ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សហរដ្ឋអាមេរិកជឿថា កូរ៉េខាងជើងទំនងជាមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទេ

សហរដ្ឋអាមេរិកជឿថា កូរ៉េខាងជើងទំនងជាមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទេ

សង្គម និងកម្សាន្ត
កូរ៉េខាងជើង ទំនងជាមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួននោះទេ ទោះបីជាមេដឹកនាំរបស់ប្រទេសនេះ ចង់ជួបចរចាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ នេះបើតាមការលើកឡើងរបស់នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក លោក Dan Coats ។ លោក Dan Coats បានឲ្យដឹងថា កូរ៉េខាងជើងក៏កំពុងមានសកម្មភាពផលិតគ្រាប់មីស៊ីលបាលីស្ទិក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែរ ខណៈដែលប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសចង់ជួបចរចាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ គិតចាប់តាំងពីដើមឆ្នាំ២០១៨រហូតដល់ដើមឆ្នាំ២០១៩នេះ ស្ថានភាពនៅឧបទ្វីបកូរ៉េបានស្ងប់ស្ងាត់ ដោយសារកូរ៉េខាងជើងមិនបានបាញ់សាកល្បងមីស៊ីលសូម្បីតែមួយគ្រាប់ ៕  ...
ជនអន្តោប្រវេសន៍រាប់រយនាក់ បន្តឆ្លងកាត់ព្រំដែនម៉ិកស៊ិកចូលទឹកដីសហរដ្ឋអាមេរិក

ជនអន្តោប្រវេសន៍រាប់រយនាក់ បន្តឆ្លងកាត់ព្រំដែនម៉ិកស៊ិកចូលទឹកដីសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ CNN បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី២៨ ខែមករា ដើមសប្តាហ៍នេះ ជនអន្តោប្រវេសន៍ចំនួន២៤២នាក់ ដែលភាគច្រើនជាជនជាតិ កាតេម៉ាឡា បានធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសម៉ិកស៊ិកចូលទៅកាន់ទឹកដីអាមេរិក ។ សូមរំលឹកថា កាលពីសប្តាហ៍មុន ក៏មានជនអន្តោប្រវេសន៍ចំនួន៣៧៥នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាហ្រ្វិកកណ្តាល បានឆ្លងកាត់ព្រំដែនប្រទេសម៉ិកស៊ិកចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកផងដែរ ។ ចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ត្រាំ បានចាត់វិធានការយ៉ាងតឹងតែង លើការទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងទឹកដីអាមេរិក ជាពិសេសតាមច្រកព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ។ ទោះបីជាមានចំណាត់ការតឹងតែងយ៉ាងណាក៏ដោយ ក៏ក្នុងរដ្ឋការរបស់លោក ត្រាំ នេះ គេសង្កេតឃើញមានជនអន្តោប្រវេសន៍ខុសច្បាប់ច្រើនបំផុត មកពីជុំវិញពិភពលោក បានធ្វើដំណើរចូលទៅក្នុងទឹកដីអាមេរិក ៕...
ក្រសួងយុត្តិធម៌អាមេរិក ចេញសេចក្តីប្រកាសពីការចោទប្រកាន់ក្រុមហ៊ុន Huawei ចិន ពីបទឧក្រិដ្ឋ

ក្រសួងយុត្តិធម៌អាមេរិក ចេញសេចក្តីប្រកាសពីការចោទប្រកាន់ក្រុមហ៊ុន Huawei ចិន ពីបទឧក្រិដ្ឋ

