កងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេចអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីរួមដៃជាមួយកម្លាំងកងទ័ពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី
(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសពីការត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពួតដៃគ្នាជាមួយកងទ័ព ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីពីពួកចោរសៀមឈ្លានពាន។
ការប្រកាសត្រៀមខ្លួនរបស់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពេលដែល ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នៃស្នងការនគរបាលរាជធានីភ្នំពេញ។
ថ្លែងក្នុងឱ...








