ក្រសួងការងារ បន្តនាំយកឱកាសការងារ ៣ ៨០០កន្លែង និងកិច្ចគាំពារសង្គមទៅដល់ស្រុកកំចាយមារ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
(ព្រៃវែង)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បាននាំយកឱកាសការងារ ៣ ៨០០កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋជាង ៦០០នាក់ ជាពិសេសអតីតពលករពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកកំចាយមារ ខេត្តព្រៃវែង។
លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា បច្ចុប្បន្នឱកាសការងារនៅក្នុងប្រទេសមានភាពសម្បូរបែប ដោយទូទាំងប្រទេសមានជាង ៩ម៉ឺនកន្លែង។ ក្រសួងបាននាំយកឱកាសការងារ ៣ ៨០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ មកដល់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាសការងារដោយផ្ទាល់ និងទទួលបានការងារធ្វើភ្លាមៗ។
លោកជំទាវ...