សង្គម និងកម្សាន្ត
  ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក បានសម្រេចចោទប្រកាន់បទឧក្រិដ្ឋកម្មលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន ពីបទលួចយកឯកសារសម្ងាត់ស្តីពីពាណិជ្ជកម្មរបស់អាមេរិក និងការរំលោភបំពាន់លើទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ ការចោទប្រកាន់របស់ក្រសួងយុត្តិធម៌អាមេរិក ត្រូវបានធ្វើឡើងខណៈដែលអ្នកតំណាងរបស់ប្រទេសចិន និងអាមេរិក កំពុងជួបចរចាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងខាងពាណិជ្ជកម្ម ដែលបានអូសបន្លាយជាច្រើនខែហើយ ។ សូមរំលឹកថា កាលពីថ្ងៃទី០១ ខែធ្នូ ចុងឆ្នាំ២០១៨កន្លងទៅ ប៉ូលីសកាណាដា បានចាប់ខ្លួនប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ាន់ចូវ ទៅតាមការទាមទាររបស់សហរដ្ឋអាមេរិក ដែលរុញច្រានអោយមានភាពតានតឹងរវាងកាណាដា ចិន និងអាមេរិក ៕...
 លោកស៊ុន​ ចាន់​ថុ​ល​៖​ ព្រមានចំពោះមន្ត្រីស្ថានីយថ្លឹងរថយន្តណា យក​លុយ​ជា​ថ្នូរ​មិន​ថ្លឹង​ទម្ងន់

 លោកស៊ុន​ ចាន់​ថុ​ល​៖​ ព្រមានចំពោះមន្ត្រីស្ថានីយថ្លឹងរថយន្តណា យក​លុយ​ជា​ថ្នូរ​មិន​ថ្លឹង​ទម្ងន់

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖​ ស៊ុន ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៩​នេះ​ បាន​ព្រមាន​ប្រធាន​ស្ថានីយ​ថ្លឹង​រថយន្ត​នានា​ ឲ្យ​ឈប់​យក​លុយ​សូកប៉ាន់​ពី​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ ដើម្បី​ជា​ថ្នូរ​មិន​ឲ្យ​រថយន្ត​លើ្ម​ស​ច្បាប់​ឡើង​លើ​ជញ្ជីង​។​ ​លោកទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទៀត​ថា​ មន្ត្រី​បម្រើ​ការ​នៅ​តាម​ស្ថានីយ​ថ្លឹង​ជញ្ជីង​ ត្រូវ​ធ្វើការ​ឱ្យ​បាន​ម៉ត់ចត់​ ដោយ​ឲ្យ​ឡាន​ឡើង​ថ្លឹង​ឱ្យ​បាន​ពិតប្រាកដ​ ហើយ​បើ​រក​ឃើញ​ថា​ ផ្ទុក​លើស​ទម្ងន់​ ត្រូវ​តែ​ផាកពិន័យ​ មិន​អាច​ឱ្យ​គេ​ឆ្លងកាត់​ ដោយ​មិន​ថ្លឹង​ ឬ​ថ្លឹង​ហើយ​យក​លុយ​គេ​ឡើយ​។​ ​លោក ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ថ្លែង​បែប​នេះ​ ក្រោយ​ពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្...
ប្រធានាធិបតីវែណេស៊ុយអេឡាទៅពិនិត្យមូលដ្ឋានយោធា ក្រោយអាមេរិកគាំទ្របក្សប្រឆាំង

ប្រធានាធិបតីវែណេស៊ុយអេឡាទៅពិនិត្យមូលដ្ឋានយោធា ក្រោយអាមេរិកគាំទ្របក្សប្រឆាំង

សង្គម និងកម្សាន្ត
  លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា បានចុះទៅពិនិត្យមើលមូលដ្ឋានយោធាមួយចំនួននៅទូទាំងប្រទេស ខណៈដែលវិបត្តិនយោបាយបានកើនឡើងនៅក្នុងប្រទេសនេះ ។ ក្នុងដំណើរចុះពិនិត្យមូលដ្ឋានយោធានេះ លោក ម៉ាឌូរ៉ូ បានថ្កោលទោសយ៉ាងខ្លាំងចំពោះលោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលព្យាយាមរុញច្រានប្រទេសនេះឲ្យមានភាពវឹកវរ តាមរយៈការប្រកាសទទួលស្គាល់ប្រធានបក្សប្រឆាំង និងជាប្រធានរដ្ឋសភារបស់ប្រទេសនេះជាប្រធានាធិបតីស្របច្បាប់ ។ សូមបញ្ជាក់ថា ស្របពេលគ្នាជាមួយដំណើរចុះពិនិត្យមូលដ្ឋានយោធារបស់លោក ម៉ាឌូរ៉ូ នេះដែរ ក្រសួងការពារជាតិវែណេស៊ុយអេឡា បានចេញសេចក្តីប្រកាសមួយទាក់ទិននឹងការបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាធំដែលនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ៕...
ឆ្នាំ២០១៨កន្លងទៅ កម្ពុជា-អាមេរិក សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣លានដុល្លារសហរដ្ឋអាមេរិក

