ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ប្រជាពលរដ្ឋខណ្ឌសែនសុខស្នើទៅអភិបាលក្រុងភ្នំពេញ ជួយបង្ក្រាបល្បែងឡូតូអនឡាញដុះស្លែមួយកន្លែង នៅភូមិសែនសុខ៥ ខណ្ឌសែនសុខ

ប្រជាពលរដ្ឋខណ្ឌសែនសុខស្នើទៅអភិបាលក្រុងភ្នំពេញ ជួយបង្ក្រាបល្បែងឡូតូអនឡាញដុះស្លែមួយកន្លែង នៅភូមិសែនសុខ៥ ខណ្ឌសែនសុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅត្រង់ចំណុចផ្ទះកែងលេខ៤០ ផ្លូវលេខ២១១ កែងផ្លូវលេខ២៣៤ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានប្រាប់សារព័ត៌មាន ដេលីខ្មែរ ថា មានទីតាំងបនល្បែងឡូតូអនឡាញដុះស្លែមួយកន្លែង ដែលបានបើករាប់ខែរាប់ឆ្នាំមកហើយកំពុងចំហរទ្វារទទួលភ្ញៀវចូលចាក់លេងយ៉ាងសប្បាយជារៀងរាល់ថ្ងៃ ដោយពុំដែលឃើញវត្តមានអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យ និងឈានដល់ការបង្ក្រាបិទចោលទាំងស្រុងនោះឡើយ ទេ។ ថ្មីៗនេះ អភិបាលរាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាពិសេស សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសាររម្លឹក សារាចរណែនាំ និងសេចក្ដីណែនាំជាបន្តបន្ទាប់ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញផងដែរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលស្នាក់នៅក្បែរទីតាំងបនល្បែងឡូតូអនឡាញដុះស្នឹមមួយកន្លែងនេះ និងស្នើសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ពួកគាត់សំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថក...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺមិនគិតពីឋានៈឬតួនាទីទេ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺមិនគិតពីឋានៈឬតួនាទីទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារអមដោយរូបភាព​មួយ​សន្លឹក​ជា​មួយ​អ៊ំស្រី​ដែលជា​អ្នកអនាម័យម្នាក់ ដោយសម្តេចបវរធិបតី បានឆ្លើយតបទៅនឹងសំណួររបស់អ៊ំស្រី ដោយបានបញ្ជាក់ថា សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ។ តាមរយៈបណ្ដាញ​​សង្គម​សម្ដេចធិបតី ហ៊ុន ម៉ាណែតបានសរសេរថា «អ៊ំស្រីគាត់សួរថា ខ្ញុំអនាម័យអាចអោបបានអត់? ខ្លាចមានក្លិនមិនល្អលើក្មួយ។ ចម្លើយរបស់ខ្ញុំគឺដូចក្នុងរូបមួយសន្លឹកនេះ។ សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ។ »...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ចំនួន២ ក្នុងខេត្តសៀមរាប

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ចំនួន២ ក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនសហគមន៍ ដាំដុះបន្លែផ្ទះសំណាញ់នៅសហគមន៍ចំនួន២ កន្លែងស្ថិតក្នុងក្រុងសៀមរាប និងមួយកន្លែងទៀតស្ថិតស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក។ នៅក្នុងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសហគមន៍២ខាងលើគឺ ទី១ សហគមន៍សម្ព័ន្ធកសិករខ្មែរអង្គរ លោក យិប ប្រេង ស្ថិតក្នុងខេត្តសៀមរាប មាន៣ផ្ទះសំណាញ់ ដែលមានសមាជិក៤៩គ្រួសារ កំពុងតែដាំដុះស្ពៃក្រញ៉ាញ់ និងបន្លែខាត់ណា ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទៅផ្សារលើនិងផ្សារចាស់ក្នុងខេត្តសៀមរាប។ ក្រោយជួបជាមួយនឹងសហគមន៍ដាំដុះបន្លែខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញជួបផ្ទាល់ទីតា...
ឧកញ៉ា ឡូវ ហ៊ឹង បានឧបត្ថម្ភ ៤០០០ដុល្លា ឧកញ៉ា ជា លាងហុង ឧបត្ថម្ភ ម្សៅទឹកដោះគោ កូនក្មេង15កំប៉ុង  ឧកញ៉ា អែល សារ៉ុម ឧបត្ថម្ភ កុំព្យូរទ័រចំនួន០២គ្រឿង ឧបត្ថម្ភថវិការទិញ ឯកសណ្ឋានប្រជាការពារ លោក ពូន វណ្ណា ឧបត្ថម្ភថវិការមួយចំនួន សម្រាប់ដោះស្រាយការងាររដ្ឋបាលក្នុងឃុំទងត្រឡាច។

