ពលរដ្ឋជាង១ពាន់នាក់ ចូលរួមរត់កម្សាន្ត ដើម្បីភាពញញឹមរបស់ទារក និងកុមារនៅកម្ពុជា
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណរូបសំណាកត្រីសេះសមុទ្របាញ់ទឹកខេត្តកំពត បានរៀបចំព្រឹត្តិការណ៍ “រត់កម្សាន្តដើម្បីភាពញញឹមរបស់ទារក និងកុមារនៅកម្ពុជា” ក្នុងបំណងគៀរគរប្រមូលថវិកាបរិច្ចាគជូនទៅមូលនិធិគន្ធបុប្ផា។ ព្រឹត្តិការណ៍ដ៏ធំចុងក្រោយនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់ ខណៈដែលយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ប្រមូលថវិកាបានជាង ៥លានដុល្លាអាមេរិក។
លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជាបានបញ្ជាក់ថា ការរត់ដើម្បីភាពញញឹមរបស់ទារក និងកុមារកម្ពុជា គឺធ្វើឡើងដើម្បីផ្សារភ្ជាប់សកម្មភាពកីឡា សក្តានុពលទេចរណ៍របស់ខេត្តកំពត ជាមួយនឹងកិច្ចការសប្បុរសធម៌ ពិសេសដើម្បីបំផុសស្មារតីខ្មែរជួយខ្មែរ ក្នុងការរួមគ្នារក្សានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផាឱ្យអាចបន្តបេសកកម្មរបស់ខ្លួន។ លោកជំទ...