ឆ្នាំ២០១៨កន្លងទៅ កម្ពុជា-អាមេរិក សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣លានដុល្លារសហរដ្ឋអាមេរិក

សេដ្ឋកិច្ច និងវិនិយោគ
  ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណ ៣,៣១លានដុល្លារអាមេរិក បានកើនឡើង ២៧% ធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ ២,៦១លានដុល្លារអាមេរិក ក្នុងនោះ ការចេញរបស់កម្ពុជា មានតម្លៃ ២,៨៨លានដុល្លារ និងនាំចូលមានតម្លៃ ៤២៦លានដុល្លារ ធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំលំដាប់ទីពីររបស់កម្ពុជា។ លោក ប៉ាន សូរស័ក្តិ បានថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក (5th TIFA) កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ លោករដ្ឋមន្រ្តីបានអះអាងថា កម្ពុជាអរគុណ រដ្ឋអាមេរិក ដែលបានផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ GSP សម្រាប់ទំនិញកាបូបដាក់សម្ភារៈធ្វើដំណើរ និងជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការអភិវឌ្ឍច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, ការសិក្សាលទ្ធភាពអនុវត្តកិច្ចព្រមព្រៀ...
 បណ្តេញ​ជនជាតិ​ចិន ៦៩​នាក់ ចេញពីកម្ពុជា

 បណ្តេញ​ជនជាតិ​ចិន ៦៩​នាក់ ចេញពីកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ជនជាតិចិន៦៩នាក់ត្រូវបានចាប់ខ្លួន នៅខេត្តស្វាយរៀង ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទ ដើម្បីជំរិតទារប្រាក់។ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ប៉ូលិសអន្តោប្រវេសន៍ បានបណ្តេញជនជាតិចិនទាំងនោះ ចេញពីកម្ពុជា។ ចិន បានប្រើប្រាស់យន្តហោះ ២គ្រឿង មកទទួលយកជនជាតិចិនទាំង ៦៩ នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោកឧត្ដមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ឲ្យដឹងថា ជនជាតិចិនប្រុសស្រីទាំង ៦៩នាក់ ដែលត្រូវបានបញ្ជូនចេញទៅប្រទេសដើមវិញ នៅព្រឹកនេះ គឺពាក់ព័ន្ធករណីក្លែងបន្លំ តាមប្រព័ន្ធទូរគមនាគមន៍ ដោយពួកគេយកកម្ពុជា ជាទីជម្រកលួចលាក់ជ្រកកោន ហើយប្រព្រឹត្តិបទល្មើសក្លែងបន្លំ ដោយខុសច្បាប់ លើប្រជាជនចិនដូចគ្នា។ គួរបញ្ជាក់ថា ជនជាតិចិនប្រុសស្រីទាំង ៦៩នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្...
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក FBI ចាប់ខ្លួនអតីតទីប្រឹក្សារបស់លោកដូណាល់់ ត្រាំ

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក FBI ចាប់ខ្លួនអតីតទីប្រឹក្សារបស់លោកដូណាល់់ ត្រាំ

សង្គម និងកម្សាន្ត
  ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI របស់សហរដ្ឋអាមេរិក បានចាប់ខ្លួនអតីតទីប្រឹក្សារបស់លោកត្រាំ គឺលោក Roger Stone ដោយចោទប្រកាន់អតីតទីប្រឹក្សារូបនេះ ពីបទទទួលជំនួយពីរុស្ស៊ី ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោឲ្យលោក ត្រាំ ។ FBI នៅតែស៊ើបអង្កេតនៅឡើយលើករណីចោទប្រកាន់របស់មន្ត្រីរបស់គណបក្សប្រជាធិបតេយ្យ ដែលបានចោទប្រកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពីបទលួចលាក់មានទំនាក់ទំនងជាមួយមេដឹកនាំរបស់ប្រទេសរុស្ស៊ី ដើម្បីជួយឲ្យលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ។ ជាការឆ្លើយតបវិញ លោក ត្រាំ បានសរសេរសារតាមប្រព័ន្ធ Twitter របស់លោក ដោយចោទប្រកាន់លោកស្រី ហ៊ីឡារី គ្លីនតុន ដែលជាអតីតបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ពីបទលួចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំរបស់ប្រទេសរុស្ស៊ី គឺមិនមែនរូបលោកទេ ៕...

