លោក ឆាយ ប៉ាង ម្ចាស់ សហគ្រាសផលិតចំណីសត្វដង្ខៅប៉ាងចូលរួមកិច្ចប្រជុំជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាបន្ត អំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹកនៅខេត្តព្រះវិហារ
ភ្នំពេញ៖ លោក ឆាយ ប៉ាង ម្ចាស់ សហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង បានចូលរួមកិច្ចប្រជុំជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាបន្ត អំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគម។
កិច្ចប្រជុំនេះរៀវចំឡើងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្មរួមមាន៖ វារីវប្បកម្ម, ផលិតកម្មគោសាច់ និងផលិតកម្មចំណី និងស្មៅ, អាជីវកម្មចិញ្ចឹមមាន់យកស៊ុត និងសាច់, អាជីវកម្មចិញ្ចឹមទាយកស៊ុត និងសាច់, ការដាំបន្លែក្នុងផ្ទះសំណាញ់ និងកន្លែងប្រមូលផ្តុំនិងចែកចាយបន្លែ នៅខេត្តព្រះវិហារ តាមរយៈការវិនិយោគពីក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្មចម្បងៗក្នុងបរិបទសេដ្ឋ...








