Author: daily-khmer
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះបានអញ្ជើញទៅចូលរួមបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។
ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/...
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥.០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol
ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥.០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ។
ក្រៅពីការឧបត្ថម្ភថវិកា ៥០០០ដុល្លារ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា២លានរៀល ជូនជីដូនរបស់យុវជន ទុំ រដ្ឋា ដែលបានចិញ្ចឹមបីបាច់យុវជនកំព្រាឪពុកម្តាយរូបនេះផងដែរ។ ចំពោះថវិកាឧបត្ថម្ភបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ តាមរយៈ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
យុវជន ទុំ រដ្ឋា មានក្តីរំភើបដល់ស្រក់ទឹកភ្នែកក្រោយពេលទទួលបានការយកចិត្ត...
លោកឧកញ៉ា អ៊ឹង ឃាង បានដាក់ពាក្យបណ្ដឹងទៅតុលាការប្តឹងលោក ឡាយ លន់ និងសូមអំពាវនាវឲ្យចូលខ្លួនមកដោះស្រាយជាមួយលោកនិងប្រជាពលរដ្ឋជាបន្ទាន់
ភ្នំពេញ: លោកឧកញ៉ា អ៊ឹង ឃាង អគ្គនាយកក្រុមហ៊ុន អុឹង ឃាងគ្រុប បានដាក់ពាក្យបណ្ដឹងទៅតុលាការប្តឹងលោក ឡាយ លន់ និងសូមអំពាវនាវឲ្យចូលខ្លួនមកដោះស្រាយជាមួយលោកនិងប្រជាពលរដ្ឋជាបន្ទាន់ ហើយនេះបើតាមគណនេយ្យហ្វេសប៊ុកដែលបានបង្ហោះនៅរសៀលថ្ងៃទី៤ ខែមិថុនានេះ។
លោកឧកញ៉ាបញ្ជាក់ថា ខ្ញុំបាទអុឹង ឃាង ក៏ជាជនរងគ្រោះមួយក្នុងរឿង លក់ដីមិនបានលុយ តែបែរជាបានរឿងរ៉ាវត្រឡប់មកវិញ។ ខ្ញុំបានដាក់ពាក្យបណ្ដឹងទៅតុលាការប្តឹងលោក ឡាយ លន់ និងសូមអំពាវនាវដល់លោក ឡាយ លន់ ចូលខ្លួនមកដោះស្រាយជាមួយខ្ញុំនិងប្រជាពលរដ្ឋជាបន្ទាន់"។
នៅថ្ងៃទី ៤ ខែមិថុនានេះសារព័ត៌មាន ដេលីខ្មែរ នៅពុំទាន់សុំការបំភ្លឺពីលោក ឡាយ លន់ បានទេ ជុំវិញពាក្យបណ្តឹង របស់លោកឧកញ៉ា អ៊ឹង ឃាងនេះ។...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI)
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) ដឹកនាំដោយឯកឧត្តម Andres Pastrana ។
ក្នុងជំនួបនេះ លោកAndres Pastrana និងក្រុមប្រតិភូសូមគោរពសំដែងនូវការរំលែកទុក្ខដ៏ក្រៀមក្រំចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបាត់បង់បងប្រុសជាទីស្រលាញ់ គឺសម្ដេចទេពញ្ញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះ។
លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោថា លោលពិតជាមានកិត្តិយសណាស់ដែលបានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នៅកម្ពុជានាពេលនេះ។ លោកបានបន្ថែមថា នេះជាលើកទី៣ ហើយ ដែលលោកបានមកសង្កេតការណ៍បោះឆ្នោតនៅប្រទេសកម្ពុជា ដែលលើកទី១ គឺនៅក្នុងឆ្នាំ២០១៧លើកទី២ឆ្នាំ២០១៨និងលើកទី៣គឺនៅឆ្នាំ២០២២ នេះ។
លោកបានជូនពរអោយដំណើរការបោះឆ្នោត ឃុំសង្កាត់នៅថ្...
អ្នកតំណាងរាស្រ្ត សេរី កុសល”ការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនានេះ គឺបិទបញ្ចប់ជាស្ថាពរនូវពាក្យភូតកុហករបស់អ្នកនយោបាយមួយចំនួន”
(បន្ទាយមានជ័យ)៖អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមាន ជ័យ សេរី កុសល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សនាថ្ងៃបិទការឃោសនាស្វែងរកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២២នេះ ស្ថិតនៅឃុំចំនួន៥នាក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
អ្នកតំណាងរាស្រ្ត សេរី កុសល បញ្ជាក់ថាការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២នេះ គឺបានបិទបញ្ចប់ជាស្ថាពរនូវពាក្យភូតកុហករបស់អ្នកនយោបាយមួយចំនួន ដែលបានធ្វើប្រជាភិថុត ពលរដ្ឋកន្លងមក។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នៃពិធីបិទបញ្ចប់ការឃោសនានេះ អ្នកតំណាងរាស្ត្រ សេរី កុសល និងសហការីបានអញ្ជើញចុះជួបពលរដ្ឋគឺ ឃុំប៉ោយចាចំនួន ៧០០នាក់ ឃុំភ្នំដីចំនួន៤៥០ នាក់ឃុំណាំតាវចំនួន ៤៥០នាក់ ឃុំពល្លៃ ៥៥០និងឃុំស្រះជីកចំនួន ៤០០នាក់ផងដែរ។
អ្នកតំណាងរាស្រ្ត សេរី កុសល និងក...
