ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ជាប់គុកមិន​បាន​១ថ្ងៃ! ឥឡូវ​​ត្រូវ​​ដោះលែងអតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី

ជាប់គុកមិន​បាន​១ថ្ងៃ! ឥឡូវ​​ត្រូវ​​ដោះលែងអតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាលកាលពីព្រលប់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២នេះបានសម្រេចដោះលែង អតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី ភេទ ប្រុស អាយុ៤០ឆ្នាំពីពន្ធនាគារ។ ការដោះលែងនេះ​ បន្ទាប់ពីបានបញ្ជូនខ្លួនគាត់ ទៅឃុំ នៅក្នុងពន្ធនាគារជាបណ្តោះអាសន្ន បានប្រហែលកន្លះថ្ងៃនោះមកជាប់ពាក់ព័ន្ធនឹងបទល្មើស ការប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្ត នៅក្នុងខេត្តកណ្តាល កាលពីឆ្នាំ ២០២១។ មន្ត្រីសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា ការសម្រេចដោះលែង ជនត្រូវចោទ ឈ្មោះ ស្រេង សុខា ហៅ ទ្រី ខាងលើនេះ ត្រូវបានធ្វើឡើង ដោយយោងទៅតាម ដីកាបង្គាប់បញ្ឈប់អោយតាមចាប់ខ្លួន របស់លោកចៅក្រម គី ឬទ្ធី នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ។...
អត្ថបទស្រាវជ្រាវ៖ ចិនជាកត្តាឧបសគ្គចម្បងក្នុងនយោបាយវាតទីអនុត្តរភាពមកលើឡាវនិងកម្ពុជា ក្នុងបរិបទភូមិសាស្រ្តយុទ្ធសាស្រ្តរបស់ វៀតណាម!

អត្ថបទស្រាវជ្រាវ៖ ចិនជាកត្តាឧបសគ្គចម្បងក្នុងនយោបាយវាតទីអនុត្តរភាពមកលើឡាវនិងកម្ពុជា ក្នុងបរិបទភូមិសាស្រ្តយុទ្ធសាស្រ្តរបស់ វៀតណាម!

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
អត្ថបទស្រាវជ្រាវ៖ ក្នុងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ នាសហសម័យសម្រាប់កម្ពុជា មានព្រឹត្តិការណ៍នយោបាយពីរ ដ៏សំខាន់ និងចម្លែកបំផុត គឺក្នុងរយៈពេលមួយ មិនដល់៥០​ឆ្នាំផង មានសន្និសីទអន្តរជាតិពីរ នាំទៅដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាពីរ ស្ដីពីការដកកងទ័ពបរទេស ចេញពីកម្ពុជា ដោយលើកទី១ នៅឆ្នាំ១៩៥៤ ស្ដីពីសន្និសីទ ហ្សឺណែវ និងលើកទី២ គឺនៅឆ្នាំ១៩៩១ ស្ដីពីសន្និសីទ ទីក្រុងប៉ារីស ដែលទាំងអស់នេះ គឺជាសក្ខីកម្មមួយ បញ្ជាក់ឱ្យឃើញថា បណ្ដាសារភូមិសាស្រ្តនយោបាយ ដែលប្រជាជាតិខ្មែរ បានដឹងជាយូរមកហើយ នូវមហិច្ឆតាដែលគ្មានព្រំដែនរបស់ពួកអ្នកភូមិផង មានចិត្តជាទេវទត្ត មានមាត់ជាទេវតានោះ!។ ក្នុងស្ថានភាពថ្មីរបស់បរិបទតំបន់ ដោយមិនពេញចិត្ត ទៅនឹងការរីកចម្រើន និងនយោបាយរបស់កម្ពុជាក្នុងការទទួលស្គាល់ចិនតែមួយ និងការចូលរួមក្នុងផែនការ BRI ធ្វើជាបន្ទាត់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នោះ ស្រាប់តែកូនអុករបស់ ឥណ្ឌូប៉ាស៊ីហ្វិក មួយបានបង្កើតឱ្យមានបញ្ហាថ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ បាន​អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃស្អែកនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់។ កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់។ សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិ...
ក្រុមឈ្មួញ១ក្រុមកំពុងតែបំផ្លាញព្រៃឡង់ជិតសាបសូន្យអស់ ដោយដឹកជញ្ជូនឈើពីខេត្តព្រះវិហារឆ្លងខេត្តកំពង់ធំយ៉ាងរលូន