ឧកញ៉ា ឡូវ ហ៊ឹង បានឧបត្ថម្ភ ៤០០០ដុល្លា ឧកញ៉ា ជា លាងហុង ឧបត្ថម្ភ ម្សៅទឹកដោះគោ កូនក្មេង15កំប៉ុង ឧកញ៉ា អែល សារ៉ុម ឧបត្ថម្ភ កុំព្យូរទ័រចំនួន០២គ្រឿង ឧបត្ថម្ភថវិការទិញ ឯកសណ្ឋានប្រជាការពារ លោក ពូន វណ្ណា ឧបត្ថម្ភថវិការមួយចំនួន សម្រាប់ដោះស្រាយការងាររដ្ឋបាលក្នុងឃុំទងត្រឡាច។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងអាជ្ញាធរបានបើកវេទិកាសាធារណៈ ដើម្បីស្ដាប់នូវកង្វល់នានា របស់ប្រជាពលរដ្ឋ ក៏ដូចជាជួយដោះស្រាយនូវសំណូមពរផ្សេងៗ ។ ក្នុងវេទិកាសាធារណៈ នៅថ្ងៃទី14 ខែមីនា ឆ្នាំ២០២៥ នាសាលាបឋមសិក្សាបឹងទីង ឃុំទងត្រឡាច ឯកឧត្តមឧកញ៉ាប្រធានក្រុមការងារ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីអាណត្តិមុខ តមកដល់អាណត្តិទី៧នេះ គឺនៅតែបន្តធ្វើវេទិកាសាធារណៈ ដើម្បីបានជួបជាពលរដ្ឋ បានស្ដាប់ដោយផ្ទាល់នូវកង្វល់ ឬក្ដីព្រួយបារម្ភអ្វីមួយ ហើយចង់ឲ្យមានការដោះស្រាយ ។ ឯកឧត្តមបន្តថា ក្នុងនាមជាក្រុមការងារចុះមូលដ្ឋាន ឬអាជ្ញាធរភូមិឃុំ ដែលជាភ្នែកជាច្រមុះរបស់រាជរដ្ឋាភិបាល គឺត្រូវតែស្ដាប់ និងនាំយកនូវក្តីកង្វល់ ឬសំណូមពរទាំងអស់នោះ មកធ្វើការដោះស្រាយឲ្យអស់ពីលទ្ធភាព ហើយបើមិនអាចដោះស្រាយបាន ត្រូវធ្វើរបាយការណ៍ទៅថ្...
តំបន់ទេសចរណ៍លើភ្នំខ្នងផ្សារ គ្រោងនឹងតម្លើងអង់តែនសេវាទូរស័ព្ទ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត

តំបន់ទេសចរណ៍លើភ្នំខ្នងផ្សារ គ្រោងនឹងតម្លើងអង់តែនសេវាទូរស័ព្ទ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ថែមពីលើការដកបង្គោលព្រំដីបញ្ចប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍លើតំបន់ភ្នំខ្នងផ្សារ ដែលជាអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួង ដែលមានក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានពិភាក្សា និងពិនិត្យលទ្ធភាពទីតាំង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របតាមអនុសាសន៍របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលមានដូចជា៖ ទីតាំងសម្រាកតាមផ្លូវថ្មើរជើង, ការរៀបចំធុងសំរាម, ផ្លូវឡើងភ្នំសម្រាប់យានជំនិះ, អង់តែនសេវាទូរស័ព្ទ, ទីតាំងចំណត, បន្ទប់ទឹក, ទីតាំងសម្រាប់លក់អាហារ និងភេសជ្ជៈ ព្រមទាំងកញ្ចប់សេវាកម្មទេសចរណ៍ជូនដល់សហគមន៍តាំងបំពង់ផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញសង្គមតេលេក្រោមផ្លូវការរបស់សម្តេចបវរធិបតី នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។ គូសរំលេចផងដែរថា ស...
ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និង បានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ

ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និង បានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយប្រគេន សម្តេចព្រះមហាសង្ឃរាជសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២៥ ថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និង បានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់, ស្មោះត្រង់, សុភាពរាបសារ, ទន់ភ្លន់ និង ម៉ឺងម៉ាត់ ។ នៅព្រះរាជាណាចក្រកម្ពុជា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ហើយសេរីភាពខាងជំនឿ និង ការប្រណិប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃទៀត។ ជាក់ស្តែង, កម្ពុជាមានសុខដុមរមនាសាសនា និងរក្សាបាននូវគុណតម្លៃន...
កម្ពុជាមានកត្តាចំនួន៧ ដែលអំណោយផល និងទាក់ទាញ​វិនិយោគិន​បរទេស

កម្ពុជាមានកត្តាចំនួន៧ ដែលអំណោយផល និងទាក់ទាញ​វិនិយោគិន​បរទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានលើក​ឡើងក្នុង​សប្ដាហ៍នេះថា ប្រទេស​កម្ពុជា​ជាកន្លែងវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិន​បរទេស។ ក្នុងកម្មវិធីមួយនាសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញក្នុង​សប្ដាហ៍​នេះ លោក សាយ សំអាល់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូស​រំលេចជូនភ្ញៀវជាតិ និងអន្តរជាតិដែលចូលរួម​ដោយ​បន្តថា មានកត្តា​ចំនួន ៧ ដែល​អំណោយ​ផល និងទាក់ទាញចំណាប់អារម្មណ៍អ្នក​វិនិយោគឱ្យមក​វិនិយោគ​នៅកម្ពុជា ។ កត្តាទាំង៧ដែលឧបនាយករដ្ឋមន្រ្តីលើកឡើង ក្នុងនោះមាន ៖ ១. សន្តិភាព ស្ថេរភាពនយោបាយ, ២. ច្បាប់នៃ​ការ​វិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល ,៣. រាជរដ្ឋាភិបាល​ជំរុញការវិនិយោគ ,៤. ការផ្សារភ្ជាប់​នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជា​ទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាព​ប្រសើរ​ឡើង ,៥. ប្រព័ន្ធហិរញ្ញ​វត្ថុ​មានស្ថ...
រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ប្រធានមន្ទីរសាធារណការថ្មី ប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម

រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ប្រធានមន្ទីរសាធារណការថ្មី ប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមអបអរសាទរចំពោះលោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុនាពេលនេះ។ ក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រី បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។ ឆ្លៀតនាឱកាសនោះ រដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក បូរី វង្សសានិត្យ អតីតប្រធានមន្ទីរសាធ...
H.E Dr. Kao Thach Inspected Lower Prices of Cashew Nut in Kompong Thom and Preah Vihear Province

H.E Dr. Kao Thach Inspected Lower Prices of Cashew Nut in Kompong Thom and Preah Vihear Province

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
Preasvihea province:H.E Dr. Kao Thach, the Royal Government Delegate in charge as the C.E.O. of the Agricultural and Rural Development Bank (ARDB) on March 12nd, 2025 inspected the selling prices and the collection of cashew nut in the associations and farms in Chey commune, Kampong Svay district, Kampong Thom province, and in Romtom commune, Rovieng district, Preah Vihear province. On this occasion , H.E Dr. Kao Thach went to cashew nuts ‘s drying storages and directly met with Mr. Silot Uon , President of the Cashew Nut Association of Cambodia (CAC) , Mrs. In Lai Huot, owner of the Chey Sambor cashew nut processing cottage industry, and farmers. The reason of this meetings was to follow up lower cashew nuts’ prices in March 2025 and the activities of buying from factories and al...
សម្ដេចតេជោ ហ៊ុន សែន ជម្រុញបន្ថែមលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មកជាមួយរុស្ស៊ី ខណៈដែរទំហំពាណិជ្ជកម្មបច្ចុប្បន្ន មិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ជម្រុញបន្ថែមលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មកជាមួយរុស្ស៊ី ខណៈដែរទំហំពាណិជ្ជកម្មបច្ចុប្បន្ន មិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចចង់ឃើញនូវសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី មានការកើនឡើង ដោយបច្ចុប្បន្ននេះមានតែ២៩លានដុល្លារទេ ដែលមិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច ឬទំនាក់ទំនងនយោបាយ នៃប្រទេសទាំងពីរនៅឡើយទេ ដែលភាគីទាំងពីរគួរតែយកចិត្តទុកដាក់ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។ នេះបើយោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ក្រោយពីជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។ លោក អ្នកនាំពាក...