រថភ្លើង បុកឡានបែនដឹកថ្ម បណ្តាលឱ្យក្រឡាប់
បន្ទាយមានជ័យ៖ រថភ្លើងដែលចរាចរណ៍ពីខេត្តបន្ទាយមានជ័យមកខេត្តបាត់ដំបងបានបុករថយន្តដឹកថ្មបណ្តាលក្រឡាប់រថយន្តក្រឡាន់ សំណាងគ្មានអ្នករងរបួស។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
លោកអនុសេនីយ៍ឯកឡា រៀម នាយផ្នែកនគរបាលកនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានឲ្យ ដឹងថា មុនពេលកើតហេតុរថយន្តដឹកថ្ម ធុនធំម៉ាក់HOWOដែលពាក់ស្លាក់លេខAT3.0798 បានដឹកថ្មចេញពីភ្នំធំផ្នែកខាងត្បូងភ្នំធំហើយបើកចេញទិសដៅពីលិចមកកើតឆ្លងផ្លូវដែកដែលមិនបានប្រុងប្រយ័ត្នត្យ័ត្នត្រូវរថភ្លើងដែលអូសទូចំនួន២ទូរ ដឹកអ្នកដំណើរទិសដៅពីជើងទៅត្បូងក្នុងទិសដៅពីខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង បុករថយន្តដឹកថ្មបណ្តាលឱ្យក្រឡាប់ផ្ងាជើងទៅចិញ្ចើផ្លូវ។
លោកបានបញ្ជាក់ថា៖គ្រោះថ្នាក់ចរាចរណ៍ដោយរថភ្លើងបុ...