ក្រុមឈ្មួញ១ក្រុមកំពុងតែបំផ្លាញព្រៃឡង់ជិតសាបសូន្យអស់ ដោយដឹកជញ្ជូនឈើពីខេត្តព្រះវិហារឆ្លងខេត្តកំពង់ធំយ៉ាងរលូន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងក្រុមមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បាងអះអាងថា បច្ចុប្បន្ននេះក្រុមឈ្មួញ​១ក្រុម ដែលល្បីខាងបំផ្លាញព្រៃឈើ ទី១មេខ្លោងឈ្មោះ ជិន គឹមអូន ទី២ ឈ្មោះ សាក់ សិច ហៅលោក សិច និងទី៣ ឈ្មួញ ឈ្មោះ គឹម ឡាយ នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំយ៉ាងរលូន។ ក្រុមពលរដ្ឋនៅជាប់ខេត្តព្រះវិហារនិងកំពង់ធំបាននិយាយថា មេខ្លោងធំដែលកំពុងតែដឹកជញ្ជូនឈើ ឈ្មោះ ជិន គឹមអូន ឈ្មួញឈ្មោះ សិច និងឈ្មោះ គឹម ឡាយ ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ទៅទម្លាក់នៅដេប៉ូរបស់ឈ្មួញឈ្មោះ ជិន អូន ហៅជិន គឹមអូន ក្នុងភូមិ​តា​ឡែក ជិតស្នាក់ការបរិស្ថានក្នុងខេត្តកំពង់ធំ យ៉ាងរលូន ហើយចំណែកអាជ្ញាធរខេត្ត មន្រ្តីរដ្ឋបាលព្រៃឈើមិនមានចំណាត់ការអ្វីនោះទេ គឺបណ្តែតបណ្តោយឲ្យសកម្មភាពដឹកជញ្ជូនឈើនេះដោយរលូនទៀតផង ។ មន្រ្តីសង្គមស៊ីវិល និងអ្នកស្រុកនៅទីនោះបានលើកឡើងថា លោក ...
អតីតអភិបាលក្រុងច្បាមន លោក ហុក ម៉ារ៉ាឌី បាន​​ចេញលិខិតបំភ្លឺ ជុំវិញ ការដឹកនាំរបស់លោករយៈពេល៤ ឆ្នាំ

អតីតអភិបាលក្រុងច្បាមន លោក ហុក ម៉ារ៉ាឌី បាន​​ចេញលិខិតបំភ្លឺ ជុំវិញ ការដឹកនាំរបស់លោករយៈពេល៤ ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ លោក ហុក ម៉ារ៉ា អតីតអភិបាល​​ក្រុងច្បាមនខេត្តកំពង់ស្ពឺកាលថ្ងៃទី៩ ខែមិ​ថុ​នា​នេះ​ បានធ្វើលិខិតបំភ្លឺមកកាន់អង្គភាពសារព័ត៍មាន ដេលីខ្មែរ​​ ​​ដែល​​មានចំណងជើងថា «សម្ដេចតេជោ ហ៊ុន សែន សម្រេចដកចេញពីដំណែង អភិបាលក្រុងច្បាមន លោក ហុក ម៉ារ៉ាឌី ចេញដាក់មន្ត្រីវ័យក្មេងជំនួសវិញ» ចុះផ្សាយកាលពីល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៦ល្ងាច។ លោក ហុក ម៉ារ៉ាឌី បាន​បញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្តក្រុង មាត្រាទី១៤៧ បានចែងថា មុខដំណែង អភិបាល អភិ​បាលរង មានអណត្តិការងារមិនលើស ៤ឆ្នាំ អភិបាល អភិបាលរងអាចត្រូវបានតែង​តាំងបាន៤ឆ្នាំទៀតសម្រាប់អាណត្តិទី២របស់ខ្លួននៅក្នុងដែនសមត្ថកិច្ចដដែល។ ខាងក្រោមនេះជា លិខិតបំភ្លឺ ទាំងស្រុងសូមមិនធ្វើការអត្ថធិប្បាយបន្ថែមទេ ៕...
សម្តេច​ ទៀ បាញ់​ បញ្ជាក់ថា ការ​ធ្វើ​ទំនើបកម្មការចាត់ចែង​មូលដ្ឋានទ័ព​រាមជា​សមត្ថកិច្ច​របស់​ក​ម្ពុ​ជា