ពិធីចុះហត្ថលេខានៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀតនៅកម្ពុជា
ភ្នំពេញ៖ ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា (តាមលក្ខណៈ Hybrid ដោយផ្ទាល់ និងប្រព័ន្ធវីដេអូ)កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំ ស្តីពីកិច្ចសហប្រតិបត្តិការបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត នៅកម្ពុជា ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកស្រី ជឹង សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសហគ្រាសឱសថកម្ពុជា។...
មហាយក្សចិនចាប់ផ្តើមប្រាប់ឱ្យមានពហុភាគីនិយមពិតប្រាកដក្នុងការដោះស្រាយបញ្ហានៃការមិនរីកសាយភាយ
ប៉េកាំង ៖ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួកាលពីថ្ងៃអង្គារបានឲ្យដឹងថា មហាយក្សចិនចាប់ផ្តើមអំពាវនាវឱ្យមានពហុភាគីនិយមពិតប្រាកដក្នុងការដោះស្រាយបញ្ហា នៃការមិនរីកសាយភាយ។
សារព័ត៌មានខាងលើបានដកស្រង់សម្តី ដោយ លោក Zhang Jun បានប្រាប់កិច្ចពិភាក្សា បើកចំហ ស្តីពីការពិនិត្យឡើងវិញ យ៉ាងទូលំទូលាយអំពីស្ថានភាពនៃអង្គការសហប្រជាជាតិថា “ការមិនរីកសាយ គឺជាបញ្ហាប្រឈមសកល ។ដើម្បីដោះស្រាយបញ្ហានេះ កិច្ចសហប្រតិបត្តិការ ពហុភាគី និងការដឹកនាំរបស់អង្គការ សហប្រជាជាតិគឺចាំបាច់។
ការអនុវត្តដំណោះស្រាយ ១៥៤០ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលជាដំណោះស្រាយដំបូង ដែលចងកាតព្វកិច្ចលើ រដ្ឋសមាជិកអង្គការ សហប្រជាជាតិទាំងអស់ ដើម្បីចាត់វិធានការ និង អនុវត្តវិធានការប្រកប ដោយប្រសិទ្ធភាពប្រឆាំង នឹងការរីកសាយ នៃអាវុធប្រល័យលោក (WMDs) មធ្យោបាយដឹកជញ្ជូន និង សម្ភារៈពាក់ព័ន្ធ។
លោកបានអំពាវនាវ ឱ្យប្រកាន់ខ្ជាប់នូវ “ពហុភាគីនិយមពិតប្រាក...
លោកឧកញ៉ា ឡូវ ហ៊ឹង និងឧកញ៉ា ជា លាងហុង ឧកញ៉ា ឡូវ ហ្គេចម៉ី អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណ្ណតិទី៥
កំពង់ចាម:លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោនិងឧកញ៉ា ជា លាង ហុង អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៥នៅក្នុងមូលដ្ឋានភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២២នៅក្នុងបរិវេណវត្តខ្ទឹងស្ថិតក្នុងភូមិខ្ទឹងឃុំទងត្រឡាច ស្រុកស្រីន្ធរ ខេត្តកំពង់ចាម។
លោកឧកញ៉ាជា លាងហុង បានមានប្រសាន៍ផ្តាំផ្ងើនិងអំពាវនាវអោយប្រជាពលរដ្ឋអញ្ជើញទៅបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥អោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណះបក្សប្រជាជនកម្ពុជាឃុំទងត្រឡាច ដែលស្ថិតក្នុងលំដាប់លេខរៀងទី១ មានរូបថតទេវតាបាច់ផ្កាសម្គាល់ឋិតក្នុងចំណោម គណ:បក្សចូលរួមបោះឆ្នោតចំនួន២គណះបក្សដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែដែលមានសុពលភាព អត្តសញ្ញាណបណ្ណបម្រើអោយការបោះឆ្នោត ពិនិត្យមើលឈ្មោះនិងទិន្នន័យអោយ បានច្បាស់លាស់ផងដែរ។
លោកឧកញ៉ា ឡូវ ហ៊ឺង បានមានប្រសាសន៍ក្នុងពិធីដង្ហែក្...
អគ្គនាយកដ្ឋាន ក.ប.ប. រៀបចំពិធីប្រគល់ ទទួលប្រព័ន្ធគ្រប់គ្រងចំណេះដឹង និងទិន្នន័យ Knowledge and Data Management System
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានក.ប.ប.បានរៀបចំនូវពិធីប្រគល់ ទទួលនូវប្រព័ន្ធគ្រប់គ្រងចំណេះដឹង និងទិន្នន័យ Knowledge and Data Management System ដែលត្រូវបានបង្កេីតឡេីងក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ GIZ។
ពិធីនេះដែរ ត្រូវបានរៀបចំឡេីងក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងមានការចូលរួមពីលោក Frank Jattke ប្រធានក្រុមគម្រោងអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង (GIZ) និងសហការី ក៏ដូចជាមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.៕...