សាលាដំបូងរាជធានីភ្នំពេញចាត់ទុក សេចក្ដីសម្រេចរបស់ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បញ្ចប់សហជីវិនជាន់ខ្ពស់៤នាក់ពីសមាជិកភាព នៃគណបក្សថាខុសនីតិវិធីច្បាប់

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បើយោងតាមដីកាសម្រេចលើកចោលពាក្យរក្សាសហជីវិន លើលោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ី លោក ញ៉េប ប៊ុនជិន និងលោក វ៉ាន់ សុផាន់ណា ជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចដដែល ដោយសំអាងលើហេតុផលដូចជា៖ -ទី១ ឃើញថា ការទាមទាររបស់សហម្ចាស់បំណុលឈ្មោះយូហុកគ្រី ឈ្មោះប៉ោប៊ុនស្រ៊ី ឈ្មោះញ៉េប ប៊ុនជិន និងឈ្មោះវ៉ាន់សុផាន់ណា ធ្វើឡើងដោយផ្អែកលើការអះអាងអង្គហេតុស្ដីពីសេចក្ដីសម្រេចលេខ ០៩ ហសបលេខ ០៨ ហសប លេខ ០៧ ហសប លេខ ០៦ ហសបចុះថ្ងៃទី ២០ ខែសីហាឆ្នាំ ២០១៨ ក្នុងការបញ្ចប់សមាជិកភាពគណបក្ស ដែលត្រូវបានឡាយព្រះហស្តលេខា ដោយព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ដែលជាប្រធានស្តីទី ខុសនឹងច្បាប់លក្ខន្តិកៈ គណបក្សហ៊្វុនស៊ិនប៉ិច ហើយជាករណីប្រព្រឹត្តខុសទៅនឹងច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីគណបក្សនយោបាយ ។ -ទី២ ឃើញថាការអះអាងរបស់ម្ចាស់បំណុល ស្ដីពីការតែងតាំងព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ដោយសេចក្ដីសម្រេចលេខពិសេស ហសប ចុះ...
មានអ្នករត់ការកុំឲ្យតុលាការក្រុងភ្នំពេញដាក់គុក ជនសង្ស័យលួចដីគេលក់នៅខេត្តកំពង់ស្ពឺ

មានអ្នករត់ការកុំឲ្យតុលាការក្រុងភ្នំពេញដាក់គុក ជនសង្ស័យលួចដីគេលក់នៅខេត្តកំពង់ស្ពឺ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ សមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធសំណុំរឿងលួចដីអ្នកដទៃលក់ នៅខេត្តកំពង់ស្ពឺ កំពុងតែមានក្រុមអ្នកជួយសង្គ្រោះ ឲ្យរួចផុតពីការឃុំខ្លួន ដើម្បីមានឱកាសដើរលួចដីគេលក់ចិញ្ចឹមជីវិតបន្តទៀត។ ជនសង្ស័យលួចដីគេលក់នេះ ឈ្មោះ ពូន ឆាន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវកម្លាំងនគរបាលការិយាល័យកងអន្តរាគមន៍ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការក្រុងភ្នំពេញចាត់ការតាមច្បាប់។ រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរជនសង្ស័យខាងលើនេះនៅឡើយ​​​ មិនទាន់សម្រេចយ៉ាងណានៅឡើយទេ ក្រុមអ្នកជួយសម្របសម្រួលក្រៅច្បាប់ កំពុងរត់ខ្វាត់ខ្វែង ដើម្បីជួយឲ្យជនសង្ស័យ បាននៅក្រៅគុកជាបណ្តោះអាសន្ន។ យោងតា...