សម្តេច​ ទៀ បាញ់​ បញ្ជាក់ថា ការ​ធ្វើ​ទំនើបកម្មការចាត់ចែង​មូលដ្ឋានទ័ព​រាមជា​សមត្ថកិច្ច​របស់​ក​ម្ពុ​ជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេច​ពិជ័យ​សេនា ទៀ បាញ់​៖ ការ​ធ្វើ​ទំនើបកម្មការចាត់ចែង​មូលដ្ឋានទ័ព​រាមជា​សមត្ថកិច្ច​របស់​ក​ម្ពុ​ជាហើយនេះបើតាមប្រសាស ន៍ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅក្នុង​ពិធី​បញ្ចុះបឋមសិលា និង​បើក​ការ​ដា្ឋ​ន​សាង​សង់រោង​ជាង​ជួសជុល​នាវាផែ​សំចតនិង​ស្ដារ​ឃ្លងនៅ​មូលដ្ឋាន​សមុទ្រ​រាមខេត្ត​ព្រះសីហនុនៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២២​នេះ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា ការចោទប្រកាន់​រឿង​ដែនសមុទ្រ​រាម​នេះ​គឺជា​រឿង​ដ៏​ដែលៗ​គ្មាន​អ្វី​ចម្លែក​នោះទេ ហើយ​ការផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​បរទេស​ទាំងនោះវា​ហាក់ដូច​ជាការ​ជប់​រឿង​ឡើង​តែម្ដង ពីព្រោះ​វា​អត់​មានរឿង​អ្វី​ទាល់តែសោះ​។​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ការចាត់ចែងការរៀបចំការប្រើប្រាស់ការអភិវឌ្ឍ​នានា គឺជា​សមត្ថកិច្ចជា​ដែន​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេចបន្តទៀត​ថា ការធ្វើ​ទំនើប​កម្មនេះ គឺជា​ជំនួយ​អភិវឌ្ឍ​របស់​ចិន ក្នុង​ការ​អភិវឌ្ឍ​ដែនសមុទ្រ​រាម​នេះដ...
ប្រធានក្រុមការងារអន្តរក្រសួង សិក្សារៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ប្រធានក្រុមការងារអន្តរក្រសួង សិក្សារៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សន្តិបណ្តិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមនៅព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២២នេះបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងនៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំគឺក្នុងគោលដៅ ការរៀបចំបង្កើតនិងដំឡើងម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាមដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម។ លើសពីនេះ ការសិក្សាបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ហើយរាជរដ្ឋាភិបាលមានទិសដៅសម្រួលដល់ ផលប្រ យោជន៍នៃប្រទេសទាំងពីរលើវិស័យទេសចរណ៍លំហូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សមាជិកក្រុមការងារដែលជាអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាមបានលើកឡើងពីចំណុចវិជ្ជមាន និងផលលំបាកក្នុងការដោះដូរលក់ផលិតផលកសិកម្ម ព្រមទាំងការស្នើសុំដំឡើងក...
លិខិតមិត្តអ្នកអាន: មេឈ្មួញ​ឈើ​ធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​យក​រដ្ឋ​មន្ត្រី​?

