាប់គ្មានមន្ត្រីពាក់ព័ន្ធណាហ៊ានចុះបង្ក្រាបទេ ព្រោះខ្លាចដាច់ឆ្នាំងបាយរបស់ពួកគេ បានជាបណ្ដោយឲ្យឈ្មួញឈើ ចែ ផ...
លោកឧកញ៉ា ហ៊ួត ជា «ការទិញលក់សិទ្ធិអាជីវកម្មបន្ត(Fran chise)ក្នុងស្រុកបានកើនឡើងប្រមាណ៣០%»

លោកឧកញ៉ា ហ៊ួត ជា «ការទិញលក់សិទ្ធិអាជីវកម្មបន្ត(Fran chise)ក្នុងស្រុកបានកើនឡើងប្រមាណ៣០%»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់បានលើកឡើងថា បច្ចុប្បន្ននេះការទិញលក់ សិទ្ធិអាជីវកម្មលក់បន្តឬហ្រ្វេនឆាយ(Franchise)ដែលជាម៉ាកអាជីវកម្មបង្កើតឡើងនៅក្នុងស្រុកបានរីកលូតលាស់គួរកត់ សម្គាល់ ដោយសារម្ចាស់អាជីវកម្មភាពច្រើនបានរៀបចំឱ្យមានស្តង់ ដារ អាជីវកម្ម ខណៈដែលហ្វេ្រនឆាយក្នុងស្រុកមានតម្លៃសមរម្យជាងបរទេស និងត្រូវជាមួយនឹងការធ្វើអាជីវកម្ម សម្រាប់បរិបទក្នុងស្រុក។ ស្ថាបនិកក្រុមហ៊ុន ហ៊ួត ជាគ្រុប បានថ្លែងថា ការទិញសិទ្ធិអាជីវកម្មលក់បន្ត ដែលគេហៅថា Franchiseកំពុងតែពេញនិយមនៅលើសកលលោកនិងជាជម្រើសល្អមួយសម្រាប់អ្នកមានបំណងចង់បើអាជីវកម្មថ្មីៗ ដែលមិនសូវមានគំនិតក្នុងការចាប់អាជីវកម្ម និងរៀបចំអាជីវកម្មឱ្យមានស្តង់ដារ។ បច្ចុប្បន្ននេះ ការបើកអាជីវកម្មនៅកម្ពុជាដែលទិញហ្វេ្រនឆាយពីបរទេសមានប្រមាណ៧០%និងហ្រ្វេនឆាយក្នុងស្រុកដែលបង្កើតដោយម្ចាស់អាជីវកម្មកម្ពុជាមានប្រមាណ៣០% បើប្រៀបធៀបកាលពី៣ឆ្នាំម...
លោក ផាន អូន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំគរឃុំជ្រៃវៀននិងឃុំមៀន បានចូលរួមកម្មវិធីសំណេះសំណា លនិងថ្លែងអំណរគុណសមាជិកនិងសមាជិកាបក្សនៅមូលដ្ឋានឃុំទាំង៣

លោក ផាន អូន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំគរឃុំជ្រៃវៀននិងឃុំមៀន បានចូលរួមកម្មវិធីសំណេះសំណា លនិងថ្លែងអំណរគុណសមាជិកនិងសមាជិកាបក្សនៅមូលដ្ឋានឃុំទាំង៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម:ក្រោមការណែនាំពីលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកព្រៃឈរនិងបាធាយ បន្ទាប់ ពីការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ គណបក្សប្រជា ជនកម្ពុជាទទួលបានជោគជ័យលើសលប់។ លោកប្រធានបានចាត់ឱ្យក្រុមការងារតាមបណ្តាឃុំនីមួយៗ បន្តការខិតខំប្រឹងប្រែងបន្ថែមទៀតនិងធ្វើពិធីសំណេះសំណាលនិងថ្លែងអំណរគុណដល់សមាជិកនិងសមាជិកា គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំនីមួយៗ។ ជាមួយគ្នានេះដែរ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៥-២៦ ខែមិថុនា ឆ្នាំ២០២២នេះ លោក ផាន អូន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀនបានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទាំង៣ អញ្ជើញចូលរួមប្រារព្ធពិធីសំណេះសំណាល និងថ្លែងអំណរគុណសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀនដែលបានចូលរួមលះបង់ពេលវេលាកម្លាំងកាយនិងកម្លាំងចិត្តក្នុងការគាំទ្រនិងកៀងគររក សម្លេងឆ្នោតក្នុងការបោះ ឆ្នោតជ...
ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញជួបជាមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ

ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញជួបជាមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ចាម:លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ឃុំទងត្រឡាចនៅព្រឹកថ្ងៃសុក្រ ទី២៤ខែមិថុនា ឆ្នាំ២០២២ នេះបានអញ្ជើញជួបសំណេះសំណាលជាមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត និងក្រុមយុវជនសកម្មរបស់គណះបក្សប្រជា ជនកម្ពុជា ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ឃុំទងត្រឡាចដែលតែបន្តការគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងបានចូលរួមបោះឆ្នោតភ្លោះទឹក ភ្លោះដី ឈានឆ្ពោះទទួលបានលទ្ធផលគួរទីគាប់ចិត្ត ដោយទទួលបានអាស្ននះ៥កៅអីលើ៥ (ឈ្នះដាច់) ។ ចំណែក សមាជិកគណបក្សភ្លើងទៀនដែលសូមចូលរួមរស់ជាមួយគណះបក្សប្រជាជនកម្ពុជាបានបញ្ជាក់និងសំដែងនូវការដឹងគុណជូនដល់គណបក្សប្រជាជនកម្ពុជា តាមរយះ ឧកញ៉ា ឡូវ ហ៊ឺងនិងក្រុមការងារ ដែលបានស្ថាបនាឡើងនូវសមិទ្ធិផលជាច្រើន ដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សា លាឃុំ មន្ទីបក្ស បុស្ត៍នគរបាលឃុំ ម៉ាស៊ីនភ្លើង និងសាខាកាកបាទ...