អគ្គនាយកដ្ឋានអន្ដោប្រវេសន៍៖ មកទល់ពេលនេះ ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារតំបន់ទាំងអស់តាមព្រំដែនកម្ពុជា-ថៃ នៅមិនទាន់បើកដំណើរឡើងវិញនោះទេ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ តាមរយៈសេចក្ដីបំភ្លឹព័ត៌មាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអះអាងថា គិតមកទល់ពេលនេះ ច្រកទ្វារព្រំដែនអន្ដរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅមិនទាន់បើកដំណើរការឡើងវិញនោះទេ។
ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក៏បានច្រានចោលនូវការបង្ហោះគណនី Facebook មួយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឈ្មោះ Heng Heng ដែលបានយកវីដេអូចាស់មកបង្ហោះពាក់ព័ន្ធការបើកច្រកព្រំដែនក្នុងចេតនាមិនល្អនាំឲ្យមានការយល់ច្រឡំ។
ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវសន៍ សូមធ្វើការស្រាយបំភ្លឺដូចតទៅ៖
*១៖ គណនីហ្វេសប៊ុកឈ្មោះ Heng Heng បានយកវីដេអូនៅក្នុងផេក (Page Facebook) ឡៃលី ប៉ោយប៉ែត-Laily Poipet មកបង្ហោះនោះគឺជាវីដេអូចាស់របស់លោក ឡៃ លី ជាអ្នកសារព័ត៌មាន ទូរទស្សន៍ភីអិនអិន (PNN) ធ្វើការផ្សា...








