Author: daily-khmer
រដ្ឋមន្ត្រីក្រសួងការងារ៖TVET DAYឆ្នាំនេះជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជាមានធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ
(ភ្នំពេញ)៖ TVET DAYនាឆ្នាំនេះនឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀតក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ ចំណេះដឹង សមត្ថភាព ជំនាញសីលធម៌វិជ្ជាជីវៈនិងផលិតភាពខ្ពស់ព្រមទាំងជាប្រទេសដែលមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក ជាពិសេសក្រុមហ៊ុនផលិតធំៗឱ្យមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលការបង្កើតការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ។
នេះជាការលើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVETបង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”នាព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២២នៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្ររៀបចំឡើងដោយក្រសួងការងារ និ...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា
ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទទួលស្គាល់ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តកណ្តាល ជំនួស សន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព និងពិភាក្សាផ្សេងៗហើយការប្រកាសពីសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីរបស់ លោក ចាប ម៉ុច នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាពេលខាងមុខ៕...
មន្រ្តីជំនាញ ក.ប.ប.ពិន័យអន្តរការណ៍ដល់ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងក្រោយរកឃើញមិនមានអនុលោមភាព
មន្រ្តីជំនាញ ក.ប.ប.សាខាខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាបនិងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ និង១៣ខែមិថុនាឆ្នាំ២០២២បន្តប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈបានចំនួន២៨ទីតាំងដើម្បីស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យប្រេងឥន្ធនៈចៀសវាងការកេងប្រវ័ញ្ចពីអតិថិជនជាហេតុនាំឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងទ ប់ស្កាត់រាល់សកម្មភាពបំពាននឹងច្បាប់ ឬមិនស្មោះត្រង់ណាមួយ។
យោងតាមលទ្ធផលមន្រ្តីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងមិនមានអនុលោមភាព និងពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។...
អគ្គនាយកដ្ឋាន ក.ប.ប.និងវិទ្យាស្ថានមេគង្គ(MI)សហការរៀបចំវេទិកាសុវត្ថិភាពម្ហូបអាហារ ស្របពេលដែលច្បាប់សុវត្ថិភាពម្អូបអាហារទើបត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់
ភ្នំពេញ:អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មនិងវិទ្យាស្ថានមេគង្គ(M I)បានសហការរៀបចំវេទិកាសុវត្ថិភាពម្ហូបអាហារក្រោមប្រធានបទ “ការនាំយកកសិ-ម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារពិភពលោក" គាំទ្រដោយគម្រោង PROSAFEដែលផ្តល់មូលនិធិដោយកម្មវិធីជំនួយប្រទេសណូវែលហ្សេឡង់ (NZAP)។
កម្មវិធីនេះមានវត្តមាន លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោកស្រី Maria Theresa S.Medialdia ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្មនិងពាណិជ្ជកម្មនៃវិទ្យាស្ថានមេគង្គ អគ្គនាយកដ្ឋាន ក.ប.ប.ក្រសួងស្ថាប័នពាក់ព័ន្ធអង្គការជាតិ និងអន្តរជាតិនិងភាគីពាក់ព័ន្ធជាមន្ត្រីបច្ចេកទេសដែលចូលរួមក្នុងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារសរុបប្រហែល៤០នាក់នៅសណ្ឋាគារហៃយ៉ាត រីជេនស៊ី ភ្នំពេញ។
ក្នុងឱកាសនោះដែរ លោក ផាន អូន បានមានប្រសាសន៍ថាប្រធានបទសុវត្ថិភាពចំណីអាហារគឺជា...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសទី៥
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភាដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២នេះ។
ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩ ដោយសារជំងឺដ៍សាហាវនេះនៅតែជាក្តីកង្វល់របស់មនុស្សជាតិនៅឡើយ មានតែវ៉ាក់សំាងដែលអាចទប់ស្កាត់មិនឱ្យជំងឺនេះធ្លាក់ក្នុងសភាពក្នុងសភាពធ្ងន់ធ្ងរបាន។
សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិបន្តអនុវត្តវិធានការសុខាភិបាល បីកុំ បីការពារ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទោះបីគ្រប់ៗគ្នាបាន ទទួលវ៉ាក់សំាងទំាងដូសមូលដ្ឋាននិងជំរុញហើយក្តី។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពា...
ចាប់រថយន្តដឹកជ្រូកអត់ច្បាប់នាំចូលពីប្រទេសវៀតណាមមួយគ្រឿងផ្ទុកជ្រូកចំនួន ៨០ ក្បាល
(ខេត្តព្រៃវែង)៖រថយន្តមួយគ្រឿងមា៉ក(RHINO)ពាក់ស្លាកលេខភ្នំពេញ3F9874 ដឹកសត្វជ្រូករស់ឆ្លងដែនខុសច្បាប់ចូលពីប្រទេសវៀតណាមចំនួន៨០ គ្មានច្បាប់ទម្លាប់ត្រូវមន្ត្រីជំនាញពេទ្យសត្វសហការជាមួយសមាគមន៍អ្នកចិញ្ចឹមសត្វនៅកម្ពុជាដឹកនាំដោយ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្ទាក់ចាប់បាន កាលពីវេលា២រសៀលថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំកំពង់ត្របែកស្រុកកំពង់ត្របែកខេត្តព្រៃវែង។
បើតាមមន្ត្រីពេទ្យសត្វបញ្ជាក់ថា ដោយអនុវត្តតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល នឹងមានការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការទប់ស្កាត់មិនឲ្យមានការនាំចូលសត្វជ្រូកពីប្រទេសជិតខាង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វក្នុងស្រុក ទើបអគ្...
សម្តេចតេជោ ហ៊ុន សែន រំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»
ភ្នំពេញ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥» ហើយការថ្លែងដូច្នោះគឺ ក្នុងឱកាសសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលជាសាលាបណ្តុះបណ្តាលមន្ត្រីរាជការនៅព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទៀតថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឲ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។
សម្តេចតេជោនៅតែបន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។
សម្តេចបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។
សម្ដេចតេជោបានមានប្រសា...


