ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាពជាមួយ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពី ក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ០៨

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាពជាមួយ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពី ក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ០៨

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពី ក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ០៨។ ឯកសារលើកិច្ចសហប្រតិបត្តិការទាំននោះរួមមាន៖ ១) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។ ២) អនុស្សរណៈនៃការសម្តែងបំណងសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ។ ៣) អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌ ...
លោកបណ្ឌិត កៅ ថាច បានអញ្ជើញអមដំណើរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម

លោកបណ្ឌិត កៅ ថាច បានអញ្ជើញអមដំណើរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល​ និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាលទទួលបន្ទុកចលនាយុវជនស្រុក ខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី៩​ ខែកុម្ភ:​ ឆ្នាំ​២០២៥​នេះ​ បានអញ្ជើញ អមដំណើរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណ:អចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី​ លោក លោកជំទាវ ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល, លោកប្រធាន អនុប្រធាន និងលោក លោកស្រីសមាជិកគណៈកម្មាធិការគណបក្សខេត្តកណ្តាល,លោក លោកជំទាវ ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯមសរុប​១,០២៥នាក់។...
«លោកបណ្ឌិត កៅ ថាច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផលសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា»

«លោកបណ្ឌិត កៅ ថាច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផលសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាលទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្ដាល ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល នារសៀលថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផលសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីប្រធាន​ អនុប្រធាន​ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក សាខាគណបក្សឃុំ យុវជនគណបក្សឃុំ សាខាគណបក្សប៉ុស្តិ៍រដ្ឋបាល សាលារៀន មណ្ឌលសុខភាព បណ្ដាញស្ត្រី សាខាបក្សភូមិសរុប អ្នកចូលរួមចំនួន ៤១៨នាក់។...
សម្តេចប្រធានរដ្ឋសភាកម្ពុជា ៖ ឯកអគ្គរាជទូតកម្ពុជាត្រូវការពារផលប្រយោជន៍ ប្រទេសជាតិ លើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ

សម្តេចប្រធានរដ្ឋសភាកម្ពុជា ៖ ឯកអគ្គរាជទូតកម្ពុជាត្រូវការពារផលប្រយោជន៍ ប្រទេសជាតិ លើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសា សន៍ថា ឯកអគ្គរាជទូតព្រះរាជាណាចក្រម្ពុជាដែលត្រូ វបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសនានា មិនត្រឹមតែតំណាងឱ្យក្រសួ ងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះនៅព្រឹកថ្ងៃចន្ទទី១០ ខែកុម្ភៈឆ្នាំ២ ០២៥ ក្នុងឱកាសអនុញ្ញាតជូន ឯកអគ្គរាជទូតចំនួនបួនរូបដែ លទើបទទួលបានការតែ ងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលានិងទទួលអនុសាសន៍ពីសម្តេច នៅមុនពេលចាកចេញពីមាតុប្រទេស ទៅបំពេញបេសកកម្ម។សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា៖«បេសកកម្មការទូតជាការងារដ៏ឧត្តុងឧត្តម ត្រូវការពារ ឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិនិងការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ»។សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងបានស...
លោក ចាប​ ញ៉ាលីវុធ​  អតីតឥស្សរជននយោបាយជាន់ខ្ពស់នៃ​ គណបក្សរាជានិយមហ្វ៊ុនស៉ិនប៉ិច​  និងអតីតចៅហ្វាខេត្តសៀមរាប​ ​បានទទួលអនិច្ចកម្ម​ កាលពីព្រឹកថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ ដោយរោគាពាធ​ ។

លោក ចាប​ ញ៉ាលីវុធ​ អតីតឥស្សរជននយោបាយជាន់ខ្ពស់នៃ​ គណបក្សរាជានិយមហ្វ៊ុនស៉ិនប៉ិច​ និងអតីតចៅហ្វាខេត្តសៀមរាប​ ​បានទទួលអនិច្ចកម្ម​ កាលពីព្រឹកថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ ដោយរោគាពាធ​ ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដីដែលគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ

លោក ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដីដែលគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
«រយៈពេល៤៦ឆ្នាំក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានសាងសមិទ្ធផលធំធេងណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋជាពិសេសការអភិវឌ្ឍមានសន្ទុះខ្លាំងក្លាចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំចុងក្រោយ»។ នេះជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសដែលលោក បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សរុបចំនួនជាង ៤០០នាក់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកបន្តថា សមិទ្ធផលទាំងនេះបានទាញកម្ពុជាចេញពីគំនរផេះផង់ ចេញពីសោកនាដកម្មឈាមនិងទឹកភ្នែកក្នុងសម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍ឱ្យក្លាយជាប្រទេសសម្បូរសប្បាយមិនធ្លាប់ដែលមានពីមុន។ បើត...
កម្មវិធីជួបជុំជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាតាមសាខាគណបក្សប្រចាំប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដែលមកលេងមាតុប្រទេសក្រោមស្មារតីសាមគ្គីភាពដ៏រីករាយ

កម្មវិធីជួបជុំជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាតាមសាខាគណបក្សប្រចាំប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដែលមកលេងមាតុប្រទេសក្រោមស្មារតីសាមគ្គីភាពដ៏រីករាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋមន្រ្តី ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA) បានរៀបចំកម្មវិធីជួបសំណេះសំណាល និងទទួលស្វាគមន៍បងប្អូនជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាតាមសាខាគណបក្សប្រចាំប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដែលមកលេងមាតុប្រទេស ក្រោមស្មារតីសាមគ្គីភាពដ៏រីករាយក្នុងនាមជាខ្មែរ។ ជាការជួបជុំដែលធ្វើឡើងបន្ទាប់ពីបងប្អូនសមាជិកសមាជិកា បានឆ្លៀតមកលេងមាតុប្រទេស និងចូលរួមខួប១០ឆ្នាំនៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសកាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ។ រដ្ឋមន្រ្តី ហេង សួរ បានថ្លែងទៅកាន់បងប្អូនថា ក្នុងនាមជាជាតិខ្មែរដូចគ្នា ការប្រកាន់យកស្មារតីសាមគ្គីភាព ឯកភាព និងការលើកតម្កើងកិត្តិយស និងកិត្យានុភាពជាតិ គឺជាកិច្ចការសំខាន់ ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវប្រកាន់ខ...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA)

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ដឹកនាំដោយ លោកសាស្ត្រាចារ្យ Tetsuya Watanabe ចូលជួបសម្ដែងការគួរសមនៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន រយៈពេលពីរថ្ងៃ។ រូបថត៖ គល់ រ៉េននី APP...