លិខិតមិត្តអ្នកអាន: មេឈ្មួញ​ឈើ​ធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​យក​រដ្ឋ​មន្ត្រី​?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះវិហារ:ក្រុមប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានរាយការណ៍កាលថ្ងៃទី 4មិថុនាឆ្នាំ2022នេះថាសព្វថ្ងៃនេះមានឡានយីឌុប5ផ្លូវពាក់ស្លាកលេខ:ក្រចេះ 3A.0340 បានដឹកឈើពេញចេញពីខេត្តព្រះវិហារចូលដេប៉ូនៅភូមិតាឡែកជិតស្នាក់ការបរិស្ថានខេត្តកំពង់ធំ។ ពលរដ្ឋនិងមន្ត្រីរាជការនិយាយថា មេឈ្មួញ​ឈើ​ធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​យក​រដ្ឋ​មន្ត្រី​ទៅទៀត។ ក្រៅ​ពី​សេចក្តី​រាយការណ៍ និង​ការ​ស៊ើបអង្កេត​នានា​របស់​សង្គម​ស៊ីវិលក៏​ដូចជា​សក្ខីកម្ម​របស់​ប្រជា​សហគមន៍​ដែរដែល​បង្ហាញ​ថា​ព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរការក្នុងខេត្តព្រះវិហារនៅ​តែ​រង​ការ​បំផ្លិចបំផ្លាញ​ជា​រៀងរាល់​ថ្ងៃ ។ មានសំណួរថា តើ​ហេតុអ្វី​បានជា​ឈ្មួញ​ឈើ​ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅក្នុងទឹកដីខេត្តព្រះវិហារមាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​សម្ដេចតេជោ ហ៊ុន សែននាយក​រដ្ឋ​មន្ត្រី​យ៉ាង​...
សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា​រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា​រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងនៅថ្ងៃទីខែមិថុនានេះ បានអញ្ជើញចូលរួម ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា​រៀបចំបង្កើតនិងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀត ណាម។ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាល អភិបាលរងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលជាសមាជិកក្រុមការងារអន្តរក្រសួងផងដែរ។ height="720" class="alignnone size-full wp-image-60160" />...
ចោទប្រកាន់លើដំណើរការបោះឆ្នោតដោយបក្សប្រឆាំង គឺធ្វើឡើងដើម្បីផ្គាប់ចិត្តចាហ្វាយនាយបរទេស

ចោទប្រកាន់លើដំណើរការបោះឆ្នោតដោយបក្សប្រឆាំង គឺធ្វើឡើងដើម្បីផ្គាប់ចិត្តចាហ្វាយនាយបរទេស

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ បានបញ្ចប់ហើយ ក្រោមការវាយតម្លៃថា សន្ដិសុខ សណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ ដែលអ្នកចេញទៅបោះឆ្នោតមានរហូតដល់ជាង ៧លាននាក់ ឬស្មើប្រមាណ ៧៧,៩១ភាគរយ។ ជាងនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបឋម នៅយប់ទី០៥ មិថុនា ថា ក្នុងចំណោម ឃុំសង្កាត់ ១៦៥២ គណបក្សប្រជាជនឈ្នះរហូតដល់ ១៦៤៨ឃុំ សង្កាត់ ខណៈបក្សប្រឆាំងទទួលបាន ៤ឃុំ។ គណបក្សប្រឆាំងមិនសាទរ និងលទ្ធផលនេះទេ និងបានចោទថា នេះជាលទ្ធផលដែលលួចបន្លំ។ ចំណែកអ្នកតាម​ដាកនយោបាយកម្ពុជា លោក ជា ច័ន្ទបរិបូរណ៍ បាន​បញ្ជាក់ថា លោកមិនប្លែកចិត្តអ្វីទេ ចំពោះការចោទប្រកាន់នេះ ដោយសារតែពួកគេចាញ់ឆ្នោត។ ប៉ុន្ដែបើពួកគេឈ្នះឆ្នោតវិញ ពួកគេនឹងស្រែកសរសើរពីដំណើរការបោះឆ្នោតនេះជាក់ជាពុំខាន។ លោក​បាន​​បន្ថែម​​ថា «អ្វីដែលពួកគេកំពុងធ្វើនេះគឺក្នុងបំណងបំពេញចិត្តចាហ្វាយនា...